នៅក្មេងសោះ តែ Am Chutima បង្ហាញឡានថ្មី ក្រោយទទួលជោគជ័យពីការងារសិល្បៈ

//s9.kh1.co/bd/bd6e7ee9574a0c5f09302face7f954cf717d3181.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយពីទទួលបានភាពជោគជ័យនៅក្នុងការងារសិល្បៈ តារាចម្រៀងស្រីវ័យក្មេង Am Chutima បានទិញឡានថ្មីមួយគ្រឿងយ៉ាងប្រណីត ដើម្បីជួយសម្រួលដល់នាងក្នុងពេលធ្វើការ

ថៃ៖ បច្ចុប្បន្ននេះ តារាស្រីវ័យក្មេង Am Chutima  គឺជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយ និងទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន ចំពោះសមត្ថភាព ទឹកដមសម្លេង និងរូបសម្រស់ដ៏ស្រស់សោភា ដែលធ្វើឲ្យនាងកាន់តែមានភាពមមាញឹកនៅក្នុងការងារសិល្បៈ និងអាចរកចំណូលសម្រាប់ខ្លួនកាន់តែច្រើនឡើងជាលំដាប់។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ តារាស្រីវ័យក្មេងរូបនេះ ក៏បានចំណាយប្រាក់យ៉ាងច្រើនសន្ថឹកសន្ធាប់ ដើម្បីទិញឡានថ្មី ដែលមានភាពល្អប្រសើរជាងមុន និងអាចជួយសម្រួលដល់នាង ក្នុងពេលចេញទៅប្រាក់ចំណូលបន្ថែម ទៀតផង ។ 

ជាពិសេស ឡានថ្មីដែលនាង ទើបតែបានទិញនេះ ពិតជាមានភាពប្រណីតខ្លាំង ព្រមជាមួយនឹងស្លាកលេខពណ៌ក្រហម ដែលមានភាពទាក់ទាញ និងសាកសមទៅនឹងការហត់នឿយ នៅក្នុងការងាររបស់នាងដែលបានធ្វើកន្លងមក ដែលហេតុការណ៍នេះ ក៏បានធ្វើឲ្យមហាជន និងហ្វេនៗមិនតិចនាក់់ឡើយ ក៏ចូលបង្ហាញការសរសើរចំពោះរូបនាង  ដែលមានការខិតខំដោយកម្លាំងញើសឈាម រហូតទទួកបានភាពជោគជ័យបែបនេះ ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Am Chutima 
Am Chutima 
Am Chutima 
Am Chutima 
Am Chutima 
Am Chutima 
Am Chutima និង ឡានថ្មី
Am Chutima និង ឡានថ្មី
Am Chutima និង ឡានថ្មី
Am Chutima និង ឡានថ្មី
Am Chutima និង ឡានថ្មី
Am Chutima និង ឡានថ្មី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T