គែរ៖ ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យា បានធ្វើកំណាយរកឃើញបណ្តុំមឈូសបុរាណប្រមាណ៨០ ដែលមានអាយុកាលប្រមាណ ២,៥០០ឆ្នាំ នៅតាំងបញ្ចុះសពប្រវត្តិសាស្ត្រដ៏ធំ Saqqara ស្ថិតនៅភាគខាងត្បូងទីក្រុង Cairo ប្រទេសអេហ្ស៊ីប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេចក្តីថ្លែងការណ៍របស់ក្រសួងទេសចរណ៍ និងបេតិកភ័ណ្ឌបានអេហ្ស៊ីបបានឱ្យដឹងថា ក្រុមអ្នកជំនាញបានរកឃើញបណ្តុំមឈូស ដែលមានពណ៌ស្រស់ស្អាតជាច្រើន រួមទាំងរូបចម្លាក់ធ្វើពីឈើមួយចំនួនទៀត។ ហើយព័ត៌មានលម្អិតនៃរបកគំហើញថ្មីនេះ នឹងត្រូវប្រកាសនៅក្នុងសន្និសិទកាសែតមួយ ដែលរៀបចំឡើងនៅទីកន្លែងប្រវត្តិសាស្ត្រ Pyramid of Djoser ។
គួរជម្រាបដែរថា បច្ចុប្បន្នប្រទេសអេហ្ស៊ីប បាននឹងកំពុងបន្តលាតត្រដាងក៏ដូចជាបង្ហាញឱ្យពិភពលោកបានឃើញនូវប្រវត្តិសាស្ត្រដ៏សម្បូរបែប តាមរយៈការធ្វើកំណាយរកឃើញវត្ថុបុរាណថ្មីៗ ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីស្តារឡើងវិញនូវវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន ដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារភាពវឹកវរបានកើតឡើង បន្ទាប់ពីមានចលនាបដិវត្តន៍កាលឆ្នាំ ២០១១។ ហើយវិស័យនេះ ត្រូវរងផលប៉ះពាល់បន្ថែមទៀត ដោយសារតែវត្តមាននៃជំងឺរាតត្បាតសកលកូវីដ១៩ នៅឆ្នាំនេះ៕