ទើបកើតបានពីរថ្ងៃ កូនស្រីទីពីរ ផន សុផារី មានមុខមាត់ឡើងឃ្យូត

//s9.kh1.co/7c/7caba5d11a3eb378f3dbd7b0efa898c590fda841.jpg
តារា & កម្សាន្ដ

 ០៣-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

អតីតតារាកំប្លែងស្រី អ្នកនាង ផន សុផារី ទើបតែបានសម្រាលបានកូនស្រីមួយទៀតដោយសុវត្ថិភាព កាលពីប៉ុន្មានថ្ងៃមុននេះ ដែលនេះក៏ជារឿងមួយគួរឲ្យត្រេកអរមែនទែន សម្រាប់អ្នកគាំទ្រ ក៏ដូចជាគ្រួសាររបស់នាងផ្ទាល់តែម្ដង។

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ អតីតតារាកំប្លែងស្រីដ៏ល្បីឈ្មោះ អ្នកនាង ផន សុផារី ទើបតែបានបង្ហាញប្រាប់ដំណឹងល្អដល់មហាជនដែលជាអ្នកគាំទ្រ ដោយនាងបានធ្វើការសម្រាលបានកូនស្រីម្នាក់ទៀត ដោយសុវត្ថិភាព ក្រោយពីបានពរពោះអស់រយៈពេលជាងប្រាំបួនខែមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បន្ទាប់ពីសម្រាលបានរយៈពេលពីរថ្ងៃ  អ្នកនាង ផន សុផារី  ក៏ដូចជាស្វាមីនាងផ្ទាល់ ក៏បានបង្ហោះរូបភាពកូនស្រីទីពីរដែលទើបនឹងកើត ជាហូរហែនៅលើបណ្ដាញសង្គមផងដែរ។ ដោយរូបភាពអស់ទាំងនោះ បង្ហាញឲ្យឃើញថា ត្បិតតែនាងតូចទើបតែកើតបានប៉ុន្មានថ្ងៃក៏ពិតមែន ប៉ុន្តែបើសង្កេតទៅ គេពិតជាមានមុខមាត់ឃ្យូត គួរឲ្យក្នាញ់ខ្លាំងតាំងពីកំណើតតែម្ដង ពិសេសគឺទម្រង់មុខក្មេងតូចនេះ គឺស្អាតកាត់បានទៅរកប៉ាម៉ាក់គេគ្មានខុសនោះឡើយ។

ស្របគ្នានេះ ក្រោយពីបានឃើញរូបថតកូនស្រីទីពីររបស់តារាស្រីរូបនេះបង្ហោះរួចហើយ ក្នុងនាមជាអ្នកគាំទ្រដែលនៅតែស្រលាញ់ចូលចិត្តនាង ពួកគេក៏បានពោលពាក្យសរសើរអំពីកូននាង ក៏ដូចជាផ្ញើពាក្យជូនពរនាង ឲ្យមានសុខភាពល្អទាំងម្ដាយទាំងកូនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ផន សុផារី 
ផន សុផារី 
ផន សុផារី និងគ្រួសារ
ផន សុផារី និងគ្រួសារ
ផន សុផារី និងគ្រួសារ
ផន សុផារី និងគ្រួសារ
កូនស្រី ផន សុផារី
កូនស្រី ផន សុផារី
កូនស្រី ផន សុផារី
កូនស្រី ផន សុផារី
កូនស្រី ផន សុផារី
កូនស្រី ផន សុផារី
កូនស្រី ផន សុផារី
កូនស្រី ផន សុផារី
កូនស្រី ផន សុផារី
កូនស្រី ផន សុផារី
កូនស្រី ផន សុផារី
កូនស្រី ផន សុផារី
ផន សុផារី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T