វីង ផ្តល់រង្វាន់ម៉ូតូ១គ្រឿង និងប្រាក់៩លានរៀល ជូនអតិថិជនដែលបានផ្ញើប្រាក់ពីកូរ៉េ និងថៃ

//s9.kh1.co/f2/f260262b89d2862608d0a09cf8fa638cd87bdba6.jpg
សង្គម

 ២៩-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

វីងផ្តល់រង្វាន់ម៉ូតូ១គ្រឿង និងប្រាក់៩លានរៀល ជូនអតិថិជនដែលបានផ្ញើប្រាក់ពីកូរ៉េ និងថៃ។ ជាមួយ Wing2World លោកអ្នកដែលរស់នៅក្រៅប្រទេស អាចផ្ញើប្រាក់មកមនុស្សជាទីស្រលាញ់របស់អ្នក​នៅកម្ពុជាបានយ៉ាងងាយស្រួល តាមរយៈដៃគូសហការវីង ជាង១៩៥ប្រទេស ហើយលោកអ្នកអាចដកប្រាក់បានយ៉ាងងាយស្រួល ជាមួយភ្នាក់ងារវីងជាង៨,០០០​កន្លែងនៅទូទាំងប្រទេស៕

ភ្នំពេញ៖ «តាំងពីខ្ញុំកើតមក ខ្ញុំមិនដែលមានម៉ូតូផ្ទាល់ខ្លួនជិះទេ តែថ្ងៃនេះ វីង បានជួយសំរេចក្តីប្រាថ្នាខ្ញុំហើយ» នេះជាការលើកឡើងរបស់លោកស្រី សុខ យ៉ាត វ័យ៦៨ឆ្នាំ ដែលបាន​ទទួលរង្វាន់ម៉ូតូ ហុងដាឌ្រីមឆ្នាំ ២០២០ ពី វីង កាលពីពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកឈ្នះរង្វាន់ម៉ូតូ
អ្នកឈ្នះរង្វាន់ម៉ូតូ

កូនប្រុសរបស់លោកស្រី ឈ្មោះ ម៉ឺន នៅ បានធ្វើការនៅប្រទេសកូរ៉េអស់រយៈពេល៣ឆ្នាំ ហើយបានផ្ញើប្រាក់មកលោកស្រីនៅឯស្រុកខ្សាច់កណ្តាល ជារៀងរាល់ខែតាមរយៈដៃគូសហការ វីង នៅឯក្រៅប្រទេស។

 លោកស្រីបន្តថា៖

«ខ្ញុំត្រេកអរស្ទើរតែស្រក់ទឹកភ្នែក នៅពេលដែលឈ្នះម៉ូតូមួយគ្រឿងនេះ។ ខ្ញុំអាចទទួលលុយពីកូននៅកូរ៉េបានស្រួលហើយ កូនឆាតប្រាប់ភ្លាមខ្ញុំដកបានភ្លាម ថែមទាំងបានឈ្នះម៉ូតូថ្មីពី វីងទៀតផង»។

សម្តីលោកស្រីសុខ យ៉ាត 
អ្នកឈ្នះរង្វាន់ទឹកប្រាក់១លានរៀល
អ្នកឈ្នះរង្វាន់ទឹកប្រាក់១លានរៀល

ជាមួយគ្នានេះដែរ ​លោក ផល ភី អ្នកស្រុក​ពញា​ឮ​ ដែលជាអ្នកឈ្នះទឹកប្រាក់១លានរៀល ក្នុងចំណោមអ្នកឈ្នះរង្វាន់ទាំង១០រូបបានឲ្យដឹងថា រាល់រដូវបុណ្យទានម្តងៗ កូនគាត់ឈ្មោះ ភី សុខហេង ដែលមានគ្រួសារនៅប្រទេសកូរ៉េតែងតែផ្ញើប្រាក់មកលោក តាមរយៈវីង។

លោកបានលើកឡើងថា៖ 

«ទោះបីកូនខ្ញុំនៅសែនឆ្ងាយយ៉ាងណាក្តី ខ្ញុំនៅតែមានអារម្មណ៍ថា គាត់នៅគៀកខ្លួនខ្ញុំជានិច្ច»។

សម្តីលោក ផល ភី 

លោកបន្តថា គាត់អាចបើកប្រាក់ជាមួយភ្នាក់ងារវីងនៅក្បែរផ្ទះរបស់គាត់បាន យ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព ព្រមទាំងមានតម្លៃសេវាថោក។ «និយាយទៅកូនស្រីខ្ញុំផ្ញើ​ប្រាក់ពេលព្រឹកខ្ញុំបើកបានពេលព្រឹកភ្លាមៗក្តៅៗ» លោកនិយាយទាំងទឹកមុខញញឹម។

ជាមួយ Wing2World លោកអ្នកដែលរស់នៅក្រៅប្រទេស អាចផ្ញើប្រាក់មកមនុស្សជាទីស្រលាញ់របស់អ្នក​នៅកម្ពុជាបានយ៉ាងងាយស្រួល តាមរយៈដៃគូសហការវីង ជាង១៩៥ប្រទេស ហើយលោកអ្នកអាចដកប្រាក់បានយ៉ាងងាយស្រួល ជាមួយភ្នាក់ងារវីងជាង៨,០០០​កន្លែងនៅទូទាំងប្រទេស៕

អ្នកឈ្នះរង្វាន់ 
អ្នកឈ្នះរង្វាន់ 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T