នារី​ចិត្តធម៌! Suzy បរិច្ចាគ​ទឹក​ប្រាក់​ជិត​១០ម៉ឺន​ដុល្លារ​ទៅកាន់​កុមារ​មាន​ជំងឺមហារីក

//s9.kh1.co/77/774aecf633205a37d8def36895f14b2bee1ee8a1.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Suzy បាន​សម្លាប់​ទឹក​ចិត្ត​អ្នក​គាំទ្រ​ជា​ច្រើន ជាមួយនឹង​ចិត្ត​ដ៏មនុស្ស​ធម៌របស់​នាង​ដែល​តែងតែ​ចំណាយ​ទឹកប្រាក់ក្នុង​កម្ម​វិធី​មនុស្សធម៌ជា​រឿយៗ។

កូរ៉េ​ខាងត្បូង៖ ក្នុង​ថ្ងៃ​ទី​២២ ខែតុលា​នេះ​ សមាគមន៍​ចែក​រំលែក​ជីវិត​ នៃ​ក្រុម​បរិច្ចាគ​សិរីរាង្គBuddhist បាន​ប្រកាសថា ​តារា​ចម្រៀង​និង ​សម្តែងSuzy ដែល​មាន​ឈ្មោះ​ពិត​ថាBae Bae Ji បាន​បរិច្ចាគទឹក​ប្រាក់ ​ចំនួន100លាន​វ៉ុន ដែល​ស្មើនឹង​៨៨,១០៦.៥០ដុល្លារ​អាមេរិក ទៅកាន់​កុមារតូច​ៗដែល កំពុត​តែ​កើត​មាន​ជំងឺមហារីក​​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោង​តាម សមាគមន៍Life Share Association បាន​ឲ្យ​ដឹង​ថាSuzy តែង​តែ​ផ្តល់​ជាជំនួយ ​ផ្គត់​ផ្គង់​ការ​ចំណាយ​ជា​ប្រចាំ ​សម្រាប់​អ្នក​ជំងឺ​ដែល ​មាន​ជំងឺ​មិន​អាច​ព្យាបាល​បាន ​និង​កុមារ​កើត​ជំងឺ​មហារីកនេះ ​តាំង​តែ​ពីឆ្នាំ​២០១៦​ មកម្ល៉េះ។ រួមទាំង​ជួយ ​ផ្គត់​ផ្គង់​សេដ្ឋកិច្ច ទៅដល់​ជន​ចាស់​ជរា ​ដែល​គ្មាន​ទីពឹងថែម​ទៀត​ផង​។

យ៉ាង​ណាមិញ ​នេះ​មិនមែន​ជា​លើកដំបូង​ នោះទេ តែកន្លងមក​Suzy ក៏​តែងតែ​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន ​ជា​ញឹកញាប់​ទៅ​កាន់​ កម្ម​វិធីមនុស្ស​ធម៌​ជា​ច្រើន​ និងរួម​ទាំងថ្មីៗនេះ ​នាង​បាន​បរិច្ចាគទឹក​ប្រាក់ ​ជួយ​ដល់​ប្រជាជន​ដែល ​បាន​ឆ្លង​មេរោគCOVID-19 និង​ជន​រង​គ្រោះ ​ដោយសារតែ​ទឹក​ជំនន់ ជាច្រើន​ហូរហែ​រទៀត​ផងដែរ​៕

Bae Suzy
Bae Suzy
Bae Suzy
Bae Suzy
Bae Suzy
Bae Suzy
Bae Suzy
Bae Suzy
Bae Suzy
Bae Suzy
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T