អ្នកណាថាកូនពៅខ្ចិល! ទំនេរៗ David Beckham និងកូនស្រី ទៅធ្វើការងារនៅសួនសត្វយ៉ាងមានសុភមង្គល

//s9.kh1.co/bd/bd614b359ace0b72c83350038bf3898c787d0929.png
តារា & កម្សាន្ដ

 ២៤-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស្នាមញញឹមរបស់ Harper Beckham រីករាយនឹងថ្ងៃដែលមិនអាចបំភ្លេចបាន នៅពេលដែលរូបគេ និងឪពុក David បានក្លាយជាអ្នកថែរក្សាសួនសត្វនៅឧទ្យានសត្វព្រៃ Cotswolds

បរទេស៖ កាលពីថ្មីៗនេះ តារាបាល់ទាត់ជើងចាស់ David Beckham បានប្រើប្រាស់ពេលវេលាជាមួយ កូនស្រីពៅ ដឹកដៃគ្នា ទៅធ្វើការងារសង្គមមួយ និងបានចែករំលែក រូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គម ទៅកាន់អ្នកគាំទ្រផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរូបថតជាច្រើនសន្លឹកដែលរូបលោក បានចែកចាយលើបណ្ដាញសង្គមឃើញថា David Beckham និងកូនស្រី Harper កំពុងតែមានពេលវេលាមានក្តីសុខខ្លាំង ដោយអ្នកទាំងពីរ បានចំណាយពេលនៅជាមួយគ្នា កាលពីថ្ងៃព្រហស្បតិ៍ នៅឯឧទ្យានសត្វព្រៃ Cotswold ធ្វើជាអ្នកថែរក្សាមើលថែសួនសត្វ យ៉ាងស្ទាត់ជំនាញតែម្តង។

អ្វីដែលគួរឲ្យមិនជឿនោះ ក្មេងស្រី ត្រឹមវ័យ ៩ឆ្នាំ បានក្លាយជាអ្នកថែសួនសត្វ ដោយរូបភាព និងឃ្លីបខ្លីៗ ទាំងអស់ដែលចែករំលែកដោយឪពុករូបគេផ្ទាល់ គេអាចសង្កេតឃើញ រូបគេ ពិតជាពេញចិត្ត និងស្រលាញ់ការងារមួយហ្នឹងណាស់ ជាមួយស្នាមញញឹម សប្បាយរីករាយ ដែលមិនត្រឹមតែប៉ុណ្ណោះ កូនស្រីពៅ របស់  David មួយនេះ ពិតជាមិនខ្លាច សូម្បីសត្វធំៗ ដែលមានមាឌធំជាងខ្លួនទៀតផង៕

សូមទស្សនារូបខាងក្រោម៖ 

David Beckham និងកូនស្រី Harper
David Beckham និងកូនស្រី Harper
David Beckham និងកូនស្រី Harper
David Beckham និងកូនស្រី Harper
Harper Beckham
Harper Beckham
Harper Beckham
Harper Beckham
Harper Beckham
Harper Beckham
David Beckham និងកូនស្រី Harper
David Beckham និងកូនស្រី Harper
Harper Beckham
Harper Beckham
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T