ហេតុតែស្អាតស្រាប់ ទោះតារាស្រីទាំងនេះ ថតរូបបែបសខ្មៅងងឹតៗ ក៏មើលទៅស៊ិចស៊ី ទាក់ទាញដែរ

//s9.kh1.co/52/52a2f1fceda8dd8f4cf1e2bd6a2f3e054a2d5c4e.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឃើញរូបទាំងនេះរបស់ តារាស្រីបួននាក់នាក់នេះហើយ ពិតជាមិនអាចទប់ចិត្ត មិនសរសើរបានទេ ព្រោះថាគ្រប់ប្លង់និងការលេងទឹកមុខ ពួកគេពិតជាស៊ិចស៊ីសាហាវតែម្ដង។

ភ្នំពេញ៖ ថ្មីៗនេះ យើងឃើញថា តារាស្រីមួយចំនួន ដែលសុទ្ធសឹងតែកំពុងមានសន្ទុះនៃការគាំទ្រច្រើន នៅក្នុងវិស័យសិល្បៈខ្មែររបស់យើង ពួកគេទើបតែបានបង្ហាញសម្រស់របស់ខ្លួនស្អាតៗម្យ៉ាងម្នាក់ បង្អួតទៅកាន់មហាជនដែលជាអ្នកគាំទ្រ ជាមួយនឹងស្ទាយ៍លេងខ្លួន​ស្អាតៗ កាលីបហាយសូ គួរជាទីចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ក្នុងការបញ្ចេញរូបភាពនីមួយៗរបស់ តារាស្រីទាំងប៉ុន្មានរូបនោះ  នៅលើបណ្ដាញសង្គម យើងឃើញមានមហាជនដែលជាអ្នកគាំទ្រភាគច្រើន ពិតជាមានការពេញចិត្ត និងកោតសរសើរពីសម្រស់របស់ពួកគេច្រើនសន្ធឹកផងដែរ។

ដោយឡែក បើងាកមកមើល រូបភាពបែបពណ៌សខ្មៅ ងងឹតៗមិនសូវប្រើពន្លឺខ្លាំងរបស់តារាស្រីទាំងប៉ុន្មានរូបនោះ ដែលទើបតែបានបង្ហោះថ្មីៗនេះវិញ យើងឃើញថា ទោះបីជារូបភាពទាំងនោះ មិនសូវប្រើពន្លឺនិងការកែច្នៃបន្ថែមច្រើនមែន ប៉ុន្តែយ៉ាងណាមិញ គ្រប់រូប គ្រប់ប្លង់ ស្ទាយ៍ថត និងការលេងទឹកមុខរបស់ពួកគេទាំងនោះ ពិតជាមានភាពទាក់ទាញ និងមើលទៅស៊ិចស៊ីខ្លាំងមិនធម្មតានោះឡើយ។ ហើយតាមរយៈរូបភាពទាំងអស់នោះហើយ ទើបធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ច្រើនទៅលើពួកគេថែមមួយកម្រិតទៀត។

ចង់ដឹងថា តើមានតារាស្រីរូបណាខ្លះ កុំឲ្យខាតពេលយូរ ទៅទស្សនារូបភាពខាងក្រោម៖

១.តារាសម្ដែង ស្តេឡា

រូបភាពមួយសន្លឹកនេះ ស្តេឡា ថតដោយប្រើពន្លឺតិចតួចបំផុត ប៉ុន្តែនាងត្រូវបានអ្នកគាំទ្រពេញចិត្តជាច្រើន ដោយសារទោះថតបែបណាក៏ដោយ ក៏នាងនៅតែស្អាតទាក់ទាញភ្នែកដដែល។

ស្តេឡា
ស្តេឡា

២.តារាសម្ដែង ហ៊ិន ច័ន្ទនីរ័ត្ន

រូបភាពថ្មីរបស់ ហ៊ិន ច័ន្ទនីរ័ត្ន មួយនេះ មើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន ពិសេសនោះ តារារូបនេះ ត្រូវបានគេសរសើរជាមួយនឹងស្ទាយ៍ថតដ៏ស៊ិចស៊ីនេះច្រើនផងដែរ។

 ហ៊ិន ច័ន្ទនីរ័ត្ន
 ហ៊ិន ច័ន្ទនីរ័ត្ន

៣.តារាសម្ដែង មាន សូនីតា

រូបភាពមួយនេះរបស់ មាន សូនីតា ក៏មើលទៅទាក់ទាញមិនណយដែរ ដោយនាងបានញ្ចេញរាង និងតំបន់ដើមទ្រូងយ៉ាងស៊ិចស៊ី ទើបធ្វើឲ្យអ្នកគាំទ្រនាងមានការពេញចិត្តផងដែរ។

 មាន សូនីតា
 មាន សូនីតា

៥.តារាចម្រៀង ពេជ្រ សូលីកា

កាលពីយប់មិញនេះ ពេជ្រ សូលីកា បានបង្ហោះរូបភាពបែបណេះជាច្រើនសន្លឹក ហើយយើងឃើញថា វាពិតជាប្លែកភ្នែកណាស់ ព្រោះគ្រប់ស្ទាយ៍ថតបែបសខ្មៅរបស់នាងទាំងនេះ មើលទៅពិតជា Hot ខ្លាំងបំផុត៕

ពេជ្រ សូលីកា
ពេជ្រ សូលីកា
មាន សូនីតាហ៊ិន ច័ន្ទនីរ័ត្នពេជ្រ សូលីកាស្តេឡា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T