យោងតាមប្រភពព័ត៌មាន របស់កូរ៉េខាងជើង បានឲ្យដឹងថា តារាស្រីរបស់ប្រទេសកូរ៉េខាងត្បូង Kim Tae Hee គឺជាតារាដែលជាប់លេខ១ ដែលត្រូវបានប្រជាជន របស់ប្រទេសកូរ៉េខាងជើង ស្អប់ និងមិនចូលចិត្តច្រើនជាងគេ ក្នុងចំណោមតារាកូរ៉េខាងត្បូងទាំងអស់។

ប្រភពដដែរបានបន្តទៀតថា តារាស្រី Kim Tae Hee ត្រូវបានគេស្គាល់ថា ជាតារាស្រីដែលមាន ប្រជាជនកូរ៉េខាងជើង មិនចូលចិត្តនាងច្រើនជាងគេ ហើយកាលពីពេលថ្មីៗនេះ នៅក្នុងខ្សែភាពយន្តសម័យបុរាណ ដែលនាងបានសម្តែង មានឈ្មោះថា "Jang Ok Jung, Live in Love" ត្រូវបានគេរកឃើញថា នាងមានកំហុស ដោយបានពាក់ស្បែកជើងកែង នៅក្នុងខ្សែភាពយន្តនោះ។

ទោះបីជាប្រជាជនកូរ៉េខាងជើង ស្អប់ និងមិនពេញចិត្ត តារាស្រីកូរ៉េខាងត្បូង Kim Tae Hee រូបនេះក៏ដោយ ប៉ុន្តែខ្សែភាពយន្តរបស់នាង គឺមានឈ្មោះល្បីល្បាញណាស់ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

បើតាមសម្តីរបស់អ្នកលក់ ស៊ីឌីភាពយន្ត នៅក្នុងប្រទេសកូរ៉េខាងជើង បានប្រាប់ឲ្យដឹងថា គាត់លក់ស៊ីឌីខ្សែភាពយន្ត “Stairway to Heaven” ដាច់ជាងគេ ព្រោះថាពួកវាគឺជារឿង ដែលល្បីខ្លាំងនៅក្នុងប្រទេសកូរ៉េខាងជើង ដែលមានការចូលរួមសម្តែង ពីតារាស្រី Kim Tae Hee ផងដែរ។





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]