CL ប្រកាសដំណឹងដ៏រំភើប អំពីការត្រលប់មកលើឆាកសម្ដែងបទចម្រៀង ក្រោយអាក់ខាន៤ឆ្នាំ

//s9.kh1.co/0c/0c763c2a66adee743d11ab2e676fdef9fab53d73.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀងទោល នាង​CL នឹងត្រលប់មកវិញ សម្តែងបទចម្រៀងរបស់នាង​ ជាលើកដំបូង ក្នុងកម្មវីធី The Late Late Show with James Corden

កូរ៉េខាងត្បូង៖ យោងតាមគណនីហ្វេសប៊ុកជាផ្លូវការរបស់ តារាចម្រៀងទោល CL បានប្រកាសថា តារាស្រីរូបនេះ នឹងធ្វើការសម្តែងបទចម្រៀងថ្មី នៅលើកម្មវីធី «The Late Late Show ជាមួយ James Corden» របស់ទូរទស្សន៍ CBS

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ អតីតមេក្រុម របស់ក្រុមចម្រៀងស្រី 2NE1 រូបនេះ ក៏បានបញ្ជក់ថា នឹងសម្តែងបទថ្មីរបស់នាង «+ H ₩ A +» ជាលើកដំបូងនៅកម្មវិធីជជែកកម្សាន្ត ពេលរាត្រីដ៏ពេញនិយមរបស់ ប្រទេសអាមេរិកមួយនេះ។

ទៀតសោត ការសម្តែងរបស់ CL នឹងចាក់ផ្សាយនៅថ្ងៃទី ២៩ ខែតុលា វេលាម៉ោង ១២ និង ៣៧ នាទី ម៉ោងនៅអាមេរិក (២:៣៧ ល្ងាច ម៉ោងក្នុងស្រុក)  ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីការចេញបទចម្រៀងជាផ្លូរការ នៅម៉ោង ១១ ព្រឹក។

យ៉ាងណាមិញ វាមានរយៈពេលបួនឆ្នាំហើយ ដែល CL ខកខានបានឡើងសម្តែងក្នុងកម្មវិធីទូរទស្សនិ៍ ដោយការសម្តែងលើកចុងក្រោយនៅក្នុងកម្មវិធីមួយនេះ កាលពីឆ្នាំ ២០១៦ ក្នុងបទចម្រៀងទោលរបស់នាង« Lifted»

តើប្រិយមិត្តរំភើប ពេលដែលឃើញ CL លេចមុខក្នុងកម្មវិធីទូរទស្សនិ៍ម្តងទៀត?

សូមទស្សនារូបខាងក្រោម៖

CL
CL
CL
CL
CL
CL
CL
CL
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T