realme 7 series បានចេញលក់នៅក្នុងទីផ្សារកម្ពុជាហើយ! សាកលឿន65W + កាមេរ៉ា Sony 4គ្រាប់64MP + អេក្រង់90Hz តម្លៃចាប់ពី $289 ឡើងទៅ

//s9.kh1.co/83/835b1a4f3490e5f50a005b221312514d3b941fd4.jpg
បច្ចេកវិទ្យា

 ០១-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នៅថ្ងៃទី៣០ ខែកញ្ញា realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុត បានដាក់ប្រកាសជាផ្លូវការនូវ realme 7 Pro និង realme 7 នៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយនេះក៏ជាលើកដំបូងដែល realme បានយកបច្ចេកវិទ្យាសាកថ្មលឿន65W និងអេក្រង់ Super AMOLED មកបំពាក់នៅក្នុង Number series របស់ខ្លួន ក៏ដូចជាពាក្យស្លោករបស់ក្រុមហ៊ុនគឺ «Capture Sharper, Charge Faster» នៅផ្នែកថតរូប និងបច្ចេកវិទ្យាសាកថ្មរបស់ realme 7 series មានការវិវត្តិន៍កាន់តែប្រសើរឡើង ថែមទាំងនាំនូវបទពិសោធន៍ដ៏អស្ចារ្យ និងមានតម្លៃសមរម្យដល់អ្នកប្រើប្រាស់វ័យក្មេង។

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា realme ដែលជាម៉ាកស្មាតហ្វូន ដែលមានការរីកចម្រើនឆាប់រហ័សបំផុត បានដាក់ប្រកាសជាផ្លូវការនូវ realme 7 Pro និង realme 7 នៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយនេះក៏ជាលើកដំបូងដែល realme បានយកបច្ចេកវិទ្យា សាកថ្មលឿន65W និងអេក្រង់ Super AMOLED មកបំពាក់នៅក្នុង Number series របស់ខ្លួន ក៏ដូចជាពាក្យស្លោករបស់ក្រុមហ៊ុនគឺ « Capture Sharper, Charge Faster » នៅផ្នែកថតរូប និងបច្ចេកវិទ្យាសាកថ្មរបស់ realme 7 series មានការវិវត្តិន៍កាន់តែប្រសើរឡើង ថែមទាំងនាំនូវបទពិសោធន៍ដ៏អស្ចារ្យ និងមានតម្លៃសមរម្យដល់អ្នកប្រើប្រាស់វ័យក្មេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន realme 7 Pro និង realme 7
ស្មាតហ្វូន realme 7 Pro និង realme 7

សម្រាប់ផ្នែកគ្រឿងបំពាក់ realme 7 Pro មានបំពាក់ជាមួយនឹង Snapdragon 720 និងមានទំហំអង្គផ្ទុកធំ 8GB+128GB បច្ចេកវិទ្យាសាកលឿន 65W SuperDart អេក្រង់ Super AMOLED បាសបំពងសំលេងពីរគ្រាប់ Dolby Atmos និងកាមេរ៉ា Sony 64MP ៤គ្រាប់ ដែលមានតម្លៃ​ $369

រីឯ realme 7 មានបំពាក់បន្ទះឈីប Gaming Helio G95 និងមានសមត្ថភាពខ្លាំងរបស់ Media Tek ដែលបានប្រកាសដំបូងគេ មានទំហំអង្គផ្ទុកធំ 8GB+128GB ថាមពលថ្មធំ 5000mAh ជាមួយនឹងការសាកថ្មលឿន 30W Dart កម្រិតអេក្រង់ 90Hz មានតម្លៃ $289 លោកអ្នកអាចធ្វើការកម៉្មងបានឥឡូវនេះ។

ស្មាតហ្វូន realme 7 Pro និង realme 7
ស្មាតហ្វូន realme 7 Pro និង realme 7

- ការសាកថ្មដែលមិនត្រូវការរង់ចាំ: ការសាកថ្មលឿន 65W SuperDart គឺជាដំណោះស្រាយដ៏ល្អបំផុត

បច្ចេកវិទ្យាសាកថ្មលឿននាំមុខគេ realme គឺជាម៉ាកស្មាតហ្វូនដំបូងគេ ដែលបានយកបច្ចេកវិទ្យា 65W SuperDart បំពាក់ទៅលើស្មាតហ្វូនក្នុងជួរតម្លៃ $300-$400 ធ្វើឲ្យយុវវ័យកាន់តែច្រើនទទួលបានបទពិសោធន៍សាកថ្មល្បឿនលឿនដូចរន្ទះ ។

បច្ចេកវិទ្យា 65W SuperDart ដែលបំពាក់នៅលើ realme 7 Pro អាចសាកបាន13% ក្នុងរយៈពេល3នាទី ហើយថាមពលថ្មនេះអាចលេង PUBG បាន 3ប្រគួត លេងInstagram 2ម៉ោង មើលYouTubeបាន 2.5ម៉ោង ឬទុកStandByបានរយៈពេល 4ថ្ងៃ ហើយវាអាចសាកថ្មបាន100% ក្នុងរយៈពេល 34នាទី ក្លាយជាស្មាតហ្វូនដែលមានការសាកលឿនក្នុងជួរតម្លៃដូចគ្នានេះ ជួយឲ្យអ្នកប្រើប្រាស់ចាកចេញពីការរង់ចាំនៃការសាកថ្ម។

