ភ្នំពេញ៖ បច្ចុប្បន្នប្រជាប្រិយភាពរបស់តារាចម្រៀង និងពិធីការិនី សុភ័ក្រ្ត កុសុម៉ា កាន់តែហក់ឡើងពីសំណាក់​មិត្តយុវវ័យ និងមហាជនស្ទើរតែគ្រប់ទិសទី ដោយសារតែតារាស្រីរូបនេះមានដុងកំប្លែងស្ងួត សម្តីចាក់ទឹកមិនលិច រួមជាមួយនឹងកាយវិការក្រមិចក្រមើមគួរឲ្យស្រលាញ់។ សុភ័ក្រ្ត កុសុម៉ា មិនត្រឹមតែមានទេពកោសល្យ និងសមត្ថភាព​នោះទេ ងាកមកមើលសម្រស់វិញគឺកាន់តែមានភាពស្រស់ស្អាត។

ហើយបើនិយាយពីការតុបតែងខ្លួនវិញ សុភ័ក្រ្ត កុសុម៉ា គឺចូលចិត្តលេងខ្លួនជាមួយនឹងម៉ូដសម្លៀកបំពាក់ប្លែកៗ ចម្លែកៗ ពិសេសផាត់មុខយ៉ាងលេចធ្លោ ទាក់ទាញ និងមិនដែលធ្វើឲ្យទស្សនិកជនសុំាភ្នែកឡើយ។

ជាក់ស្តែងថ្មីៗនេះ តារាស្រីរូបនេះទើបនឹងបង្ហោះរូបប៉ុន្មានសន្លឹកនៅក្នុងបណ្តាញសង្គម ជាមួយនឹងការតុបតែងមុខ និងម៉ូដសក់បែប Halloween ព្រមទាំងស្លៀកនូវសម្លៀកបំពាក់ឈុតពណ៌ស ធានាថាកាន់តែចម្លែកភ្នែកជាក់​ជា​មិនខានតែម្តង៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖  

សុភ័ក្រ្ត កុសុម៉ា
សុភ័ក្រ្ត កុសុម៉ា
សុភ័ក្រ្ត កុសុម៉ា
សុភ័ក្រ្ត កុសុម៉ា
សុភ័ក្រ្ត កុសុម៉ា
សុភ័ក្រ្ត កុសុម៉ា
សុភ័ក្រ្ត កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា