អាយដលអ្នកណាខ្លះ? ឃើញចឹងទេ ប៉ុន្តែ តារាប្រុសទាំងនេះ សើចម្ដងៗផ្អើល(មានវីដេអូ)

//s9.kh1.co/d5/d5bfcfcc7f94c32cf8ffcc98c8905717e9064132.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មិនឲ្យ ហ្វេនៗ សើចតាមយ៉ាងមិចបាន បើស្តាយ៍សើចរបស់ តារាប្រុសកូរ៉េល្បីទាំងនេះ មើលទៅមានភាពទាក់ទាញ និងគួរឲ្យស្រលាញ់យ៉ាងនេះ!

កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលគាំទ្រ ក៏ដូចជា​តាមដាន តារា Kpop ពិតជាដឹងហើយថា តារាប្រុសល្បីទាំងនេះ គឺសុទ្ធសឹងតែតារា ដែលមានទេពកោសល្យ ទាំងការច្រៀង ទាំងការរាំ និងការសម្ដែង ជាហេតុធ្វើឲ្យពួកគេ មានកេរ្តិ៍ឈ្មោះ ល្បី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា​ តារាប្រុសល្បី ទាំងនេះ មិនត្រឹមតែមានប្រជាប្រិយភាព ល្បីលើពិភពលោកប៉ុណ្ណោះទេ ពួកគេថែមទាំងមានស្នាមញញឹមទាក់ទាញ កែវភ្នែកមានមន្ដស្នេហ៍ដែលអាច​ ប្រហារបេះដូងរបស់អ្នកគាំទ្រ និងជាពិសេសទៅទៀតនោះគឺ  ពួកគេជាពូកែខាងសើច ដែលសម្លេងសើចរបស់តារាប្រុសទាំងនេះ ធ្វើឲ្យហ្វេនៗ មើលហើយ បានសើចរីករាយជាមួយដែរ នេះគឺជាហេតុផលដែលធ្វើឲ្យតារាប្រុសទាំងនេះ ទទួលបានប្រជាប្រិយភាព ទាក់ទាញឲ្យ ហ្វេនៗ​ ស្រលាញ់ គាំទ្រ កាន់តែខ្លាំងថែមទៀត។

ជាក់ស្ដែងនៅក្នុង អាជីពជាតារា Kpop តារាប្រុសល្បីឈ្មោះ ទាំងនេះ មិនដែលលាក់លៀម ឬទប់សំណើចរបស់ខ្លួនឡើយ ពេលដែលពួកគេរំភើប អស់សំណើច នឹងរឿងអ្វី​មួយ ពួកគេតែងតែ បង្ហាញឲ្យឃើញតាមរយៈ សម្លេងសើចខ្លាំងៗ ផ្អើលអស់ឋានទាំងបីតែម្ដង។

មិនឲ្យហ្វេនៗ សើចតាមយ៉ាងម៉េចបាន បើសម្លេងសើចរបស់តារា Kpop ទាំងនេះសើចម្ដងៗ ឮខ្លាំងៗយ៉ាងនេះ!

តោះចង់ដឹងថា! តើតារាប្រុសរូបណា ដែលហ្វេនៗ មើលហើយសើចខ្លាំងជាងគេនោះ?

សូមទស្សនា​វីដេអូ និងការបង្ហាញខាងក្រោម ៖

១. Jin ក្រុម BTS

ARMYs ពិតជាដឹងហើយថា ពេលប្រុស Jin សើចម្ដងៗ រកកន្លែងឈប់មិនឃើញទេ។ សូម្បីតែ សមាជិកក្រុម BTS ផ្សេងទៀតយល់ស្របថា ពេល Jin សើចហើយពួកគេ មិនអាចបញ្ឃប់បានទេ។ ដូច្នេះរាល់ដងដែល តារាប្រុសរូបនេះ សើច ជាមួយសម្លេងសើចខ្លាំងៗ របស់លោក ធ្វើឲ្យ ARMYs និងសមាជិកក្រុម BTS សើចតាម រហូតហូរទឹកភ្នែកទៀតផង។

