អង់គ្លេស ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញប្រើពស់រស់ធ្វើជាម៉ាសបណ្តោះអាសន្ននៅលើឡានក្រុងសាធារណៈក្នុងប្រទេសអង់គ្លេស។ បុរសមិនស្គាល់អត្តសញ្ញាណរូបនេះបានជិះរថយន្តក្រុងពី Swinton ទៅទីក្រុង Manchester កាលពីថ្ងៃច័ន្ទកន្លងទៅ។ ពស់នោះបានរុំជុំវិញករបស់គាត់។ ហើយអ្នកដំណើរម្នាក់ទៀតបានផ្តិតយករូបភាពដ៏ចម្លែកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកដំណើរម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា៖ «វាជារឿងគួរឱ្យអស់សំណើចណាស់ ហើយក៏ជារឿងដែលមិនគួរឲ្យជឿថាគាត់អាចយកសត្វពស់មកធ្វើជាម៉ាសបាននោះទេ»។
គួរបញ្ជាក់ថា ក្នុងស្ថានភាពកូវីដ ១៩ ពលរដ្ឋអង់គ្លេស និងបណ្តាប្រទេសនានាប្រើប្រាស់ម៉ាសយ៉ាងជាប់លាប់ ដើម្បីការពារខ្លួនឯង និងស្របតាមគោលការណ៍ណែនាំផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