មូលហេតុ​ ដែលការ​រៀបការ​លើកទី២ ច្រើន​តែ​ជោគជ័យ​និងមានសុភមង្គល

//s9.kh1.co/4b/4b24cdb8f5f068845d1611ec79b3fabfa0866bb4.jpg
ប្រលោមលោក & អប់រំ

 ១៦-ឧសភា-២០២៣ ១ល្ងាច · ១០ ខែមុន

ជឿជាក់​ថា គ្មាន​អ្នកណា​ដែល​មួយ​ជីវិត​ចង់​រៀប​ការ​២ដង​នោះទេ ប្រសិន​បើ​អាច​ជ្រើស​រើស​បាន តែ​ពេល​ខ្លះ​កាលៈទេសៈបង្ខំ យើង​ឲ្យ​ដើរមក​ដល់​ផ្លូវមួយ​នេះ​ ហើយ​រាល់​ការ​ចាប់ផ្តើម​ជាថ្មី​ក៏មិនសុទ្ធតែអាក្រក់​ទាំងអស់​នោះដែរ​។

យល់ដឹង​៖ អាពាហ៍ពិពាហ៍ មិនប្រាកដ​ជា ​តែងតែ​ទទួល​បាន ​នៅភាពជោគជ័យ ​ទាំងអស់នោះទេ។ អ្នក​ខ្លះ​មុនពេល​រៀប​ការ​ បានធ្វើ​ការ​​សន្យានឹង​គ្នា​ថា ​មាន​​តែសេចក្តី​​ស្លាប់​ទេ ​ទើប​អាចបំបែក​ ពួកយើងទាំង​ពីរ ចេញ​ពីគ្នា​បាន ប៉ុន្តែ​​អ្នក​ណា​ទៅមើល​ដឹង​ថា ថ្ងៃ​ស្អែក​នឹង​មាន ​រឿងអ្វី​កើតឡើង បើ​គ្រាន់​​តែសន្យា គ្មាន​ឆន្ទៈនឹង​ធ្វើ​វា ​​អ្នក​ណា​ក៏​ចេះ​ដែរ​មែនទេ​?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះ​ហើយ​ជា ​មូលហេតុដែល​ធ្វើ​ឲ្យ ចំណង​អាពាហ័ពិពាហ៍​ភាគច្រើន​ ត្រូវ​បរាជ័យព្រោះ​គ្មាន ​ការ​តាំងចិត្ត​។ ការ​លែង​លះ​គឺ ​ជា​អារម្មណ៍មួយ ​ដែលអួល​អាប់​ វា​គ្រប់គ្រាន់​នឹ​ងអាច​ធ្វើ​ឲ្យ ​អ្នក​មាន​អារម្មណ៍​ថា ស្បថលែង​ចង់​រៀប​ការ ​និង​ចាប់ផ្តើម​ នៅ​ស្នេហា​ថ្មី​ជាមួយ ​នរណា​ម្នាក់​ទៀត ​ព្រោះ​ខ្លាច​ថា​រឿង​ដដែល​ នឹងអាច​កើត​ឡើង​ម្តងទៀត​។ ​

ក៏ប៉ុន្តែ​អ្នក​ដឹង​ដែរទេ​ថាមាន ​មនុស្ស​ជាច្រើន ​ទទួល​ជោគជ័យ​ នៅក្នុង​ការ​រៀបការ​ជា​លើកទី២ ​របស់​ពួកគេ។ ប្រសិនបើ​អ្នកមាន​ចម្ងល់​ថា ​មូលហេតុ​អ្វី​បាន​ជា ការរៀបការ​លើកទី២ ​ភាគច្រើនទទួល​​ជោគជ័យ ​ជាងលើកទី១នោះ ​ក៏ទៅតាម​ដាន​ទាំងអស់​គ្នា​៖

១. មាន​បទពិសោធន៍

រូបតំណាង
រូបតំណាង

រឿង​ដ៏សំខាន់មួយ​ដែល ​អ្នក​ត្រូវ​ការ​ដើម្បី​ទទួល​បាន ​ជោគជ័យ​មិន​ថា ​ការងារ​ ឬជីវិតគូរ​នោះទេគឺ​ បទពិសោធន៍។ ហើយ​ជា​ការ​ពិត ​គូស្នេហ៍​ដែល​ឈានដល់ ​ការ​រៀប​ការជាលើកទី២ នោះគឺ​ប្រាកដ​ជាមាន នៅ​បទពិសោធន៍​ច្រើន ក្នុង​ជីវិតជា​ប្តី​ប្រពន្ធ​ ​ជាងអ្នកដែល មិនធ្លាប់​បាន​រៀប​ការសោះ។​​ ដូច្នេះ​ពួកគេប្រាកដ​ជា បាន​យល់​ដឹង​ច្បាស់​ពី ​ចំណុច​ដែល​គួរ​ចៀស​វាង រឿង​ដែលគួរ​ធ្វើ ​និង​មិនគួរ​ធ្វើ ដើម្បី​អាច​រក្សា​ នៅ​ចំណង​អាពាហ៍ពិពាហ៍ មួយ​នោះ​ឲ្យ​បាន​ នៅយូរអង្វែង។ បន្ថែម​ពីនេះ ​ពួកគេ​ក៏យល់​ដឹង​ពី ​មូល​ដ្ឋាន​គ្រឹះ ក្នុង​ការ​ដោះ​ស្រាយ​វិវាទ រឿង​ធំ​ប្រែមក​ជា​រឿង​តូ​ច ​ហើយ​រឿង​តូច ​ប្រែមក​ជាគ្មាន រឿង​សោះតែម្តង។

