លោក Step និងជា វណ្ណារិទ្ធ បានប៉ះ និងតេស្តដំបូងជាផ្លូវការ OPPO A93! នាំគ្នាសរសើរពេញៗមាត់ ពិសេសថែមទាំងរង់ចាំថ្ងៃចេញលក់ជាផ្លូវការ និងអ៊ុតតម្លៃទៀតផង!

//s9.kh1.co/4e/4e4362571844a2c4f70ab786be879f4ae0684a42.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាៗ និងអ្នកសារព័ត៌មានធំៗ បានតេស្ត ចាប់កាន់ OPPO A93 ប្រើមុនគេ ដឹងខ្ទេចដឹងខ្ទី ជាមួយនឹងតម្លៃដែលបង្ហើបថា ខ្ទង់តែ ៣០០ដុល្លារ!

ភ្នំពេញ៖ កាលពីថ្ងៃទី១៨  ខែតុលា ឆ្នាំ​២០២០​ OPPO  ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខទទួលបានចំណាត់ថ្នាក់លេខ១ នៅអាស៊ីអាគ្នេយ៍កាលពីត្រីមាសទី២ ឆ្នាំ២០២០ និង លេខ១ នៅកម្ពុជាកាលពីត្រីមាសទី៣ ឆ្នាំ ២០១៩ បានរៀបចំធ្វើតេស្តដំបូងជាផ្លូវការ នូវស្មាតហ្វូនស៊េរី A គឺ OPPO A93 ក្នុងកម្មវិធីមួយដែលមានឈ្មោះថា VIP Experience នៅឯមជ្ឈមណ្ឌលសេវាជួសជុល (OPPO Service Center) និងជាហាងទំនើប OPPO Brand Store (OPPO ប្រ៊េនស្ត័រ) ដែលមានទីតាំងនៅបណ្តោយវិថីព្រះមុន្នីវង្ស (ទល់មុខវត្តកោះ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  រូបភាពក្នុងកម្មវិធី VIP Experience
  រូបភាពក្នុងកម្មវិធី VIP Experience

នៅក្នុងកម្មវិធីនោះផងដែរ មានបងប្អូនមិត្តៗអ្នកសារព័ត៌មានល្បីៗជាច្រើនស្ថាប័ន អ្នកតំណាងក្រុមហ៊ុន ពិធីករល្បីឆឈ្មោះ លោក ជា វណ្ណារិទ្ធ និងតារាចម្រៀង​ Step ក៏បានចូលរួមជាភ្ញៀវកិត្តិយស និងជាសក្ខីភាពក្នុងការធ្វើតេស្ត និងសាកប្រើនូវអ្វីដែលអស្ចារ្យលើសពីការរំពឹងទុកនៃបងធំត្រកូល A គឺ OPPO A93 លើកដំបូង ជាផ្លូវក្នុងប្រទេសកម្ពុជាផងដែរ។

  រូបភាពក្នុងកម្មវិធី VIP Experience
  រូបភាពក្នុងកម្មវិធី VIP Experience

ក្នុងកម្មវិធីនោះផងដែរ បើយោងតាមសម្តីតារាចម្រៀង Step បានសម្តែងចំណាប់អារម្មណ៍ជាពិសេសថា ៖

«សម្រាប់ OPPO A93 បំពាក់ជាមួយអេក្រង់ភ្លោះមុខ 6.43 ជាមួយនឹងកម្រិតបង្ហាញ Super AMOLED ធ្វើឲ្យរូបភាពច្បាស់ដិតបែបធម្មជាតិ។ មិនតែប៉ុណ្ណោះ OPPO A93 បំពាក់មកជាមួយកាមេរ៉ា AI Portrait 6 គ្រាប់ឯណ្ណោះ។ ក្នុងនោះក៏មានមុខងារជាច្រើនដូចជា​ AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty, និង​ AI Ultra Clear Mode។ រីឯ កាមេរ៉ាមុខបែបទម្លុះអេក្រង់ទំហំ 16MP+2MP​ ក៏អាចថតជាមួយមុខងារយ៉ាងច្រើនដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty និង AI Color Portrait ផងដែរ»។

