អបអរសាទរ! អាល់ប៊ុម BLACKPINK ជាប់លេខ២ លើតារាង UK ជាចំណាត់ថ្នាក់ខ្ពស់បំផុតមិនធ្លាប់មាន របស់ក្រុមនារី K-Pop

//s9.kh1.co/f4/f4eb312b22304a867f0b363c90a1d7f2ae116cd1.jpg
តារា & កម្សាន្ដ

 ១០-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្មីៗនេះ «The Album» របស់ ក្រុមចម្រៀងនារី BLACKPINK បានជាប់ចំណាត់ថ្នាក់លេខ ២ លើតារាងផ្លូវការរបស់ចក្រភពអង់គ្លេស

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ខែតុលាអាល់ប៊ុម «The Album» របស់ក្រុមចម្រៀងនារីដ៏មានឥទ្ធិពល BLACKPINK បានបង្ហាញខ្លួនជាលើកដំបូងនៅចំណាត់ថ្នាក់លេខ ២ លើតារាងផ្លូវការរបស់ចក្រភពអង់គ្លេស ដែលបានបង្កើតកំណត់ត្រាថ្មីរបស់ក្រុមចម្រៀងនារីមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង «The Album» ស្ថិតក្នុងចំណាត់នៅពីក្រោយអាល់ប៊ុម «Live Around The World» របស់ Queen និង Adam Lambert នៅក្នុងសប្តាហ៍នេះ ទោះជាយ៉ាងណា ពួកគេបានបង្កើតកំណត់ត្រាថ្មីសម្រាប់ក្រុមនារី K-Pop ព្រោះមិនមានក្រុមនារី ណាម្នាក់នៅក្នុងប្រវត្តិសាស្ត្របានឈានចូលជាប់ចំណាត់ថ្នាក់លេខ ១០ នៅលើតារាងផ្លូវការរបស់ចក្រភពអង់គ្លេស ពីមុនមកនោះទេ។

បន្ថែមលើនេះ បទគោលដែលជាកាលវិលត្រឡប់របស់ BLACKPINK «Lovesick Girls» ក៏បានបង្ហាញខ្លួននៅលេខ ៤០ អមដោយបទ «Bet You Wanna» ច្រៀងរួមគ្នាជាមួយ Cardi B នៅលេខ ៦២  និង  «Ice Cream» ដែលជាសហការជាមួយ Selena Gomez ជាប់ចំណាត់ថ្នាក់លេខ ៨០ នៅសប្តាហ៍នេះផងដែរ។

លើសពីនេះ កាលពីដើមឆ្នាំនេះបទចម្រៀងដែលជាសហការរបស់ BLACKPINK ជាមួយ Lady Gaga ចំណងជើងថា «Sour Candy»ក៏បានជាប់ក្នុងបញ្ជីទាំង ១០០ នៅលើ តារាងផ្លូវការបទចម្រៀងរបស់ចក្រភពអង់គ្លេស ដែលធ្វើឲ្យក្រុមតារានារី K-Pop មួយនេះ បានបង្ហាញខ្លួននៅតារាងបទចម្រៀងកំពូលទាំង​១០០ នៅឆ្នាំនេះ ចំនួនសរុប ៤ បទផ្សេងៗគ្នា៕

សូមអបអរសាទរក្រុមចម្រៀងនារី BLACKPINK!

សូមទស្សនារូបខាងក្រោម៖

BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T