វីដេអូ Jin សើច

 ២. Wooyoung ក្រុម ATEEZ​

Wooyoung សមាជិកក្រុម ATEEZ  ពេលលោកផ្ទុះ សំណើចម្ដងៗ លោកមិនដែល ទប់សំណើចរបស់លោកឡើយ។ ខណៈពេល ហ្វេនៗ បានស្តាប់ សម្លេងសើចដ៏ពីរោះ របស់ Wooyoung ក៏ធ្វើឲ្យអ្នកគាំទ្រ សើចតាមបានភ្លាមៗ ទោះមិនដឹងរឿងអ្វី ក៏ ហ្វេនៗ សើចតាមដោយស្វ័យប្រវត្តិបានដែរ។

វីដេអូ Wooyoung សើច

 ៣. Kai ក្រុម EXO

ចំពោះ Kai សមាជិកក្រុម EXO វិញក៏មានសម្លេងសើចទាក់ទាញមិនធម្មតាដែរ។ ជាក់ស្ដែង សម្លេងសើច របស់តារាប្រុសរូបនេះមាន ពីរប្រភេទគឺ មួយលោកសើចបែប សម្លេងខ្ពស់ មួយទៀតគឺ សម្លេងទាប។ ហើយរាល់ពេលដែលលោកចាប់ផ្ដើមសើច ទោះនៅក្នុង កាលៈទេសៈណាក៏ដោយ Kai មិនអាច បញ្ឈប់សម្លេងសើចលោកបានទេ។ ហ្វេនៗ និងសមាជិកក្រុម EXO ឃើញហើយ តែងផ្ទុះសំណើចតាមលោកដែរ ។

វីដេអូ Kai សើច

៤. Youngjae ក្រុម GOT7

តារាប្រុសល្បីឈ្មោះ Youngjae មិនត្រឹមតែមានទេពកោសល្យទាក់ទាញ ក្នុងវិស័យ Kpop ប៉ុណ្ណោះទេ លោកថែមទាំងពូកែសើច ហើយសម្លេងសើចរបស់លោក គឺស្ដាប់ទៅ កាចសាហាវណាស់។ មិនគ្រាន់តែសើចខ្លាំងៗ ប៉ុណ្ណោះទេ តារាប្រុសវ័យក្មេងរូបនេះ ថែមទាំងសើចមាន កាយវិការហក់ លោត ធ្វើឲ្យ ហ្វេនៗ សើចគាំងនឹងក្មេងប្រុស គួរឲ្យស្រលាញ់ដូច Youngjae នេះ។

វីដេអូ Youngjae  សើច

៥. Mark ក្រុម NCT127

គួរឲ្យកត់សម្គាល់ផងដែរថា Mark សមាជិកក្រុម NCT127 កាន់តែគួរឱ្យស្រលាញ់ នៅពេលលោក ចាប់ផ្តើមសើច លោកមិនអាច គ្រប់គ្រងសម្លេងសើច របស់លោកបាន។ ពេលអ្នកគាំទ្ររបស់លោក បានស្តាប់ លោកសើច ធានាថាហ្វេនៗ ប្រាកដជាសើចតាម Mark មិនខាន។

វីដេអូ Mark សើច

៦. Hueningkai ក្រុម TXT

បើនឹកដល់ សម្លេងសើចខ្លាំងៗ របស់តារាប្រុសវ័យក្មេង Hueningkai សមាជិកក្រុម TXT  ធ្វើឲ្យ ហ្វេនៗ គិតថា សម្លេងសើចរបស់ Hueningkai ស្ដាប់ទៅគួរឲ្យចង់សើចតាមណាស់។ ខណៈពេល Hueningkai រំភើបនឹងរឿងអ្វីមួយ តារាប្រុសរូបនេះ​សើចចេញមកភ្លាមៗ គ្មានទប់សម្លេងឡើយ។

វីដេអូ Hueningkai សើច

៧. តារាចម្រៀង Wonho

យ៉ាងណាមិញ បើសិនជា ហ្វេនៗ មានអារម្មណ៍ មិនសប្បាយរីករាយ ចូរហ្វេនៗ មើលវីដេអូ ស្ដាប់ សម្លេងសើចរបស់ តារាចម្រៀងប្រុស Wonho  ពិតជាមិនខកបំណងឡើយ។ បណ្ដាប្រិយមិត្ត របស់តារាប្រុសរូបនេះ ជឿជាក់ថា​ Wonho ពេលសើចម្ដងៗ សម្លេងសើចរបស់លោកគឺពិតជាមានន័យណាស់ ទោះហ្វេនៗ កើតទុក្ខគ្រាន់តែស្តាប់ លោកសើច ក៏ធ្វើឲ្យ អ្នកគាទ្រ ញញឹមសើចតាមភ្លាមៗ។ នេះសបញ្ជាក់ឲ្យ ឃើញថា តារាប្រុសរូបនេះមានសម្លេងសើច ទាក់ទាញ មិនចាញ់តារាផ្សេងទៀតដែរ។

វីដេអូ  Wonho សើច

៨. Bobby ក្រុម iKON

គួរបញ្ជាក់ផងដែរថា លោក Bobby សមាជិកក្រុម iKON បានក្លាយជា តារាប្រុសដែលមានប្រជាប្រិយភាពទាក់ទាញបំផុត នៅពេលដែលលោក ចាប់ផ្តើមសើច។ អ្នកគាំទ្ររបស់ Bobby ស្រលាញ់ពេញចិត្ត សម្លេងសើចរបស់លោក ព្រោះពេល តារាប្រុសរូបនេះសើច គឺលោកមានលេងទឹកមុខទៀតផង។ ហ្វេនៗ​ ឃើញហើយទប់សើចមិនជាប់។

វីដេអូ Bobby សើច

៩. Minho ក្រុម SHINee

នៅពេលនិយាយដល់ សម្លេងសើច Minho ក្រុម SHINee ប្រិយមិត្តអ្នកគាំទ្រ ពិតជាគិតដល់ សម្លេងសើច បែបសុភាព តែមានលក្ខណៈស៊ីជម្រៅ។ ហើយពេល Minho សើចខ្លាំងម្ដងៗ ធ្វើឲ្យ អ្នកគាំទ្រសើចតាមបិទមាត់មិនជិតទេ។

វីដេអូ Minho សើច

១០. Chenle ក្រុម NCT Dream

តារាប្រុស Chenle ក្រុម NCT Dream ត្រូវបាន ហ្វេនៗ ស្គាល់ថា លោកគឺសើចមាន សម្លេងឮខ្លាំងៗ។ ជួនកាលពេល អ្នកគាំទ្រ ស្ដាប់ សម្លេងសើចរបស់លោកហើយ អាចសើចតាមដោយមិនដឹងខ្លួន។

វីដេអូ Chenle សើច

១១. Moonbin ក្រុម ASTRO

ជាមួយគ្នានេះដែរ លោក Moonbin សមាជិក ក្រុម ASTRO ពេលដែល លោកសើច សម្លេងសើចរបស់ លោកក្លាយជាសំណើចរបស់បណ្ដាប្រិយមិត្ត ជាពិសេស ហ្វេនៗ របស់លោក ព្រោះតែសម្លេងសើចដ៏គូរឲ្យស្រលាញ់របស់លោក។

វីដេអូ  Moonbin សើច

១២. Heechul ក្រុម Super Junior

ស្របជាមួយគ្នានេះដែរ ចំពោះលោក Heechul ក្រុម Super Junior វិញ បើក្នុងកម្មវិធីគ្មានលោក ហាក់ដូចជាស្ងៀមស្ងាត់ណាស់។ សូមបញ្ជាក់ថា​ ពេលតារាប្រុសរូបនេះ ពេលសើចម្ដងៗ ហ្វេនៗ នឹងផ្ទុះសំណើចតាម ព្រោះតែសម្លេង សើចប្លែកៗ របស់ Heechul ៕

វីដែអូ Heechul សើច
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T