  សម្តីរបស់តារាចម្រៀង Step
តារាចម្រៀង​ Step
តារាចម្រៀង​ Step

ពិធីករ ជា វណ្ណារិទ្ធ ក៏បាននិយាយពីមុខងារពិសេសៗយ៉ាងដូច្នេះថា ៖

«សម្រាប់រូបរាង OPPO A93 វិញ គឺមានកម្រាស់ស្តើងត្រឹមតែ 7.48mm។ មិនតែប៉ុណ្ណោះ ក៏បំពាក់ជាមួយមុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោរអេក្រង់បានយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទីទៀតផង។ អ្វីដែលកាន់តែពិសេសសម្រាប់អ្នកចូលចិត្តលេងហ្គេមពិតជាពេញចិត្តជាមួយ RAM 8GB+ ROM 128GB និងបន្ទះឈីប Mediatek Helio P95។ លើសពីនេះ OPPO A93 ក៏បំពាក់មកជាមួយនឹងកម្លាំងសាកថ្មល្បឿនលឿន 18W ដោយគ្រាន់តែសាកថ្ម5នាទី និយាយទូរស័ព្ទបាន 2ម៉ោង ឬលេង Instagram មើល YouTube បាន1ម៉ោង ហើយសាកពេញ​100% ប្រើពេលត្រឹមតែ 120នាទីប៉ុណ្ណោះ»។

សម្តីរបស់លោក ជា វណ្ណារិទ្ធ
លោក ជា វណ្ណារិទ្ធ
លោក ជា វណ្ណារិទ្ធ

បន្ទាប់ពីពិធីករ ជា វណ្ណារិទ្ធ និងលោក ​Step បានធ្វើការរៀបរាប់នូវមុខងារ និងលក្ខណៈពិសេសជាច្រើនរបស់ OPPO A93 រួចមក ធ្វើឲ្យអ្នកចូលរួម និងអ្នកសារព័ត៌មានជាច្រើន លាន់មាត់សរសើរពីសមត្ថភាពរបស់ស្មាតហ្វូននេះមិនដាច់ពីមាត់តែម្តង។

លោក ជា វណ្ណារិទ្ធ និងលោក Step
លោក ជា វណ្ណារិទ្ធ និងលោក Step

ក្នុងនោះផងដែរ បើតាមដឹងស្មាតហ្វូន OPPO A93 នេះអាចនឹងមានតម្លៃប្រមាណខ្ទង់ $300 តែប៉ុណ្ណោះ! ពិតជាពិសេសមែនទែនសម្រាប់អ្នកចង់ដូរទូរស័ព្ទឡើងស៊េរី ព្រោះទូរស័ព្ទនេះផលិតមកជាមួយគុណភាពល្អលើសពីតម្លៃហ្មង។

  ស្មាតហ្វូន OPPO A93
  ស្មាតហ្វូន OPPO A93

ជាងនេះទៅទៀត វាគ្មិនកិត្តិយស និងជាអ្នកតំណាងឱ្យក្រមហ៊ុន OPPO បានលើកឡើងអំពីចំណុច ៦ យ៉ាង ដែលគួរជ្រើសប្រើ OPPO A93 ដូចខាងក្រោមនេះ ៖



វាគ្មិនកិត្តិយស និងជាអ្នកតំណាងឱ្យក្រមហ៊ុន OPPO
វាគ្មិនកិត្តិយស និងជាអ្នកតំណាងឱ្យក្រមហ៊ុន OPPO

ចំណុចខ្លាំងទី១: អេក្រង់ទម្លុះភ្លោះមុខ Super AMOLED ទំហំ 6.43”

ចំណុចខ្លាំងទី២: កាមេរ៉ា​ AI Portrait 6 គ្រាប់ ដែលសមត្ថភាពខុសៗគ្នានិងមុខងារសំបូរបែបថ្មីៗប្លែក​។

