OPPO A93 តម្លៃនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍លើស ៣០០ដុល្លារ ! ចុះនៅលើទីផ្សារកម្ពុជា សាកទាយមើលតម្លៃប៉ុន្មាន?

//s9.kh1.co/35/356768ffe6cb1f2c19904e127e2a93662bc60043.jpg
បច្ចេកវិទ្យា

 ២០-តុលា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

នារយៈពេលប៉ុន្មានថ្ងៃនេះ សង្កេតឃើញថានៅលើផេកហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO បានធ្វើការប្រកាសពីព័ត៌មានខ្លះៗទាក់ទងពីមុខងារ និងបច្ចេកវិទ្យាផ្សេងៗរបស់ស្មាតហ្វូនស៊េរី A គឺ OPPO A93។ នៅក្នុងនោះផងដែរក៏សង្កេតឃើញថា ហ្វេនៗ និងអតិថិជនជាច្រើននាំគ្នាផ្អើលឈូឆរយ៉ាងខ្លាំង ក្នុងការទន្ទឹងរង់ចាំស្មាតហ្វូន OPPO A93 នេះនឹងមកដល់ក្នុងទីផ្សារកម្ពុជា។

ភ្នំពេញ៖ នារយៈពេលប៉ុន្មានថ្ងៃនេះ សង្កេតឃើញថានៅលើផេកហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO បានធ្វើការប្រកាសពីព័ត៌មានខ្លះៗទាក់ទងពីមុខងារ និងបច្ចេកវិទ្យាផ្សេងៗរបស់ស្មាតហ្វូនស៊េរី A គឺ OPPO A93។ នៅក្នុងនោះផងដែរក៏សង្កេតឃើញថា ហ្វេនៗ និងអតិថិជនជាច្រើននាំគ្នាផ្អើលឈូឆរយ៉ាងខ្លាំង ក្នុងការទន្ទឹងរង់ចាំស្មាតហ្វូន OPPO A93 នេះនឹងមកដល់ក្នុងទីផ្សារកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ស្មាតហ្វូន OPPO A93
  ស្មាតហ្វូន OPPO A93

ជាក់ស្តែងបើយោងតាម Website បរទេសផ្សេងៗ និង Facebook របស់ OPPO នាបណ្តាប្រទេសមួយចំនួនផងដែរ សម្រាប់ OPPO A93 គឺបានដាក់លក់ក្នុងតម្លៃ $309 និង $319។ អ្វីដែលនឹកស្មានមិនដល់ ស្មាតហ្វូន OPPO A93 លក់ដាច់អស់ពីស្តុកក្នុងរយៈពេលត្រឹមតែ ៣ ទៅ ៥ថ្ងៃតែប៉ុណ្ណោះ។

ងាកមកទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជាវិញមើល ថាតើទូរស័ព្ទ OPPO A93 បំពាក់ជាមួយកាមេរ៉ា AI Portrait 6 គ្រាប់ដំបូងគេនេះមានតម្លៃប៉ុន្មានទៅ? បើតាមដឹងស្មាតហ្វូននេះ មានតម្លៃប្រហាក់ប្រហែល $300 គឺមិនខុសគ្នាប៉ុន្មានពីបណ្តាប្រទេសមួយចំនួនឡើយ។

  ស្មាតហ្វូន OPPO A93
  ស្មាតហ្វូន OPPO A93

ប្រាកដជាឆ្ងល់ហើយមែនអត់? ហេតុអ្វីបានជា OPPO A93 មានចំណុចពិសេសអ្វីខ្លះទើបល្បីរន្ទឺ និងលក់ដាច់រហូតដល់ថ្នាក់អស់ពីស្តុកនៅលើទីផ្សារបរទេសបែបនេះ?

ទី១: កាមេរ៉ា AI Portrait រហូតដល់ ៦ គ្រាប់ ដែលសមត្ថភាពខុសៗគ្នា និងមានមុខងារថតរូបសម្បូរបែបដូចជា AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង​ AI Ultra Clear Mode។ រីឯកាមេរ៉ាមុខវិញ (16MP+ 2MP) ជាកាមេរ៉ាបែបទម្លុះអាចថតស៊ែលហ្វីបានច្បាស់ បន្ថែមនូវមុខងារដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Color Portrait។

ទី២: អេក្រង់ភ្លោះមុខ 6.43” Super AMOLED ដែលផ្តល់នូវកម្រិតរូបភាពច្បាស់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ពិសេសមិនប៉ះពាល់ដល់សុខភាពភ្នែក ថែមទាំងទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ទៀតផង។

ទី៣: រីឯរូបរាងឌីហ្សាញវិញ គឺថាអេមកប់ ធានាថាគ្រាន់តែកាន់ចេញមកគឺស៊ីវិល័យ លេចធ្លោ។ ពិសេសគឺវាមានកម្រាស់ស្តើងមែនទែនត្រឹមតែ 7.48mm។ លើសពីនេះទៅទៀត OPPO A93 បំពាក់មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោបានយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទី។

ទី៤: OPPO A93 បំពាក់បន្ទះឈីប MKT Helio P95 ជាមួយនឹងល្បឿន ​8-Cores។ រីឯ RAM 8GB + ROM 128GB ជាមួយកម្លាំងល្បឿនរហ័ស និងរលូន។ ចំណែកឯ កម្លាំងថាមពលថ្ម 4000mAh បន្ថែមជាមួយបច្ចេកវិទ្យាសាកថ្មរហ័ស​​ 18W ថែមទៀតផង។

  ស្មាតហ្វូន OPPO A93
  ស្មាតហ្វូន OPPO A93

លោកអ្នកសាកគិតលេងៗមើលថា គ្រាន់តែចំណាយប្រមាណ $300 នឹងទទួលបានសម្ភារៈនិយមមួយ ដែលប្រមូលផ្តុំដោយបច្ចេកវិទ្យាទំនើបៗ ពិសេសគឺកាមេរ៉ា AI Portrait ដល់ទៅ ៦ គ្រាប់ គឺពិតជាសក្តិសមមែនទែន៕​

រឿងអីមិនអស្ចារ្យ បើតម្លៃប្រមាណ $300 លក្ខណៈពិសេសកប់ៗ !

  ស្មាតហ្វូន OPPO A93
  ស្មាតហ្វូន OPPO A93
  ស្មាតហ្វូន OPPO A93
  ស្មាតហ្វូន OPPO A93
  ស្មាតហ្វូន OPPO A93
  ស្មាតហ្វូន OPPO A93
  ស្មាតហ្វូន OPPO A93
  ស្មាតហ្វូន OPPO A93
  ស្មាតហ្វូន OPPO A93
  ស្មាតហ្វូន OPPO A93
កម្មវិធីLiveសម្ពោធទូរស័ព្ទស៊េរីថ្មី OPPO A93
កម្មវិធីLiveសម្ពោធទូរស័ព្ទស៊េរីថ្មី OPPO A93
  ស្មាតហ្វូន OPPO A93
  ស្មាតហ្វូន OPPO A93
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T