២. យល់​ពី​ខ្លួន​ឯង​ច្បាស់​

រូបតំណាង
រូបតំណាង

ចំនង​អាពាហ៍ពិពាហ៍​ភាគច្រើន ​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ ​ដោយ​សារ​តែភាព​ មិនប្រាកដប្រជា។ ហើយ​រឿង​នេះ ​ច្រើន​តែ​កើត​ឡើង ​នៅពេល​ដែល​ពួកគេ ​ទាំង​ពីរ​សម្រេច​ចិត្ត​ រៀប​ការ​រហ័​សពេក ដោយមិន​បាន​ព្យាយាម ​ស្វែងយល់​​អំពី​អ្វីដែល ​ពួកគេ​ចង់​ពិតបា្រកដ​ពីគ្នា​ និងក្នុងទំនាក់ទំនងមួយ​នោះ​។ យ៉ាង​ណា​មិញ ​សម្រាប់អ្នក​ដែល​រៀប​ការ​លើកទី២​ ពួកគេ​នឹង​ព្យាយាម​រៀន​ ស្វែងយល់​ពីគ្នា ​ឲ្យ​បាន​ច្បាស់​ហើយ ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្វីដែល ​ពួកគេពិតជា​​ចង់​បានពី ក្នុងជីវិត​និង ​ស្នេហារបស់​ពួកគេ​ពេល​នេះ។

៣. មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​រក្សា​ទំនាក់​ទំនង

រូបតំណាង
រូបតំណាង

មនុស្សភាគច្រើន ​អាច​នឹង​មាន​សម្ពាធខ្ពស់ ​នៅពេល​ដែល​ រៀប​ការ​ជាលើកទី២​ ព្រោះ​ខ្លាច​ជួបនៅបញ្ហា ​ដូច​មុន​ទៀត​ ដូច្នេះហើយ​ទើប​បាន​ជា ​អ្នក​ដែល​រៀប​ការ​ ជាលើកទី២​តែងតែ​ព្យាយាម ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា ​នៅចំណង​អាពាហ៍ពិពាហ៍ ​របស់​ពួកគេ​ឲ្យ​បាន​ល្អ​បំផុត។ យ៉ាង​ណា​មិញ​ មិនមែន​មានន័យ​ថា ​អ្នក​ដែល​រៀប​ការ១ដង​ មិន​មាន​ការ​តាំងចិត្ត​នោះទេ តែសម្រាប់​អ្នករៀប​ការ​លើកទី២ អាច​មាន​​ការ​តាំង​ចិត្ត​ទ្វេរដង​ ដើម្បី​សម្រេច​វា​។

៤. មិន​ធ្វើ​ឲ្យ​មានកំហុសជា​លើកទី២

រូបតំណាង
រូបតំណាង

ការ​រៀប​ការ​ជា​លើកទី២ ក៏ជាឳកាសលើកទី២ដែរ។​ វា​ជា​ឳកា​សទី២ បន្ទាប់ពី​ការបរាជ័យ ​យ៉ាង​ខ្លាំង​រួចមក។ ហើយ​តើ​នឹង​មាន​រឿង​អ្វី​ កើត​ឡើង​សម្រាប់​អ្នក​ដែលមាន ​ឳកាស​លើកទី២​? ពួកគេ​នឹង​យល់​ពី តម្លៃនឹង​ព្យាយាម ​ថែរក្សាគ្នា​​ឲ្យ​បាន​ល្អ។​ ពេល​អាពាហ៍ពិពាហ៍​បរាជ័យ ​ក៏ដោយសារ​តែ​ អ្នក​ទាំ​ងពីរ​ មើល​ស្រាលគ្នា​ដែរ​។ នេះហើយ​ជាមូលហេតុដែល ​អ្នក​រៀប​ការ​លើកទី២ ​ខំប្រឹង​ដើម្បីរក្សា​ ក្តី​ស្រលាញ់លើកទី២ ​របស់​ពួកគេ ព្រោះ​ពួកគេ​ដឹង​ពី​ ការ​ខាត់​បង់ ​ប្រសិនបើ​មាន​ នៅការ​បែកបាក់​ ជា​លើកទី២ទៀត​នោះ​៕  

ប្រភព៖ relrules , good...

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T