សាហាវ! តាមពិតបទថ្មី Justin ចង់ដៀមដាម Selena សោះ (Video Inside)

//s9.kh1.co/51/51f0074bf4fe71774c6bd8e826e3e8d23532c1ea.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អស់ទាស់! បទចម្រៀងថ្មីរបស់ Justin Bieber និយាយពីជីវិតពិតរបស់ខ្លួន កាលពីនៅកុមារភាពរួមទាំងហាក់ដូចចង់បញ្ចាក់ពីអត្ថន័យសង្សារចាស់ Selena Gomezផងដែរ។

បរទេស៖ បទចម្រៀងថ្មីរបស់ Justin Bieber ដែលមានចំណងជើងថា«Lonely» បានចេញតាំងពី៣ថ្ងៃមុន ឃើញថាទទួលបានការគាំទ្រច្រើនគួរសមពីសំណាក់ទស្សនិកជនដែលបានស្ដាប់បទនេះរួចមក។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាចម្រៀងវ័យ២៦ឆ្នាំរូបនេះ បានចាប់ដៃគ្នាសម្តែងជាមួយ តារាសម្តែងវ័យក្មេងJacob Tremblay ដោយតម្រូវឲ្យដើរតួជា Justin Bieber កាលពីនៅក្មេង អមជាមួយនិង អត្ថបទចម្រៀងដែលនិយាយរៀបរាប់ពីសាច់រឿងពិតរបស់ខ្លួន កាលពីនៅក្មេង ដោយបទមួយនេះសរសេរឡើងដោយ ក្រុមការងារពីរនាក់ទៀត គឺលោក Benny Blancoនិង  Finneas OConnell រួមទាំង Justin Bieber ផងដែរ។

ជាក់ស្តែង បទចម្រៀងមួយនេះ គឺជាបទមួយដែលនិយាយពីសាច់រឿងរបស់តារាចម្រៀង Justin Bieber ផ្ទាល់តែម្តង​ ដោយនៅពីកុមារភាពមានភាពល្បីល្បាញ មានលុយ មានអ្វីៗគ្រប់យ៉ាង ប៉ុន្តែនៅតែរកនរណាម្នាក់ជាទីពឹងឬ មនុស្សដែលនៅក្បែរចេះយល់ចិត្តមិនបាន ជាងនេះទៅទៀត រូបគេក៏ត្រូវរងសម្ពាធពីសំណាក់មហាជន មានទាំងអ្នកស្អប់និង អ្នកស្រលាញ់ ជាពិសេសកាលនោះរូបគេនិង Selena Gomez គឺនៅជាសង្សារនឹងគ្នាដោយបង្ហាញថា នៅកំពុងពេលស្រលាញ់គ្នានោះ សង្សារចាស់ម្នាក់នេះ ដូចជាមិនខ្វាយខ្វល់នឹងខ្លួនប៉ុន្មានឡើយដោយត្រង់ចំណុចនេះគឺសង្កត់ធ្ងន់ទៅលើ សង្សារចាស់និង មហាជនដែលមានចេតនាមិនល្អទៅលើខ្លួនតែម្តងដែលអត្ថន័យមានដូចខាងក្រោមថា៖

ប្រសិនជាអ្នកមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែគ្មាននរណាម្នាក់ដែលអាចហៅបាន ខ្ញុំមានអ្វីៗគ្រប់ប៉ុន្តែ គ្មាននរណាម្នាក់ស្តាប់ខ្ញុំនោះទេ
អ្នកទាំងអស់គ្នាដឹងពីអតីតកាលខ្ញុំហើយ ដូចជាផ្ទះរបស់ខ្ញុំគឺតែងតែធ្វើពីកញ្ចក់ថា ដែលអាចមើលធ្លុះបាន វាដូចជាតម្លៃខ្លួនខ្ញុំត្រូវបានទិញ ដោយសារលុយនិង កេរ្តិ៍ឈ្មោះនៅពេលដែលខ្ញុំនៅក្មេង
គេគ្រប់គ្នាឃើញខ្ញុំឈឹប៉ុន្តែ វាមិនសំខាន់ឡើយនិង ខ្វាយខ្វល់ឡើយ ជំនួសដោយការរិះគន់ជាន់ពន្លិច ស្របពេលដែលក្មេងនោះគឺជាមនុស្សចោលម្សៀត។

Justin Bieber

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនៗក៏បានបង្ហាញពី ការអាណិតអាសូរដល់Justin Bieber នៅពេលដែលគេមានវ័យក្មេងផងដែរ ដែលត្រូវទទួលរងនូវរឿងទាំងនេះ ប៉ុន្តែអ្វីដែលគួរឲ្យសរសើរនោះគឺ រូបគេក៏បានទទួលពីខ្លួនឯងថាជាមនុស្សមិនល្អ កាលពីកុមារភាពផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Justin Bieber
Justin Bieber
Justin Bieber 
Justin Bieber 
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomezនិង Justin Bieberកាលពីនៅក្មេង
Selena Gomezនិង Justin Bieberកាលពីនៅក្មេង
Justin Bieberនិង Selena Gomez កាលពីនៅក្មេង
Justin Bieberនិង Selena Gomez កាលពីនៅក្មេង
ឈុតមួយនៅក្នុងបទចម្រៀង«Lonely»
ឈុតមួយនៅក្នុងបទចម្រៀង«Lonely»
ឈុតមួយនៅក្នុងបទចម្រៀង«Lonely»
ឈុតមួយនៅក្នុងបទចម្រៀង«Lonely»
ឈុតមួយនៅក្នុងបទចម្រៀង«Lonely»
ឈុតមួយនៅក្នុងបទចម្រៀង«Lonely»
ឈុតមួយនៅក្នុងបទចម្រៀង«Lonely»
ឈុតមួយនៅក្នុងបទចម្រៀង«Lonely»
ឈុតមួយនៅក្នុងបទចម្រៀង«Lonely»
ឈុតមួយនៅក្នុងបទចម្រៀង«Lonely»
ឈុតមួយនៅក្នុងបទចម្រៀង«Lonely»
ឈុតមួយនៅក្នុងបទចម្រៀង«Lonely»
វីដេអូបទចម្រៀង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T