Mario និង Kimberley នឹងចាប់ដៃគ្នាសម្តែងជាថ្មី សម្រាប់វគ្គទី២ ក្នុងរឿងភាគថ្មីនេះ

//s9.kh1.co/75/75c598c74904b0afbf3de4eb7901634ac12a62a9.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លើកនេះ Mario និង Kimberley នឹងចាប់ដៃគ្នាសម្តែងជាថ្មី សម្រាប់វគ្គទី២ ក្នុងរឿង «Thong Aek Mor Yah Tah Chalong»

ថៃ៖ បើតាមការរាយការណ៍បានឲ្យដឹងថា តារាប្រុសលោក Mario Maurer និងតារាស្រី Kimmy Kimberley នឹងជួបគ្នានៅក្នុងរឿងភាគថ្មី ដែលជារឿងល្បី និងមានការគាំទ្រខ្លាំងពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពដដែលបានបន្ថែមទៀតថា សម្រាប់រឿងភាគថ្មីវគ្គ ២ នេះគឺមានចំណងជើងថា «Thong Aek Mor Yah Tah Chalong»។ គួរបញ្ជាក់ផងដែរថា កាលពីវគ្គទី១ តួឯកប្រុសស្រីក៏ជាលោក Mario និងកញ្ញា Kimberley ផងដែរ។

តួយ៉ាង កាលពីឆ្នាំ ២០១៩ រឿងភាគនេះទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន នៅពេលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដោយសារតែរឿងនេះបែបកំប្លែង និងមានកាយវិការបែបក្រមិចក្រមើម។

រីឯវគ្គ២ នេះវិញគ្រាន់តែប្រកាសភ្លាម ធ្វើឲ្យអ្នកគាំទ្រជាច្រើនសប្បាយរីករាយ និងរង់ចាំទស្សនាការសម្តែងរបស់ Mario និង Kimberley

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Mario និង Kimberley
Mario និង Kimberley
Mario និង Kimberley
Mario និង Kimberley
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T