«សង្សារ» គឺជាពាក្យមួយឃ្លាដែលមនុស្សក្នុងសម័យថ្មី ជាពិសេសយុវវ័យគេនិយាយសំដៅទៅលើសម័្ពន្ធភាពគូសេ្នហ៍ដ៏សិទ្ធស្នាលរបស់ពួកគាត់រៀងៗខ្លួន។ តែដោយសារតែក្នុងវ័យនេះមនុស្សគ្រប់រូបមានទំនាក់ទំនងជាមួយគូស្នេហ៍របស់ពួកគេ តាមតែចំណង់ចំណូលចិត្តនីមួយៗរបស់ពួកគេ រហូតក៏មានអ្នកខ្លះបែរជាស្រលាញ់គ្នាតាមតែទំនើងចិត្ត ធ្វើឲ្យប៉ះពាល់ដល់អារម្មរណ៍របស់មនុស្សស្រីដែលជាដៃគូដោយមិនដឹងខ្លួនផងក៏មានដែរ ។ បែបនេះក្នុងនាមជាមនុស្សប្រុស អ្នកគួរដឹងពី តម្រូវកាស្នេហាទាំង៣ដែលមនុស្សស្រីចូលចិត្តខាងក្រោមនេះ៖
ទី១ៈ សម័្ពន្ធភាពស្នេហាបែប ស្និទ្ធស្នាល
សម័្ពន្ធភាពស្នេហាមួយប្រភេទនេះគឺមនុស្សស្រីត្រូវការឲ្យមនុស្សប្រុសដែលជាគូស្នេហ៍ត្រូវតែ៖
_ ត្រូវជាមនុស្សដែលពូកែលួង និងយល់ចិត្តស្រីៗ
_ ត្រូវជាមនុស្សដែលមានភាពក្លាហាន រឹងមាំ និងផ្អែមល្ហែមជានិច្ច
_ ត្រូវជាមនុស្សដែលយកចិត្តទុកដាក់ និងតែងតែទុកនាងសំខាន់។
ទី២ៈ សម័្ពន្ធស្នេហាបែបចាស់ទុំ និងសាមញ្ញៗ
សម័្ពន្ធស្នេហាបែបចាស់ទុំ និងសាមញ្ញៗ គឺជាសម្ព័ន្ធភាពស្នេហា ដែលចេះគិត គូរពីដៃគូ និងមិនសូវជាផ្តោតសំខាន់ខ្លាំងទៅលើរឿងតណ្ហានោះឡើយ ។ ចំពោះគូស្នេហ៍បែបនេះ ប្រុសជាដៃគប្បីត្រូវមានលក្ខណៈដូចតទៅ៖
_ ត្រូវជាមនុស្សដែលមានចំណេះដឹងច្បាស់លាស់ និងមានសមត្ថភាព
_ ត្រូវជាមនុស្សដែលចេះបែងចែកពេលវេលា និងមានហេតុផលឲ្យដៃគូ
_ ត្រូវជាមនុស្សដែលចេះគោរពស្រលាញ់ ផ្តល់ភាពផ្ទាល់ខ្លួនទៅអោយដៃគូស្នេហាទៅវិញទៅមក។
ទី៣ៈ សម្ព័ន្ធភាព ស្នេហា បែបសុភាពៗ និងគួរឲ្យស្រលាញ់
សម្ព័ន្ធភាពស្នេហា បែបសុភាពៗ និងគួរឲ្យស្រលាញ់ គឺជាសម្ព័ន្ធភាពស្នេហាបែបបើកចំហ និងបង្ហាញភាពស្និទ្ធស្នាលនៅគ្រប់ទីកន្លែង ជាពិសេសពេលដើរលេងជាមួយគ្នាតែម្តង។ ដូចនេះមនុស្សជាគូស្នេហ៍គួរតែមានលក្ខណៈដូចជា៖
_ ត្រូវជាមនុស្សដែលភាពជឿជាក់ និងមានចំណេះដឹងចេះបត់បែនតាមកាលៈទេសៈ
_ ត្រូវជាមនុស្សដែលស្រលាញ់ និងស្របតាមចិត្តគូស្នេហ៍ ព្រោះនាងតែងតែចូលចិត្តបង្ហាញក្តីស្រលាញ់មកកាន់អ្នក
_ ត្រូវជាមនុស្សដែលមានពេលវេលាគ្រប់គ្រាន់សម្រាប់នាង ជាពិសេសនាំនាងដើរលេងតែម្តង។
ជារួមមក មនុស្សប្រុសគ្រប់រូបបើចង់មានស្នេហា ឬមានសង្សារមែននោះ អ្នកគួរតែ សង្កេតមើលចរិតខ្លួនឯងជាមុនសិនថាអ្នកជាមនុស្សប្រុសបែបណា? ហើយអ្នកមានតម្រូវការស្នេហាប្រភេទណា? ទើបអ្នកងាយស្រួលរកបានគូស្នេហ៍មួយដែលពេញចិត្ត និងស្រលាញ់គ្នាបានយូរ រហូតមានថ្ងៃសាងគ្រួសារមួយបាន ប្រកបទៅដោយសុភម្គល៕