ចម្លែកណាស់ ! បុរស​ចំ​ណាស់​ម្នាក់​នៅអង់គ្លេស យក​សត្វ​ពស់​ធ្វើ​​ជា​​ម៉ាស​

//s9.kh1.co/0f/0f445e093fb3c9486c6d38d1d2af43f75527dc4a.jpg
សង្គម

 ១៥-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់ត្រូវបានគេប្រទះឃើញប្រើពស់រស់ធ្វើជាម៉ាស​បណ្តោះអាសន្ននៅលើឡានក្រុង​សាធារណៈ​ក្នុងប្រទេសអង់គ្លេស

អង់គ្លេស ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញប្រើពស់រស់ធ្វើជាម៉ាស​បណ្តោះអាសន្ននៅលើឡានក្រុង​សាធារណៈ​ក្នុងប្រទេសអង់គ្លេស។ បុរសមិនស្គាល់អត្តសញ្ញាណរូបនេះបានជិះរថយន្តក្រុងពី Swinton ទៅទីក្រុង Manchester កាលពីថ្ងៃច័ន្ទកន្លងទៅ។ ពស់នោះបានរុំជុំវិញករបស់គាត់​។ ហើយអ្នកដំណើរម្នាក់ទៀត​បានផ្តិតយករូបភាព​ដ៏​ចម្លែក​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកដំណើរម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា៖ «វាជារឿងគួរឱ្យអស់សំណើចណាស់ ហើយក៏ជារឿង​ដែល​មិនគួរឲ្យជឿថាគាត់អាចយកសត្វពស់មកធ្វើជាម៉ាសបាននោះទេ»។

គួរបញ្ជាក់ថា ក្នុងស្ថានភាពកូវីដ ១៩ ពលរដ្ឋអង់គ្លេស និងបណ្តាប្រទេសនានាប្រើប្រាស់ម៉ាសយ៉ាងជាប់លាប់ ដើម្បីការពារខ្លួនឯង និងស្របតាមគោលការណ៍ណែនាំផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=351,h=621,q=100/c8/c83bacd36fc305e33a2c6375951a11b02c9c9272.png
https://s9.kh1.co/__image/w=539,h=721,q=100/9f/9f15c4e9bf91f9b8e05d868c0b1b30dbb145815c.png
Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T