Jack នឹង​​តំណាង​​ឱ្យវៀតណាម ចូល​រួម​ក្នុងកម្មវិធី​ប្រគល់​ពាន​រង្វាន់​តន្ត្រី​​អឺរ៉ុប​​ MTV​​ (មាន​​វីដេ​អូ)

//s9.kh1.co/15/155e45a744a4d825309749610717f75264dc3fa8.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកនិពន្ធបទចម្រៀងនិងអ្នកចម្រៀងវ័យក្មេងលោក Jack នឹងក្លាយជាអ្នកតំណាងរបស់ប្រទេសវៀតណាមនៅក្នុងព្រឹត្តិការណ៍ MTV Europe Music Awards (EMA) ពានរង្វាន់អាស៊ីអាគ្នេយ៍ល្អបំផុតប្រចាំឆ្នាំ ២០២០

ហូជីមិញ៖ អ្នកនិពន្ធបទចម្រៀង និងអ្នកចម្រៀងវ័យក្មេងលោក Jack នឹងក្លាយជាអ្នកតំណាងរបស់ប្រទេសវៀតណាមនៅក្នុងព្រឹត្តិការណ៍ MTV Europe Music Awards (EMA) ពានរង្វាន់អាស៊ីអាគ្នេយ៍ល្អបំផុតប្រចាំឆ្នាំ ២០២០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាចម្រៀងវ័យ ២៣ ឆ្នាំរូបនេះនឹងប្រកួតប្រជែងជាមួយតារាចម្រៀង Violette Wautier មកពីប្រទេសថៃ, Benjamin Kheng មកពីប្រទេសសិង្ហបុរី, Agnez Mo មកពីប្រទេសឥណ្ឌូនេស៊ី និងក្រុមតន្រ្តី K-Clique Malaysia និង ក្រុម Ben & Ben មកពីប្រទេសហ្វីលីពីនសម្រាប់ពានរង្វាន់នេះ។

ការបោះឆ្នោតក្នុងជុំសម្រាប់ទស្សនិកជនក្នុងកម្មវិធី EMA Southeast Asia Act បានចាប់បើកពីថ្ងៃទី ៦ ខែតុលាដល់ថ្ងៃទី ៣ ខែវិច្ឆិកាតាមរយៈបណ្តាញ MTV EMA រួមទាំងគេហទំព័រហ្វេសប៊ុកនិងកម្មវិធីទូរស័ព្ទផងដែរ។ ហើយពិធីប្រគល់រង្វាន់នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៩ ខែវិច្ឆិកា។

Jack 

 ដែលមានឈ្មោះពិតគឺ Trịnh Trần Phương Tuấn
Jack   ដែលមានឈ្មោះពិតគឺ Trịnh Trần Phương Tuấn

លោក Jack ដែលមានឈ្មោះពិតគឺ Trịnh Trần Phương Tuấn ត្រូវបានគេស្គាល់កាលពីមួយឆ្នាំមុនជាមួយនឹងភាពជោគជ័យយ៉ាងសម្បើមដោយសារបទ Hồng Nhan , Sóng GióBạc Phận  និងបទ Việt Nam Tôi  ដែលត្រូវបានសហការគ្នាសម្តែងជាមួយអ្នកនិពន្ធវ័យក្មេង និងជាអ្នកចម្រៀងគឺ K-ICM

បទចម្រៀង MV របស់តារារូបនេះបានទាក់ទាញការចូលទស្សនារាប់រយលាននាក់នៅលើយូធូប។ Jack និង K-ICM ត្រូវបានផ្តល់កិត្តិយសដោយកម្មវិធី Mnet Asian Music Awards ក្នុងនាមជាសិល្បករអាស៊ីថ្មីឆ្នើមរបស់ប្រទេស វៀតណាមប្រចាំឆ្នាំ ២០១៩ ។

អ្នកទាំងពីរបានបែកបាក់គ្នានៅដើមឆ្នាំនេះ ហើយពួកគេទាំងពីរកំពុងកសាងអាជីពផ្ទាល់ខ្លួនរបស់ពួកគេរៀងៗខ្លួន។ Jack ទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយនឹងអាជីពផ្ទាល់ខ្លួនរបស់គាត់។

Jack និង K-ICM
Jack និង K-ICM

វីដេអូចម្រៀងចុងក្រោយរបស់ Jack គឺ Hoa Hải Đường ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ សម្រាប់ការនិយមមើលលើយូធ្យូបនៅវៀតណាមដោយមានអ្នកចូលទស្សនាចំនួន ៨,២ លានដងក្នុងរយៈពេល ១៦ ម៉ោងបន្ទាប់ពីការចេញផ្សាយ។

ចំពោះវីដេអូចម្រៀងចុងក្រោយនេះផងដែរ ក៏ទទួលបានការចូលទស្សនាជាង ៦៣ លានដងចាប់តាំងពីថ្ងៃចេញផ្សាយនៅថ្ងៃទី ២២ ខែកញ្ញា។ នៅថ្ងៃទី ១០ ខែមិនា Jack បានចេញ MV ទោលដំបូងរបស់គាត់គឺ Being A Boy ដែលក៏ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើយូធូបនៅវៀតណាមក្នុងរយៈពេលតែ ៩ ម៉ោងបន្ទាប់ពីការចេញផ្សាយ និងមានអ្នកចូលទស្សនារហូតដល់ ៤,៥ លាននាក់៕

សូមទស្សនាវីដេអូខាងក្រោម៖

 Being A Boy

ប្រភព៖ Viet Nam News

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T