ហេតុអ្វី អ្នកលក់Online តែងត្អូញ និងរៀបរាប់ការលំបាករបស់ខ្លួនពីមុន ទាំងពេលខ្លះ ជីវភាពបោកគេសោះ?

//s9.kh1.co/75/753b44b9e2698ad31567695d624c3aed6fdc65d9.jpg
ប្រលោមលោក & អប់រំ

 ១៦-ឧសភា-២០២៣ ១ល្ងាច · ១០ ខែមុន

លុយ​ជា​រឿង​សំខាន់​ហើយ​ តែ​សុខភាព​និងសម្ផស្ស​ក៏​កាន់តែ​សំខាន់​ថែម​ទៀត កុំប្រើ​ប្រាស់​ផលិតផលព្រោះ​តែ​អ្នកលក់​ល្បី តែ​ត្រូវ​ប្រើប្រាស់​ផលិតផល​ណា​ដែល​មានគុណភាព​។

យល់ដឹង​៖ ពេល​ខ្លះ ​អ្វី​ដែល​យើង​បានលឺ ​មិន​ប្រាកដថា​ជា​ការពិត​ ហើយ​ការពិតក៏មិនប្រាកដជា ​ដូ​ចអ្វី​ដែល​គេ​បាន​និយាយ​ទាំងអស់នោះដែរ​។ រឿង​ខ្លះយើង​មិន​អាច​យក​អារម្មណ៍ ​ទៅ​យល់​នោះទេ​ តែ​ត្រូវ​យក​វិចារណញ្ញាណ​ ទៅ​ពិចារណា​ទើប​អាច​ថ្លឹង​ថ្លែង ​ការពិត​បាន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នក​ទាំងអស់​គ្នា​ធ្លាប់​ឆ្ងល់​ដែរទេថា ​ហេតុ​អ្វី​ទើប​បាន​ជា ​អ្នកលក់​ផលិត​ផលមួយ​ចំនួន(អនឡាញ​) ចូល​ចិត្ត​និយាយបំភ័ន​ការពិត ​ពីជីវភាព​របស់​ខ្លួន​ទាំង ​ជាក់​ស្តែង​ជាការកុហកសោះនោះ? អ្នក​ខ្លះ​ជា​កូន​អ្នក​ធូរធារ ស្រាប់​ទៅ​ហើយ​​តែ​ ព្រោះតែ​ចង់​ឲ្យ​មាន​អតិថិជន ​យល់​ថា​ខ្លួន​ជោគជ័យ​ ផលិតផល​ខ្លួន​ល្អ ​ក៏​ខំប្រឹង​ច្នៃការពិត​កុហក អ្នក​រាល់​គ្នា​ថា​ខ្លួន​ចេញ​មកពី ​គ្រួសារ​ក្រីក្រ រកព្រឹក​ខ្វះល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក តែ​ក្រោយ​ពេល​ដែល​ចាប់​របរ​លក់​អនឡាញ​ ក៏ឮ​អាចកែប្រែ​វាសនា​ខ្លួន​ បាន​ទាំង​ស្រុង​ជា​ដើម​។

នេះ​គេហៅ​ថា​​ជា ​យុទ្ធ​សាស្ត្រទីផ្សារ​របស់ ​អ្នក​រក​ស៊ីមួយ​ចំនួន​ ដើម្បី​បង្កើននៅប្រជា​ប្រិយភាព ជួយ​ដល់​ប្រសិទ្ធិភាព ក្នុង​ការ​លក់​ផលិតផល ​របស់​ខ្លួន​តែប៉ុណ្ណោះ​។ រឿង​ខ្លះអ្នក​ទាំង​អស់​គ្នា​ ត្រូវ​តែ​ពិចារណា​ឲ្យ​បាន​ស៊ី​ជម្រៅ មុន​នឹង​ធ្លាក់​ទៅ​ក្នុង​មនោគមន៍ ​នៃ​ពាក្យ​សម្តី​របស់​អ្នក​ដទៃ​។ ហើយ​មូល​ហេតុ​ដែល ​អ្នក​រក​ស៊ីមួយ​ចំនួន ​ប្រើ​ប្រាស់​យុទ្ធសាស្រ្ត​បែបនេះ ​ក៏ព្រោះ​តែ​៖

១. ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍

រូបតំណាង
រូបតំណាង

ការ​ដែល​អាច​ទាក់ទាញ​ចិត្ត ​អតិថិជន​ឲ្យមក​មើល ​ផលិតផល​របស់​ខ្លួន​បាន ​វា​ជា​ចំណុច​ជោគជ័យ​៥០ ភាគ​រយ​ទៅ​ហើយ ​បើ​ទោះបី​ជា​គេមិន​ទាន់ ជាវ​ក៏ដោយ​។ ដូច្នេះ​ដើម្បី​អាច​ទាញ ​ការ​ចាប់​អារម្មណ៍ពី ​អតិថិជន​បន្ថែម​ឲ្យមក​ទិញ ​ផលិតផល​របស់​ខ្លួន​បាន ​អ្នក​ត្រូវ​មាន​នៅ​ភាព​លេចធ្លោ​អ្វី​មួយ ​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជាមុន​សិន។ ទោះ​ពេល​ខ្លះ ​ផលិត​ផល​អ្នក​មិន​សូវ​ល្អ​​ តែផ្អែក​តាម​ប្រជា​ប្រិយភាព ​អ្នក​អាច​ធ្វើ​ការលក់​ចេញ ​បាន​ដោយ​ងាយ​។

២. ទំនុក​ចិត្តពី​អតិថិជន​

រូបតំណាង
រូបតំណាង

បង្កើត​ទំនុក​ចិត្តដល់ ​អតិថិជន​ជា​រឿងមួយ​ដែល ​ម្ចាស់​ផលិតផល​ទាំង​អស់​ គួរ​មាន​ការ​យក​ចិត្តទុកដាក់​។ ការ​ដែល​ប្រើ​ប្រាស់ ​យុទ្ធ​សាស្រ្ត​ប្រៀប​ធៀប​ ភាព​ជោគជ័យ​របស់​ខ្លួនមុន ​និង​ក្រោយ ​ពេល​លក់​ផលិត​ផលនេះ គឺ​ជា​គំនិត​ល្អមួយ​។ ព្រោះ​អតិថិជន​ភាគ​ច្រើន ​មិន​សូវ​ខ្វល់​ពី​គុណភាព ​ផលិតផល​ប៉ុន្មាន​ទេ តែ​ខ្វល់​ថា​ម្ចាស់​ ផលិត​ផល​ល្បី​ដែរឬទេ​។ នៅពេល​ដែល ​ម្ចាស់​ផលិតផលល្បី ​អ្នក​ទិញ​ក៏ចាប់ផ្តើម​មាន​ ទំនុក​ចិត្ត​ចង់​សាកប្រើ​ប្រាស់ ​ផលិតផល​នោះដូចគ្នាដែរ​។ ​

៣. បង្កើន​ប្រសិទ្ធិភាពក្នុង​ការលក់​ទំនិញ​

រូបតំណាង
រូបតំណាង

យ៉ាងណា​មិញ ​នៅពេល​ដែល ​អ្ន​ក​មាន​គេ​ស្គាល់​ច្រើន​ ផលិតផល​ចាប់ផ្តើម​ល្បី​ ដូច្នេះ​ការ​លក់​ក៏​ចាប់​ផ្តើម​មាន សន្ទុះគាំទ្រ​​ខ្លាំងដូចគ្នា​ដែរ​។ ហេតុដូច្នេះ​ហើយ ​ទើប​បាន​ជា​សម័យ​នេះ ​អ្នក​លក់Online ភាគ​ច្រើន ​ព្យាយាម​ធ្វើ​ខ្លួនឲ្យ​ល្បី ប្រម៉ូត​ខ្លួនឲ្យ​មើល​ទៅ​ជោគជ័​យខ្លាំង ដើម្បី​នៅពេល​​ប្រម៉ូត ​ផលិត​ផល​របស់​ខ្លួន​ទៅ ​មាន​អ្នក​ទិញ​កើនឡើងច្រើន ​ជាងមុន​ជាដើម​។

រូបតំណាង
រូបតំណាង

ហេតុ​ដូច្នេះ​ សម្រាប់​អ្នក​ដែល​ចង់​ជាវ ​នៅ​ផលិតផលថែរក្សា​សម្ពស្ស​អ្វី​មួយ ​យក​ទៅប្រើ​ប្រាស់ ​គប្បី​តែ​សិក្សា​ពី​ផលិផល​នោះ ​ជាមុន​សិន មុន​សម្រេច​ចិត្ត​ថា​ ជាវ​យក​មក​លាប​លើ​ស្បែក​មុខ​ លើ​ដង​ខ្លួន ​ព្រោះ​ថា​ប្រសិន​បើ​ផលិតផលល្អ ​អាចជួយ​ជា​ជំនួយ ​ធ្វើ​ឲ្យ​យើង​ស្អាត តែ​បើ​ប្រើ​ប្រាស់ផលិតផល​ខុស​ នឹង​ធ្វើ​ឲ្យ​ខាតបង់​ទាំង​លុយ​កាក់​ ភាពស្រស់​ស្អាត និង​ពេលវេលា​ផងដែរ​៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T