ក្រោយបួសជិតមួយខែមកនេះ ជា វិបុល បានលាចាកសិក្ខាបទហើយ

//s9.kh1.co/f1/f102bb6619810efa5acf0c7c3f2af65479e251e1.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ ពិធីក៏ឆ្នើម លោកជា វិបុល បានសម្រេចចិត្តបួស បម្រើក្នុងព្រះពុទ្ធសាសនា តែមុននេះបន្តិច លោកក៏បានលាចាកសិក្ខាបទហើយ ក្រោយបួសជិតកន្លះខែមកនេះ។

ភ្នំពេញ៖ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ ស្រាប់តែពិធីករឆ្នើម លោក ជា វិបុល បានសម្រេចចិត្តទៅបួស ដកខ្លួនពីការងារសិល្បៈមួយរយៈ ដើម្បីបួសធ្វើជាព្រះសង្ឃ បម្រើព្រះពុទ្ធសាសនាផងដែរ។ ក្រោយទស្សនិកជន បានដឹងនូវដំណឹងនេះ ពួកគេមានភ្ញាក់ផ្អើលគ្រប់ៗគ្នាតែម្ដង តែលោកក៏មិនបានប្រាប់ថា បួសដើម្បីសងគុណឪពុកម្តាយ ឬក៏បួសជាព្រះសង្ឃតែម្តងនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយសម្រេចចិត្តបួសអស់ជិតកន្លះខែមកនេះ ស្រាប់តែមុននេះបន្តិច លោក ជា វិបុល បានប្រាប់ថា ពេលនេះលោកបានលាចាកសិក្ខាបទហើយ​។ បន្ទាប់ពីលាចាកសិក្ខាបទភ្លាម តារាប្រុសរូបនេះ បានផុសរូបជុំគ្រួសារ នាំភរិយា និងកូនស្រី ទៅមើលមុខក្មួយទើបតែនឹងកើត និងបង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខតែម្ដង។ 

គួរបញ្ជាក់ផងដែរថា លោក ជា វិបុល បានទៅបួសធ្វើជាព្រះសង្ឃកាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០ មុននេះ បន្ទាប់ពីបួសអស់ប៉ុន្មានសប្ដាហ៍កន្លងមកនេះ ពិធីកររូបនេះ បានវិលមកចូលវិស័យសិល្បៈសារជាថ្មី ហើយធ្វើឲ្យអ្នកគាំទ្រជាច្រើន សម្ដែងនៅក្ដីរំភើប យ៉ាងសប្បាយរីរាយ ខណៈជិតឃើញស្នាដៃថ្មីៗរបស់លោកវិញយ៉ាងដូចនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ជា វិបុល 
  លោក ជា វិបុល 
រូបភាពក្នុងថ្ងៃបំបួសកូននាគ  លោក ជា វិបុល 
រូបភាពក្នុងថ្ងៃបំបួសកូននាគ  លោក ជា វិបុល 
រូបភាពក្នុងថ្ងៃបំបួសកូននាគ  លោក ជា វិបុល 
រូបភាពក្នុងថ្ងៃបំបួសកូននាគ លោក ជា វិបុល 
រូបភាពក្នុងថ្ងៃបំបួសកូននាគ  លោក ជា វិបុល 
រូបភាពក្នុងថ្ងៃបំបួសកូននាគ លោក ជា វិបុល 
លោក ជា វិបុល ក្រោយលាចាកសិក្ខាបទ
លោក ជា វិបុល ក្រោយលាចាកសិក្ខាបទ
លោក ជា វិបុល ក្រោយលាចាកសិក្ខាបទ
លោក ជា វិបុល ក្រោយលាចាកសិក្ខាបទ
លោក ជា វិបុល ក្រោយលាចាកសិក្ខាបទ
លោក ជា វិបុល ក្រោយលាចាកសិក្ខាបទ
ជា វិបុល
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T