យល់​ដឹង​៖ អាច​និយាយ​បាន​ថា ​សម័យនេះ​ជា ​សម័យ​នៃ​បច្ចេក​វិទ្យា​ របស់​ប្រើប្រាស់​ក៏​ទំនើ​ប ជា​ង​មុន​ច្រើន​ មិន​ថាសម្ភារៈប្រើ​ប្រាស់​ ប្រចាំ​ថ្ងៃ​ក្នុង​ផ្ទះ​ ឬ​ក៏​ប្រព័ន្ធ​អេឡិច​ត្រូនិច  ផ្សេងៗ​នោះទេ ​វា​បាន​សម្រួល​ដល់ ​ភាព​នឿយ​ហត់​ ​បង្កើន​ភាពងាយស្រួលនិង​ ជួយ​ចំណេញ​ពេល​ឲ្យ​អ្នក ​បាន​​ដល់​មួយ​ ភាគ​ធំ​ឯណ្ណោះ​ ​។

រូបតំណាង​

ជាក់​ស្តែ​ង ដូចជា​ការ​លក់ ​តាម​អន​ឡាញ ​ក្នុង​ពេល​បច្ចុប្បន្ន ​អាជីវកម្ម​ភាគ​ច្រើន ​បាន​ផ្លាស់​ប្តូរ​មកធ្វើ ​ការ​ផ្សព្វផ្សាយ ​និង​ចែក​ចាយលើ​ បណ្តាញសង្គមវិញ ​ដោយ​សារ​នេះ​ជា​តម្រូវ ​ការ​របស់​អតិថិជន ​ភាគច្រើន​។ ហេតុដូចនេះ ​សម្រាប់​អតិថិជន​ទូទៅ ​មាន​ភាព​ងាយ​ស្រួល កាន់​តែ​ខ្លាំង ​នៅពេល​ដែល​ ចង់ញុំា​ឬ​ ចង់​ទិញ​សម្ភារៈប្រើ​ប្រាស់ ​អ្វី​មួយ​បើ​មិន​ចង់ ​ចំណាយពេល​វេលា ទៅ​ផ្សារទិញ​ទេ អាច​ធ្វើ​ការ​កម្មង់​ តាម​Onlineបាន ក្នុង​នោះ​ក៏​​មាន​នៅ ​សេវាកម្ម​ដឹកជញ្ជូន ​ដល់កន្លែង​ថែម​ទៀត ​កាន់​តែ​ងាយស្រួល​។

រូបតំណាង​

ក៏​ប៉ុន្តែ​ ស្របពេល​ដែល ​អាជីវកម្ម​អន​ឡាញ​ ជា​ទីផ្សារ​ធំទូលាយ និង​បើ​ចំហរ​មួយ ​ដែល​មនុស្សភាគ​ច្រើន ​តែង​តែ​ចំណាយ​ពេល ​ទៅលើវា​នោះ​ គេក៏​សង្កេត​ឃើញ​ថា ខាង​ផ្នែក​​សីលធម៌​នៃ ​អ្នកលក់​និង ​អ្នកទិញ​ក៏​កាន់តែ​ ធ្លាក់​ចុះ​ដូចគ្នា​ដែ​រ។ សម្រាប់​បុគ្គលជោគជ័យ ​ពិត​ប្រាកដ ដែល​មាន​ឈ្មោះ​ល្បីៗ លើ​ពិភព​លោក ​គេបាន​ឲ្យនិយម​ន័យ​លើ ​ការ​លក់​ដូរថា អតិថិជន​ជា​ស្តេច ហេតុ​ដូច្នេះសេ្តច ធ្វើ​អ្វី​ក៏​មិន​អាច​ខុស​ដែរ​។

រូបតំណាង​

នេះ​មាន​ន័យថា ​ក្នុង​នាម​អ្នក​ជា អ្នក​លក់​ត្រូវ​ប្រើភាសា ​ឲ្យ​ពិរោះ​ពិសារ​ ជាមួយ​ភ្ញៀវ សា្វគមន៍ ​និង​ទទួល​ភ្ញៀ​វដោយ ភាព​កក់​ក្តៅ​ ព្រោះ​នៅពេល​ដែល ​អ្នក​បម្រើ​សេវាកម្ម​​ដល់ ​អតិថិជនរបស់ ​អ្នក​​បានល្អ នោះអ្នក​នឹង​មិន​ចាំបាច់ ហត់​នឿ​យ​ធ្វើ ​​ការ​ផ្សព្វផ្សាយ​ច្រើន​នោះទេ តែ​អតិថិជន​ម្នាក់​នោះ​នឹង ​ក្លាយខ្លួនទៅ​ជា ​អ្នកផ្សព្វផ្សាយ ​ឲ្យ​ហាង​អ្នក​ដោយ​ខ្លួន​ឯង ទៅ​កាន់​មិត្តភក្តិ អ្នករួមការងារ និង​សាច់​ញាត្តិ​របស់​គេ ​អំពី​សេវាកម្ម​ដ៏ល្អ​របស់ ​ហាង​អ្នក​ដោយ​ឯកឯង។

