វីងឈ្នះឥតល្ហែរដូវកាលទី៣ ផ្តល់រង្វាន់រហូតដល់ទៅ ៣៣០ លានរៀល !

//s9.kh1.co/1b/1b081d85bb65fd91657cc5f5a726b168b1c15199.jpg
សង្គម

 ០៣-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

វីងឈ្នះឥតល្ហែរដូវកាលទី៣ បានមកវិញហើយ ដោយនាំជាមួយទឹកប្រាក់ ៣៣០ លានរៀល ដើម្បីចែកជូនអតិថិជនដែលមានសំណាង ចំនួន ២៥នាក់ជារៀងរាល់ថ្ងៃ។

ភ្នំពេញ៖ ម្តងនេះកាន់តែពិសេស! វីងឈ្នះឥតល្ហែរដូវកាលទី៣ បានមកវិញហើយ ដោយនាំជាមួយទឹកប្រាក់ ៣៣០ លានរៀល ដើម្បីចែកជូនអតិថិជនដែលមានសំណាង ចំនួន ២៥នាក់ជារៀងរាល់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ងាយស្រួលបំផុត​ ​ លោកអ្នក​គ្រាន់តែ​ធ្វើ​ប្រតិបត្តិ​ការ​បញ្ចូលលុយទូរស័ព្ទ តាមរយៈកម្មវិធីស្មាតហ្វូនវីង ឬលេខកូដ *989#  ឬ ភ្នាក់ងារវីងជាង ៨,២០០ កន្លែង ដែលនៅក្បែរអ្នកបំផុត នោះលោកអ្នកនឹងមានឱកាសឈ្នះទឹកប្រាក់ ១០,០​០០០ រៀលជារៀងរាល់ថ្ងៃ។

វីងឈ្នះឥតល្ហែរដូវកាលទី៣
វីងឈ្នះឥតល្ហែរដូវកាលទី៣

រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ នឹងផ្តល់ជូនដល់អតិថិជន ២៥ រូបជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។  អតិថិជនដែលមានសំណាង នឹងត្រូវបានអញ្ចើញចូលរួមក្នុងកម្មវិធីវិទ្យុ វីងឈ្នះឥតល្ហែរដូវកាលទី៣

​​ ​វីង​ឈ្នះ​ឥត​ល្ហែរដូវកាលទី៣ ​ជា​កម្មវិធី​វិទ្យុដែល​ចែករំលែក​ ចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងថ​វិការ​ឲ្យ​មានប្រសិទ្ធភាព​សម្រាប់​គ្រួសារ​  ការគ្រប់គ្រងហិរញ្ញវត្ថុតាមបែបឌីជីថល និងចំណេះដឹងជាច្រើនផ្សេងទៀត។ កាលពីថ្មីៗនេះ វីងឈ្នះឥតល្ហែររដូវកាលទី២ បានផ្តល់រង្វាន់ជាទឹកប្រាក់ ១,០០០ លានរៀល ដល់អតិថិជនរបស់ខ្លួនរួចមកហើយ។

ដោយមានអ្នកជំនាញចូលរួមជាច្រើន កម្មវិធីនេះ នឹងផ្សាយបន្តផ្ទាល់តាមរយៈវិទ្យុ Veyo FM 105.5, ​ FM 102, Women’s Media FM 103.5, Raksmey Hang Meas និង​វិទ្យុ Hang Meas។ 

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកានតំណ https://www.wingmoney.com/km/wing-chhneas-ith-la-hae-season-3/

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T