សម្រស់ពេលអាយដល មុខពេញ និង ពេលនេះ ខុសគ្នាខ្លាំងទេ?

//s9.kh1.co/b5/b57988439ad0ad583f6e53a1e12d70140c04b0c6.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ជីជី ទោះបីជាមុខពេញ ឬស្គម ក៏នៅតែមើលទៅស្រស់ស្អាត ទាក់ទាញដដែល គ្មានអ្វីប្រែប្រួលនោះទេ ដូចគេនិយាយស្រីស្អាត ទោះមុខបែបណា ក៏នៅតែស្អាត។

ភ្នំពេញ៖ ពិធីការិនី កញ្ញា ជីជី តែងទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជន​ ជាមួយនឹងរូបសម្រស់របស់នាង និងថ្វីមាត់ក្នុងការនិយាយ ក្នុងនាមជា ពិធីការិនីមួយរូប នៅតាមប៉ុស្តិ័ទូរទស្សន៍ ហើយក្នុងនោះទៀតសោត រូបនាង ក៏រកស៊ី របរខាងក្រៅផងដែរ ក្រៅពីអាជីពសិល្បៈរបស់នាង ដើម្បីបង្កើនប្រាក់ចំណូលឲ្យកាន់ច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើត្រឡប់ទៅកាលប៉ុន្មានឆ្នាំមុន តារាស្រីរូបនេះ ក៏ត្រូវបានគេដាក់ឈ្មោះCute girl នៅក្នុងបណ្តាញសង្គម ដោយសារតែ មុខមាត់របស់នាង ត្រូវជាមួយនឹងស្តង់ដា កាលពីមុន បែបប៉ោងៗ ពេញៗ និងអមជាមួយនឹងសក់កិបប៉ោងទៀតនោះ ធ្វើឲ្យនាង ក្លាយជាអាយដលរបស់ហ្វេនភាគច្រើន។

សម្រាប់ពេលនេះ មុខរបស់ជីជី ក៏បានផ្លាស់ប្តូរបន្តិចម្តងៗ ដោយបច្ចុប្បន្ន មុខរបស់នាង រៀងស្គមជាងមុនឆ្ងាយណាស់ ប្រហែលជានាងស្រកទម្ងន់ ដើម្បីឲ្យសាកសមនឹងស្តង់ដា​ ក្នុងពេលសម័យថ្មីនេះម្តង ព្រោះកាលពីមុន គេនិយមមុខប៉ោង តែពេលនេះ គេនិយមមុខស្គមៗ។

ប៉ុន្តែទោះបីជា មុខប៉ោង ឬមុខស្គម ក៏ជីជី នៅតែមើលទៅស្រស់ស្អាតដូចដើម គ្រាន់តែបច្ចុប្បន្ន នាងរៀងស្រកសាច់ជាងមុនបន្តិចតែប៉ុណ្ណឹង តែសម្រស់គឺនៅតែទាក់ទាញ គ្មានផ្លាស់ប្តូរទៅណានោះទេ ព្រោះមនុស្សស្អាត ទោះបីជា ស្គម ឬធាត់ ក៏នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនដដែល៕

មុខជីជី ពេលមុខពេញ
មុខជីជី ពេលមុខពេញ
មុខជីជី ពេលមុខពេញ
មុខជីជី ពេលមុខពេញ
មុខជីជី ពេលមុខពេញ
មុខជីជី ពេលមុខពេញ
មុខជីជី ពេលនេះ
មុខជីជី ពេលនេះ
មុខជីជី ពេលនេះ
មុខជីជី ពេលនេះ
មុខជីជី ពេលនេះ
មុខជីជី ពេលនេះ
មុខជីជី ពេលនេះ
មុខជីជី ពេលនេះ
មុខជីជី ពេលនេះ
មុខជីជី ពេលនេះ
ជីជី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T