ស្រីក្មេងល្មមៗ មិនដូចទេ! បើឌុច សោភា មិនចេះសោះបែបនេះ

//s9.kh1.co/1e/1ea57651ac97ce8f8e6c45f7b2829baeaffb4478.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០២០ ៧ល្ងាច · ៤ ឆ្នាំមុន

នៅតែស្អាត​ គ្មានប្រែប្រួលបន្តិច មិនថា មើលជ្រុងណា ក៏សម្រស់របស់ឌុច សោភា នៅតែស្រស់ស្អាត​ គ្មានទាស់នោះដែរ។

ភ្នំពេញ៖ អ្នកណាដែលថា មិនស្គាល់ពី តារាសម្តែងស្រី ឌុច សោភា ជាតារាដ៏ល្បីមួយ នៅក្នុងពិភពសិល្បៈ ជាមួយនឹងការសម្តែងយ៉ាងសមឥតខ្ចោះ ទៅតាមប្រភេទសាច់រឿងនីមួយៗ ដែលផលិតករ តម្រូវឲ្យនាងថតសម្តែង ហើយរាល់រឿងនីមួយៗ ដែលនាងបានសម្តែងរួចមក ក៏ទទួលបាននូវការចាប់អារម្មណ៍ ពីសំណាក់មហាជនដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ បើទោះបីជា ពេលនេះ រូបនាង មានវ័យជ្រេបន្តិចក៏ដោយ ក៏ឌុច សោភា នៅតែ មានទីផ្សារសិល្បៈដដែល មិនចាញ់តារាក្មេងៗ ប៉ុន្មានទេ ដែលចូលក្រោយៗអ្នកនាង ដែលមិនដូចនឹងពាក្យចាស់ ថា«រលកក្រោយ បោកច្រានរលកមុខនោះទេ»។

ជាពិសេស សូម្បីតែរូបសម្រស់របស់អ្នកនាង ឌុច សោភា ក៏អាចនិយាយបានថា នៅតែក្មេងមិនចេះចាស់ផងដែរ ជាមួយនឹង មុខមាត់ពេញស្អាត ដូចកាលពីដើម គ្មានប្រែប្រួលអ្វីបន្តិច ធ្វើឲ្យហ្វេន មានការច្រណែននឹងអាយដល និង សរសើរពីរបៀបថែទាំ សម្រស់របស់អ្នកនាង ថាថែបែបណា បាននៅតែក្មេងជាងវ័យដដែលយ៉ាងនេះ។

គួរបញ្ជាក់ផងដែរ ឌុច សោភា បានចូលសិល្បៈអស់រយៈពេលច្រើនឆ្នាំណាស់មកហើយ ហើយមិនដែលមានរឿងអាស្រូវ អាក្រក់ ដែលប៉ះពាល់នឹងកេរ្តិ៍ឈ្មោះ នៅក្នុងសិល្បៈ និងជីវិតឯកជនរបស់អ្នកនាងនោះទេ រហូតមកទល់ពេលនេះ គឺអ្នកនាង នៅតែទទួលបាន ភាពថ្លៃថ្នូរ នៅក្នុងជីវិតនាងដដែល៕

ឌុច សោភា
ឌុច សោភា
ឌុច សោភា
ឌុច សោភា
ឌុច សោភា និងមាន  សូនីតា
ឌុច សោភា និងមាន  សូនីតា
ឌុច សោភា
ឌុច សោភា
ឌុច សោភា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T