មួយឈុតដែល វីរៈ និច្ច ស្លៀកនេះ មើលភ្លែតធម្មតាៗ តែពេលមើលយូរ បានដឹងស៊ិចស៊ីសាហាវ

//s9.kh1.co/31/317553c46136c0b79d870be8ef3264c893ab0747.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀង វីរៈ និច្ច ក្រៅពីមានសមត្ថភាពច្រៀងចម្រៀងបានយ៉ាងពីរោះហើយ បើនិយាយពីសម្រស់និងការលែងស្ទាយ៍តុបតែងខ្លួនរបស់នាងវិញ ពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែស្អាត លេចធ្លោគ្រប់ពេលតែម្ដង។

ភ្នំពេញ៖ អាចនិយាយបានថា ជារឿយៗ តារាចម្រៀងស្រី វីរៈ និច្ច ជាតារាស្រីពន្លកក្រោយមួយរូប ដែលមានទេពកោសល្យក្នុងការច្រៀងចម្រៀងបានយ៉ាងពីរោះ និងកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងទ្រនំផលិតកម្មសាន់ដេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បើនិយាយដល់ការលេងខ្លួន ក៏ដូចជាសម្រស់របស់តារាស្រីរូបនេះវិញ នាងតែងតែមានស្ទាយ៍តុបតែងខ្លួន ស្រស់ស្អាត សម្បូរបែបនិងទាន់សម័យ សម្រាប់បង្ហាញដល់បណ្ដាអ្នកគាំទ្ររបស់នាង ឲ្យមានការពេញចិត្តជាមួយនិងស្ទាយ៍ទាំងនោះជាញឹកញាប់ផងដែរ។

ជាក់ស្ដែងថ្មីៗនេះ តារាស្រីសាច់សខ្ចីរូបនេះ ក៏ទើបតែបានបង្អួតភាពលេចធ្លោរបស់ខ្លួនជាថ្មី ជាមួយរូបភាពប៉ុន្មានសន្លឹកបង្ហោះលើបណ្ដាញសង្គម ដោយក្នុងនោះ នាងបានបង្ហាញពីឈុតនិងអាវសាច់ក្រណាត់បែបជាស្ប៉ៃស្ដើងៗ មើលធ្លុះដល់សាច់ខាងក្នុង រួមនឹងសំពត់ខ្លីបញ្ចេញភ្លៅដ៏សខ្ចីរបស់នាងថែមទៀតនោះ មើលទៅ វីរៈ និច្ច ពិតជាស៊ិចស៊ីខ្លាំងមែនទែន។

យ៉ាងណាមិញ តាមរយៈរូបភាពទាំងនោះរបស់តារារូបនេះដែលបានបង្ហោះនៅលើបណ្ដាញសង្គម ឃើញថាត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មានអ្នកចូលចុច Like រាប់ពាន់នាក់ ពិសេសថែមទាំងមានការចូលខមិនពីបណ្ដាអ្នកគាំទ្រ ជាមួយពាក្យល្អៗ សរសើរអំពីសម្រស់ដ៏លេចធ្លោរបស់នាងក្នុងឈុតមួយនេះ ជាហូរហែរផងដែរ៕

ទស្សនាឬូបភាពខាងក្រោម៖ 

 វីរៈ និច្ច
 វីរៈ និច្ច
 វីរៈ និច្ច
 វីរៈ និច្ច
 វីរៈ និច្ច
 វីរៈ និច្ច
 រូបថ្មីរបស់ វីរៈ និច្ច
 រូបថ្មីរបស់ វីរៈ និច្ច
 រូបថ្មីរបស់ វីរៈ និច្ច
 រូបថ្មីរបស់ វីរៈ និច្ច
និច តារាចម្រៀង
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T