រកឃើញមឈូសខ្មោចម៉ាំមី ​អាយុកាលជាង២,៥០០​​ឆ្នាំ​ នៅក្នុងទឹកដីអេហ្ស៊ីប​ (មានវីដេអូ)

//s9.kh1.co/45/45f4c506515658d266c58acf2d9ffca148b41141.jpg
សង្គម

 ២៣-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យា បានធ្វើកំណាយរកឃើញបណ្តុំមឈូសបុរាណ​ប្រមាណ៨០ ដែលមានអាយុកាលប្រមាណ ២,៥០០ឆ្នាំ នៅតាំងបញ្ចុះសពប្រវត្តិសាស្ត្រដ៏ធំ​ Saqqara ស្ថិតនៅភាគខាងត្បូងទីក្រុង ​Cairo ​ប្រទេសអេហ្ស៊ីប

គែរ៖ ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យា បានធ្វើកំណាយរកឃើញបណ្តុំមឈូសបុរាណ​ប្រមាណ៨០ ដែលមានអាយុកាលប្រមាណ ២,៥០០ឆ្នាំ នៅតាំងបញ្ចុះសពប្រវត្តិសាស្ត្រដ៏ធំ​ Saqqara ស្ថិតនៅភាគខាងត្បូងទីក្រុង ​Cairo ​ប្រទេសអេហ្ស៊ីប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មឈូសនេះអាយុកាលប្រមាណ ២,៥០០ឆ្នាំ
មឈូសនេះអាយុកាលប្រមាណ ២,៥០០ឆ្នាំ

សេចក្តីថ្លែងការណ៍របស់ក្រសួងទេសចរណ៍ និងបេតិកភ័ណ្ឌបានអេហ្ស៊ីបបានឱ្យដឹងថា ក្រុមអ្នកជំនាញបានរកឃើញបណ្តុំមឈូស ដែលមាន​ពណ៌ស្រស់ស្អាតជាច្រើន រួមទាំងរូបចម្លាក់ធ្វើពីឈើមួយចំនួនទៀត។ ហើយព័ត៌មានលម្អិតនៃរបកគំហើញថ្មីនេះ នឹងត្រូវប្រកាសនៅក្នុងសន្និសិទកាសែតមួយ ​​ដែលរៀបចំឡើងនៅទីកន្លែង​ប្រវត្តិសាស្ត្រ Pyramid of Djoser ។

វាត្រូវបានគេរកឃើញនៅ​ តាំងបញ្ចុះសពប្រវត្តិសាស្ត្រ​​ Saqqara
វាត្រូវបានគេរកឃើញនៅ​ តាំងបញ្ចុះសពប្រវត្តិសាស្ត្រ​​ Saqqara

គួរជម្រាបដែរថា បច្ចុប្បន្នប្រទេសអេហ្ស៊ីប បាននឹងកំពុងបន្តលាតត្រដាង​ក៏ដូចជាបង្ហាញឱ្យពិភពលោកបានឃើញនូវប្រវត្តិសាស្ត្រដ៏សម្បូរបែប​ តាមរយៈការធ្វើកំណាយរកឃើញវត្ថុបុរាណថ្មីៗ​ ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីស្តារឡើងវិញនូវវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន ដែល​រងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារភាពវឹកវរ​បានកើតឡើង បន្ទាប់ពី​មានចលនាបដិវត្តន៍កាលឆ្នាំ ២០១១។ ហើយវិស័យ​នេះ ត្រូវរងផលប៉ះពាល់បន្ថែមទៀត ដោយសារតែវត្តមាននៃជំងឺរាតត្បាតសកលកូវីដ១៩ នៅឆ្នាំនេះ៕

មឈូសបុរាណនិងវត្ថុបុរាណជាច្រើន ដែលបុរាណវិទូអេហ្ស៊ីបបានរកឃើញ
មឈូសបុរាណនិងវត្ថុបុរាណជាច្រើន ដែលបុរាណវិទូអេហ្ស៊ីបបានរកឃើញ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T