ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

ប្រដាប់បញ្ចូលថ្មទូរស័ព្ទដោយថាមពលពន្លឺព្រះអាទិត្យ ដឹកតាមកង់ នៅប្រទេស Uganda - គ្រាន់តែផ្ញើសារទៅ នោះសេវាកម្មបញ្ចូលថ្ម ទួរស័ព្ទដៃនឹង មកដល់ផ្ទះ តែម្តង ហើយតម្លៃនៃការបញ្ចូលថ្មនេះ កាត់យករួចជាស្រេច ពីសារដែលបានផ្ញើរទៅនោះ។


នេះជាផ្លូវចូលទៅកាន់ស្ថានីយ័រថភ្លើងក្រោមដី ឡូយបំផុតនៅលើ ពិភពលោក មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុង Frankfurt ប្រទេស អាល្លឺម៉ង់ ដែលត្រូវបាន សាងសង់ដំបូងនៅឆ្នាំ 1986 និង ផ្លាស់ប្តូរ រូបរាងថ្មីដែលដូចក្នុងរូបនេះ នៅឆ្នាំ 2001។

នេះជាស្ពានទឹក ធំជាងគេបំផុត នៅលើពិភពលោក ក្នុងទីក្រុង Magdeburg ប្រទេសអាល្លឺម៉ង់ មានប្រវែង 918 m សាងសង់ រយៈពេល5ឆ្នាំ ដោយ ចំណាយទឹកប្រាក់អស់ 500 លានអ៊ឺរ៉ូ ហើយ ក៏ជាផ្លូវទឹកធំជាងគេ បំផុត ឆ្លងកាត់ក្នុងទី្វបអ៊ឺរ៉ុបទាំងមូល ផងដែរ ដែលត្រូវ បានបើកអោយដំណើរការ តាំងពីខែតុលា ឆ្នាំ 2003 មក។


ពណ៌លឿង ត្រូវបានគេយកមកដាក់ជាពណ៌របស់កូនបាល់ ធេននីស(Tennis) ក្នុងឆ្នាំ 1972 នៅពេលដែលការស្រាវជ្រាវ បង្ហាញថាពណ៌លឿង ជាពណ៌ងាយស្រួល ក្នុងការមើលឃើញ ជាងគេបំផុត នៅលើទូរទស្សន៍។


នេះជាដើមឈើមានអាយុ 1400 ឆ្នាំ នៅក្នុងរដ្ឋ South Carolina សហរដ្ឋអាមេរិក។



រៀបចំដោយទំព័រ ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]