ខ្មែរជួយខ្មែរ! អុឹម ជីវ៉ា ចុះជួយ និងឧបត្ថម្ភថវិកា៣លានរៀល ដល់ជនរងគ្រោះដោយទឹកជំនន់

//s9.kh1.co/a4/a4a14381242728c743dd5c3f818c90a85e2b4f30.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោក អុឹម ជីវ៉ា ចេញមុខ ជួយ និងយកថវិកាផ្ទាល់ខ្លួនមក ជួយយកបងប្អូនខ្មែរដែលកំពុងតែរងគ្រោះដោយ គ្រោះធម្មជាតិទឹកជំនន់ ដោយមិនមែនមើលនឹងភ្នែកនោះឡើយ។

ភ្នំពេញ៖ ថ្មីៗនេះ តារាសម្តែងជើងចាស់ក្នុងរង្វង់សិល្បៈ លោក អុឹម ជីវ៉ាបានចេញមុខ ជួយយកអាសារដល់បងប្អូន​ជនរងគ្រោះដោយសារតែគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនិង ព្រមទាំងបានយកថវិកាមកឧបត្ថម្ភថវិការចំនួន ៣លានរៀលផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសរូបនេះបានសរសេររៀបរាប់នៅលើបណ្តាញសង្គម ដោយបង្ហាញពីរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញពីសកម្មភាពសប្បុរសធម៍ ទៅកាន់ជនរងគ្រោះដោយសារទឹកជំនន់ ដែលកំពុងតែជម្លៀសចេញពីទីលំនៅដើម្បីរកទីកន្លែងសុវត្ថិភាពផងដែរ ក្រៅពីនេះលោកក៏បានអំពាវនាវដល់ដល់សិល្បករសិល្បការិនីល្បីៗ ដែលលទ្ធភាពអាចជួយឧបត្ថម្ភថវិកាបានផងដែរ ដោយខ្លឹមសារមានអត្ថន័យដូចខាងក្រោម៖

ខ្ញុំបាទ អុឹម ជីវ៉ា សូមចូលរួមឧបត្ថម្ភថវិការចំនួន ៣លានរៀល
ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់និង សូមអំពាវនាវ ដល់សិល្បករសិល្បការិនីល្បីៗ និងសិល្បករដែលមានចំនូលខ្ពស់និងចំនូលមធ្យម ឬសិល្បករដែល អាចមានលទ្ធភាពជួយ ទោះតិចក្តីច្រើនក្តី សូមមេត្តាជួយជាថវិការនិងាសម្ភារៈ និងកម្លាំងកាយទៅតាមលទ្ធភាពនិង ទឹកចិត្ត ដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំន់ដោយក្តីអនុគ្រោះផង ។
ហើយការជួយនេះបងប្អូនសិល្បករ អាចទៅជួយដោយខ្លួនឯងបានតាមតំបន់ដែលមានទឹកលិច ឬជួយតាមអង្គភាពនានា ដែលគេមានទទួល ជំនួយសំរាប់ជួយដល់ទឹកជំនន់ នៅតាមបណ្តា ខេត្ត ក្រុង ស្រុក ខណ្ឌ ឬសង្កាត់ណា ក៏បានដែរអោយតែកន្លែងមានរងគ្រោះដោយទឹកជំនន់ ក្នុងនាមជាខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាមាមអាសន្នក្នុងនាមជាប្រជាជនដែលរស់នៅក្រោមដំបូលប្រទេសតែមួយ និងសូមបួងសួងសូមអោយប្រទេសរបស់យើងជៀសផុតពីគ្រោះទឹកជំនន់នាពេលដ៏ខ្លីខាងមុខនេះ ដោយក្តីគោរពៈ អុឹម ជីវ៉ា។

 អុឹម ជីវ៉ា

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនទាំងអស់ក៏បានកោតសរសើរពីទឹកចិត្តរបស់ តារាប្រុសម្នាក់នេះផងដែរ ដែលតែងតែមានទឹកចិត្តជួយអាសារអ្នកដទៃដែលកំពុងតែជួបវិបត្តិផ្សេងៗ ជាពិសេសគឺនៅក្នុងកំឡុងស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះតែម្តង។

គួរបញ្ចាក់ដែរថា នេះមិនជាលើកទី១នោះទេ ដែលលោក អុឹម ជីវ៉ាបានខ្នះខ្នែង ឈឺឆ្អាលជួយយកអាសារដល់ប្រជាជនខ្មែរដែលកំពុងតែជួបទុក្ខនោះទេ គឺកន្លងលោកបានធ្វើរឿងសប្បុរសធម៍ជាច្រើនរាប់មិនអស់ទៅហើយ ធ្វើឲ្យប្រជាជនគោរពស្រលាញ់នូវទឹកចិត្តដ៏ថ្លៃថ្លារបស់លោកជានិច្ច៕

សូមចូលមើលរូបភាពខាងក្រោម៖

អុឹម ជីវ៉ា
អុឹម ជីវ៉ា
អុឹម ជីវ៉ា
អុឹម ជីវ៉ា
អុឹម ជីវ៉ា កំពុងចូលរួមការងារសប្បុរសធម៍
អុឹម ជីវ៉ា កំពុងចូលរួមការងារសប្បុរសធម៍
អុឹម ជីវ៉ា
អុឹម ជីវ៉ា
អុឹម ជីវ៉ា
អុឹម ជីវ៉ា
ជនរងគ្រោះដោយសារទឹកជំនន់
ជនរងគ្រោះដោយសារទឹកជំនន់
អុឹម ជីវ៉ាកំពុងជួយយកអាសារ ជនរងគ្រៅះដោយទឹកជំនន់
អុឹម ជីវ៉ាកំពុងជួយយកអាសារ ជនរងគ្រៅះដោយទឹកជំនន់
អុឹម ជីវ៉ាកំពុងជួយយកអាសារ ជនរងគ្រៅះដោយទឹកជំនន់
អុឹម ជីវ៉ាកំពុងជួយយកអាសារ ជនរងគ្រៅះដោយទឹកជំនន់
សារដែលលោក អុឹម ជីវ៉ាបានបង្ហោះ
សារដែលលោក អុឹម ជីវ៉ាបានបង្ហោះ
អ៊ឹម ជីវ៉ា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T