អតិថិជនធនាគារ ស្ថាបនា ធ្វើយ៉ាងមិចដើម្បីដកប្រាក់តាមវីងបាន?

//s9.kh1.co/94/94b2360564fbff58e1e06d5322a65126dd6b45f4.jpg
សង្គម

 ០៩-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

បងប្អូនមួយចំនួនប្រហែលជាពិបាករកកន្លែងដកប្រាក់នៅពេលដែលធ្វើដំណើរទៅខេត្តឆ្ងាយៗ។ ថ្ងៃនេះយើងនឹងបង្ហាញពីរបៀបផ្ទេរប្រាក់ទៅវិញទៅមករវាងធនាគារ ស្ថាបនា និងធនាគារឯកទេសវីង។

ភ្នំពេញ៖ បងប្អូនមួយចំនួនប្រហែលជាពិបាករកកន្លែងដកប្រាក់នៅពេលដែលធ្វើដំណើរទៅខេត្តឆ្ងាយៗ។ ថ្ងៃនេះយើងនឹងបង្ហាញពីរបៀបផ្ទេរប្រាក់ទៅវិញទៅមករវាងធនាគារ ស្ថាបនា និងធនាគារឯកទេសវីង ជាមួយឱកាសឈ្នះរង្វាន់ជាច្រើន ព្រមទាំងរបៀបដកប្រាក់​តាមវីងជាង ៨២០០​ កន្លែង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របៀបផ្ទេរប្រាក់ពីវីងទៅធនាគារ ស្ថាបនា

សម្រាប់អតិថិជនធនាគារឯកទេសវីង អាចធ្វើការផ្ទេរប្រាក់ទៅធនាគារ ស្ថាបនា បានយ៉ាងរហ័សតាមរយៈកម្មវិធីស្មាតហ្វូនវីងដូចខាងក្រោម៖

១.​ ចូលទៅកាន់ “កម្មវិធីស្មាតហ្វូនវីង”​ (Wing Money App)
២. ជ្រើសរើស “ផ្ទេរប្រាក់”
៣. ជ្រើសរើស “វីងទៅធនាគារ”
៤. ​ជ្រើសរើស “Sathapana Bank”

របៀបផ្ទេរប្រាក់ពីធនាគារ ស្ថាបនា ទៅវីង

អតិថិជនធនាគារ ស្ថាបនា​ អាចផ្ទេរប្រាក់ទៅគណនីវីងដោយមិនពិបាក និងចំណាយពេលយូដោយគ្រាន់តែ៖

១.​ ចូលទៅកាន់ “Sathapana Mobile”
២. ជ្រើសរើស “Transfers”
៣. ជ្រើសរើស “To Wing ”

ក្រោយពីផ្ទេរប្រាក់មកគណនីវីងរបស់អ្នករួច លោកអ្នកអាចដកប្រាក់តាមបណ្តារភ្នាក់ងារវីងបានយ៉ាងស្រួល។ ជាងនេះទៅទៀតអតិថិនជនរបស់ធនាគារ ស្ថាបនា អាចដកប្រាក់ និងដាក់ប្រាក់ព្រមទាំងអាចសងប្រាក់កម្ចីរបស់ធនាគារ ស្ថាបនា បានយ៉ាងងាយស្រួលនិងមានសុវត្ថិភាពជាមួយភ្នាក់ងារវីង ជាង ៨២០០​ កន្លែងនៅទូទាំងប្រទេសកម្ពុជា។

​ក្រុមការងារ​របស់​ធ​នាគារ​ឯកទេស​វី​ង និង​ធនាគារ ស្ថាបនា នឹង​ចាប់ឆ្នោតជ្រើសរើស​អតិថិជន​ដែលមាន​សំណាង ក្លាយជា​ម្ចាស់​ទឹកប្រាក់ ៤០​ម៉ឺន​រៀល ចំនួន​៥​រង្វាន់​ជា​រៀងរាល់​សប្តាហ៍។ រង្វាន់ទាំងនេះផ្តល់ជូនតែអ្នកមានសំណាងដែលបានធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅវិញទៅមកតែប៉ុណ្ណោះ៕

របៀបផ្ទេរប្រាក់ពីធនាគារ ស្ថាបនា ទៅវីង
របៀបផ្ទេរប្រាក់ពីធនាគារ ស្ថាបនា ទៅវីង
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T