បើចង់​មាន​សេរី​ភាព​ ឈប់​ឃុំ​ខ្លួន​ឯងនៅ​ក្នុង​អតីត​កាល​​ទៀត​​ទៅ​​!

//s9.kh1.co/68/68887d18a2be0c6d34b0b67cad20b44514a5fd58.jpg
ប្រលោមលោក & អប់រំ

 ១៥-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អតីតកាលខ្លះរម្លឹកទៅធ្វើឱ្យយើងរំភើបរីករាយ រីឯអតីតកាលខ្លះទៀតរម្លឹក​ទៅបែរ​ជាធ្វើឱ្យយើង​សោកស្ដាយ ឬមិនសប្បាយ​ចិត្ត​ទៅវិញ

នៅក្នុងខ្សែជីវិតរបស់មនុស្សសុទ្ធតែបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ហើយការបានឆ្លងកាត់នូវរឿងរ៉ាវ​ទាំងអស់នោះ​ហើយ​ ដែលយើងហៅថាអតីតកាល។ អតីតកាលខ្លះរម្លឹកទៅធ្វើឱ្យយើងរំភើបរីករាយ រីឯអតីតកាលខ្លះទៀតរម្លឹក​ទៅបែរ​ជាធ្វើឱ្យយើង​សោកស្ដាយ ឬមិនសប្បាយចិត្តទៅវិញ។ អតីតកាលដែលល្អគួរតែរម្លឹក តែអតីតកាលដែលមិនល្អ​មិនចាំបាច់រម្លឹកវានោះទេ តែយើងគ្រាន់តែយកវាជាមេរៀនទៅបានហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការរៀនពីអតីតកាលមិនល្អរបស់យើង គឺជាមេរៀនដ៏ល្អបំផុតដែលគ្មានអ្នកណាម្នាក់​អាចបង្រៀនយើងបានក្រៅពីខ្លួន​យើងឡើយ ហើយមេរៀននេះទៀតសោត ក៏គ្មានសាលាណាអាចបង្រៀនយើងបាននោះដែរ ប៉ុន្តែទាស់ត្រង់ថា តើយើង​ព្រមរៀនសូត្រពីវាដែរ ឬអត់?

រូបតំណាង
រូបតំណាង

មានមនុស្សមិនតិចនាក់ឡើយដែលនៅតែសោកស្ដាយស្រណោះ និងចង់វិលត្រឡប់ទៅកែប្រែអតីតកាលរបស់ខ្លួនវិញ តែវាមិនអាចឡើយ ព្រោះរឿងទាំងនោះបានរសាត់អណ្ដែកទៅតាមពេលវេលាអស់ទៅហើយ។ នៅអាឡោះអាល័យជាមួយអតីតកាល គឺជាហេតុធ្វើឱ្យយើងមិនអាចបន្តដំណើរទៅមុខទៀតបាន ក៏ព្រោះតែយើង​នៅ​វិល​វល់ជាមួយរឿងដែលកន្លងហួសទៅហើយ។ យើងធ្វើដំណើរនៅតាមផ្លូវ បើរវល់តែងាកក្រោយ ធ្វើម៉េចនឹងអាចទៅ​ដល់​​គោលដៅបាន។

រូបតំណាង
រូបតំណាង

ល្មមដល់ពេលដោះលែងវាហើយ។ បើចង់មានសេរីភាពឈប់ឃុំខ្លួនឯង នៅក្នុងគុកអតីតកាលទៀតទៅ។ បើចង់បង្កើត​អតីតកាលដែលល្អ យើងត្រូវរស់នៅក្នុងថ្ងៃនេះឱ្យបានល្អ ព្រោះថ្ងៃនេះនឹងក្លាយទៅជាអតីកាលរបស់ថ្ងៃស្អែក ហើយ​បើរស់​នៅក្នុងថ្ងៃនេះបាលល្អ នោះយើងនឹងអាចបន្សល់ទុកអតីតកាលដែលល្អបានដូចគ្នា៕

Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T