ចំណុចខ្លាំងទី៣: រូបរាង និងរចនាបទស្តើងស្រាលជាមួយនឹងកម្រាស់ត្រឹមតែ 7.48mm

  ស្មាតហ្វូន OPPO A93
  ស្មាតហ្វូន OPPO A93

ចំណុចខ្លាំងទី៤: OPPO A93 បានបំពាក់មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោរអេក្រង់បានយ៉ាងលឿន និងមានសុវត្ថិភាពក្នុងរយៈពេល 0.3 វិនាទី។

ចំណុចខ្លាំងទី៥: កម្លាំងម៉ាស៊ីននិងល្បឿន​ វាបានបំពាក់មកនូវបន្ទះឈីប MKT Helio P95 ដែលរួមជាមួយនឹងបច្ចេកវិទ្យា MediaTek HyperEngine ផ្តល់ជូននូវបណ្តាញភ្ជាប់ឆ្លាតវៃ ​rapid touchscreens ដែលអ្នកនឹងទទួលបានសកម្មភាព ល្បឿន រហ័ស និងរលូន ជាពិសេសនៅក្នុងស្ថានភាពលេងហ្គេម ឬផ្ទុកទិន្នន័យធំច្រើន ពិសេស រ៉េមក៏ធំ 8GB រ៉មក៏ធំ 128GB

លោក ជា វណ្ណារិទ្ធ និងលោក Step
លោក ជា វណ្ណារិទ្ធ និងលោក Step

ចំណុចខ្លាំងទី៦: ថាមពលថ្មទំហំ 4000mAh រួមមកជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័ស 18W ដែលអាចសាកថ្ម 5 នាទី និយាយទូរស័ព្ទបាន២ម៉ោង ឬប្រើប្រាស់ Instagram បាន១ម៉ោង ឬមើល YouTube បាន១ម៉ោង និងសាកពេញ​ 100% ត្រឹមតែ ១២០ នាទីប៉ុណ្ណោះ

  ស្មាតហ្វូន OPPO A93
  ស្មាតហ្វូន OPPO A93

តើលោកអ្នកបានត្រៀមខ្លួនឬនៅ ដើម្បីក្លាយជាម្ចាស់ស្មាតហ្វូន OPPO A93 ជាមួយនឹងតម្លៃពិសេស ហើយគុណភាពល្អគ្មានគូប្រៀបនេះ?​ ធានាថាស្មាតហ្វូននេះគឺជាតម្រូវការ ព្រមទាំងដកជាប់ក្នុងចិត្តបងប្អូនកម្ពុជាទាំងអស់គ្នា ដែលសមស្របនឹងចំណូល និងស្ថានការណ៍សេដ្ឋកិច្ចសព្វថ្ងៃ។
ដល់ពេលប្តូរស៊េរីថ្មីទៀតហើយគ្នាយើង ប្រញាប់ទៅកក់ទុកបណ្តើរៗតាមហាងទូរស័ព្ទទៅ ក្រែងលអស់ស្តុក ព្រោះរបស់ល្អជាមួយនឹងគុណភាព លើសពីតម្លៃ កម្រនឹងរកបានណាស់ ​ជាមួយនឹងតម្លៃខ្ទង់ ៣០០ ដុល្លារ តែប៉ុណ្ណោះរួមជាមួយមុខងារ និងបច្ចេកវិទ្យាទំនើបៗបែបនេះ៕

តោះ! កក់ OPPO A93 ទុកមុន ដើម្បីក្លាយជាម្ចាស់មុនគេ របស់ល្អកំពុងរង់ចាំលោកអ្នកនឹងជាម្ចាស់!
បើម្លឹងៗ រឿងអីមិនអស្ចារ្យ មិនសាកមិនដឹង កុំជោរជាមួយបងធំត្រកូល​ A គឺ OPPO A93 តម្លៃសាហាវត្រូវចិត្តក្នុងគ្រាលំបាក៕

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T