រូបតំណាង​

ក៏ប៉ុន្តែ ​ចំណុច​នេះ​មិនមែន ​មាន​ន័យ​ថា ​ឲ្យ​អ្នក​ត្រូ​វអត់​ធ្មត់ ​គ្រប់​យ៉ាង​ ទោះ​បី​ភ្ញៀ​វ​ធ្វើ​ហួ​សហេតុ ​ខ្លាំង​នោះដែរ។​ តែ​ក្នុង​នាម​ជា ​អ្នក​លក់​ត្រូវ​មាន ​ចិត្ត​អំណត់ឲ្យ​ធ្ងន់​បន្តិច ព្រោះ​គេមាន​លុយ យក​មក​ទិញ ​របស់ពី​អ្នក ហើយ​អ្នក​ត្រូវ​ការ​គេ តែ​បើ​បញ្ហា មិន​អាច​ជៀស​បាន ​ត្រូវ​​ធ្វើ​ការ​ដោះ​ស្រាយ​ ដោយ​សតិ​មិន​មែន​ ដោយ​ខ្លៅ​នោះទេ។

រូបតំណាង​

សរុប​មក​ការ​ស្រែក​ ជេរប្រមាថ​ទៅកាន់ ​អតិថិជន និង​ជា​ពិសេស ​ការ​ដែល​​មិន​ទទួល​យក​ នៅពាក្យ​រិះគន់ ពីអតិថិជន​ ហើយ​បែរជា​ យក​មក​តប​ត​ លើ​បណ្តាញ​សង្គមវិញ​នេះ ​​គឺ​ហាក់​ប្រៀប​ដូចជា ​អ្នកកំពុងតែ​រៀប​ឥដ្ឋ មក​បិទផ្លូវ​អាជីវកម្ម ​របស់​អ្នក​ដូចគ្នាដែរ​។ ព្រោះ​អ្នក​បាន​ បង្ហាញ​ពី​អត្តចរឹក​ពិត ​របស់​អ្នក​ឲ្យ​អតិថិជនដទៃទៀត បាន​ឃើញ​និង​បាន​ដឹង។ នៅពេល​ដែល ​អ្នក​បង្ហាញ​ពី​ភាព​មិនល្អ​របស់ ​អ្នក​កាន់​តែ​ច្រើន​ ការ​ទុកចិត្ត​និងជំនឿដែល ​អតិថិជន​ធ្លាប់មាន ​មកលើ​អ្នកក៏​នឹង​ត្រូវ​ បាត់បង់​ម្តង​បន្តិច​ៗ ដូចគ្នា​ដែរ​។

រូបតំណាង​

អ្ន​ក​ត្រូវ​ដឹង​ថា ​នេះ​ជាសវទី២១ ជា​​សម័យ​នៃទីផ្សារ​សេរី ​អតិថិជន​មានជម្រើស​ច្រើន​ណាស់ ក្នុង​ការ​ជ្រើសរើស​ ហើយ​ប្រសិន ​បើ​ផលិត​ផល​គេ​ល្អ ​ប្រហាក់​ប្រហែល​អ្នក  ឬក៏បើ​ទោះបី​ ពេល​ខ្លះ​ផលិតផល គេ​អន់​ជាង​អ្នក​បន្តិច​ក៏ដោយ​​ តែ​បើ​ការ​បម្រើ​សេវាកម្ម​របស់ ​គេ​ល្អជាងអ្នក​ នោះអតិថិជន របស់អ្នក​​នឹង​រត់​ទៅ​កន្លែង​គេ ​ដោយ​ខ្លួន​ឯង ហើយ​ពេល​នោះ ​ភាព​ខ្លាំង​ និង​អំនួត​ ដែល​អ្នកធ្លាប់​តែមាន លើ​ខ្លួន​ឯង ​ទុក​អតិថិជន​ដូចជា​សម្រាម​នោះ ​​​ក៏​នឹង​លេង​មាន​ទៀត​ដែរ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]