មេម៉ាយមែនពិត តែសម្រស់ ស៊ុំ សុម៉ាលី កាន់តែស្អាតឡើងៗ មើលសឹងមិនចង់ស្គាល់

//s9.kh1.co/b7/b7de8ff9e22df8ea7bf37faed9fa4e79b4719f4b.jpg
តារា & កម្សាន្ដ

 ២៧-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

មួយរយៈចុងក្រោយមកនេះ តារាសម្ដែងស្រី ស៊ុំ សុម៉ាលី កាន់តែលេចមុខក្នុងសិល្បៈ និងមមាញឹកច្រើនជាងមុន ពិសេសសម្រស់របស់នាង ក៏កាន់តែស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់តែម្ដង។

ភ្នំពេញ៖ ថ្វីត្បិតតែថា ជីវិតស្នេហារបស់តារាសម្ដែងស្រី ស៊ុំ សុម៉ាលី ហាក់មិនសមប្រកបដូចជីវិតគូដទៃ ក៏ពិតមែន ប៉ុន្តែយើងសង្កេតឃើញថា តាំងពីលែងលះជាមួយស្វាមីជាច្រើនខែមកនេះ តារាស្រីរូបនេះ នៅតែអាចតាំងជំហររស់នៅដោយភាសពរឹងមាំ ស្ពាយឈ្មោះជាមេម៉ាយ មើលថែកូនស្រីតែម្នាក់ឯងបានយ៉ាងល្អគួរឲ្យសរសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បើទោះបីជារវល់ជាមួយការងារច្រើនយ៉ាងណាក៏ដោយ តែបើក្រឡេកមកមើលការថែរក្សាសម្រស់របស់នាងវិញ គឺថានាងកាន់តែស្រស់ស្អាតប្លែក ទាក់ទាញនិងលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃ អ្នកណាឃើញក៏តែងតែសរសើរនាងដែរ។

ជាក់ស្ដែង ថ្មីៗនេះ រូបថតរបស់មេម៉ាសាច់សខ្ចីរូបនេះ ជាច្រើនសន្លឹក ទើបតែត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម ដោយក្នុងនោះ ឃើញថា ស៊ុំ សុម៉ាលី មានការតុបតែង ផាត់មុខបែបស៊ិចស៊ី ក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅបញ្ចេញសាច់ស្មាដ៏សខ្ចី អង្គុយផ្អៀងផ្អង ញញឹមញញែម បង្អួតសម្រស់របស់ខ្លួនយ៉ាងជឿជាក់ មើលទៅពិតជាស្អាតខ្លាំងមិនចាញ់ក្រមុំៗមួយចំនួនឡើយ។

ហើយតាមរយៈរូបភាពទាំងនោះដែរ តារាស្រីរូបនេះ ក៏ត្រូវបានអ្នកនិយមលេងអុីនធើណែតជាច្រើន មានការលាន់មាត់សរសើរពីមេម៉ាយចាយរាងរូបនេះគ្រប់ៗ គ្នាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

រូបភាព៖ Rona Make Up 

ស៊ុំ សុម៉ាលី 
ស៊ុំ សុម៉ាលី 
ស៊ុំ សុម៉ាលី 
ស៊ុំ សុម៉ាលី 
ស៊ុំ សុម៉ាលី 
ស៊ុំ សុម៉ាលី 
រូបថ្មី ស៊ុំ សុម៉ាលី 
រូបថ្មី ស៊ុំ សុម៉ាលី 
រូបថ្មី ស៊ុំ សុម៉ាលី 
រូបថ្មី ស៊ុំ សុម៉ាលី 
រូបថ្មី ស៊ុំ សុម៉ាលី 
រូបថ្មី ស៊ុំ សុម៉ាលី 
ស៊ុំ សុម៉ាលី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T