ស្មាតហ្វូន realme 7 Pro និង realme 7 សាកថ្មលឿន
ស្មាតហ្វូន realme 7 Pro និង realme 7 សាកថ្មលឿន

- ការប្រើប្រាស់កាន់តែមានសុវត្ថិភាពជាស្មាតហ្វូនដំបូងគេ ដែលបានទទួលវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TüV Rheinland

ជាមួយគ្នានេះដែរ realme 7 series គឺជាស្មាតហ្វូនដំបូងគេ ដែលទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TüV Rheinland ដែលជាស្ថាប័នត្រួតពិនិត្យគុណភាព និងសុវត្ថិភាព​សីតុណ្ហភាព នៃកំឡុងពេលសាកថ្មត្រូវបានកំណត់ឲ្យនៅត្រឹមក្រោម 40℃ បង្កើននូវការទុកចិត្តនៃស្មាតហ្វូនមួយកម្រិតទៀត ធ្វើឲ្យអ្នកប្រើប្រាស់ទទួលបានភាពរីករាយដែលនាំមកដោយ បច្ចេកវិទ្យាដែលពេញនិយម និងឈានមុខគេ។

ស្មាតហ្វូន realme 7 Pro និង realme 7 
ស្មាតហ្វូន realme 7 Pro និង realme 7 
ស្មាតហ្វូន realme 7 Pro និង realme 7 
ស្មាតហ្វូន realme 7 Pro និង realme 7 

- ថតរូបកាន់តែច្បាស់ : កាមេរ៉ា៤គ្រាប់​64MP

ដើម្បីជួយយុវវ័យ ចាប់យករូបភាពនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ឲ្យកាន់តែប្រសើរ realme 7 Pro បានបំពាក់នូវកាមេរ៉ា Sony 64MP ៤គ្រាប់។​ រាល់ពេលដែលប្រើមុខងារ 64MP ដើម្បីថតរូប រូបភាពដែលបានមក គឺច្បាស់ជាងរូបដែលថតដោយមុខងារធម្មតា2ដង។

ស្មាតហ្វូន realme 7 Pro និង realme 7 ថតរូបច្បាស់ 
ស្មាតហ្វូន realme 7 Pro និង realme 7 ថតរូបច្បាស់ 

កាមេរ៉ា 64MP ដែលមានកម្រិតពន្លឺ 1/1.73 ជាប្រភេទកាមេរ៉ា Sony IMX 682 ហើយវាមានសមត្ថភាពខ្លាំងស្រូបយកពន្លឺ និងធ្វើឲ្យសាច់រូបភាពកាន់តែម៉ត់ល្អ​ ព្រមទាំងមានកាមេរ៉ាលេនទូលាយ 8MP លេនម៉ាក្រូ 2MP និង លេន Portrait 2MP មិនត្រឹមតែធ្វើឲ្យអ្នកប្រើប្រាស់រីករាយនៅក្នុងពិភពម៉ាក្រូនោះទេ ថែមទាំងអាចចាប់យកនូវរូបភាព ដែលមានភាពច្នៃប្រឌិតជាច្រើនផងដែរ។

ស្មាតហ្វូន realme 7 Pro និង realme 7 
ស្មាតហ្វូន realme 7 Pro និង realme 7 

ក្រៅពីនេះ realme 7 Pro មានមុខងារPro NightScape Mode  វីដេអូNightScape Mode និងមុខងារ ​Starry Mode ជាដើម ថែមទាំងមាន Night filters ធ្វើឲ្យអ្នកប្រើប្រាស់ អាចចាប់យករូបភាពស្រស់ស្អាតនាពេលរាត្រីបានយ៉ាងងាយស្រួល។​ realme 7 Pro ថែមទាំងមានបំពាក់កាមេរ៉ា selfie 32MP មិនថាស្ថិតក្នុងទីភ្លឺឬទីងងឹត ធានាបានថានឹងទទួលបានការ Selfie ដែលស្អាតបំផុត។

- បទពិសោធន៍មើលឃើញកាន់តែឥតខ្ចោះ : អេក្រង់Super AMOLED + កម្រិតអេក្រង់90Hz

សម្រាប់បទពិសោធន៍មើលឃើញ realme បានប្រើប្រាស់អេក្រង់ 6.4 អ៊ីញ FHD ដែលលាតសន្ធឹង90.8% នៃតួខ្លួនស្មាតហ្វូន ជាមួយអេក្រង់ Super AMOLED មិនថាមើលភាពយន្ត ឬមើលព័ត៌មាន សុទ្ធតែអាចធ្វើឲ្យអ្នកមើលឃើញចំនុចល្អិតកាន់តែច្រើន ពណ៌កាន់តែច្បាស់។ realme 7 មានកម្រិតអេក្រង់90Hz មិនថាលេងFacebook មើលវីដេអូ ឬក៏លេងហ្គេម អ្នកនឹងទទួលបានបទពិសោធន៍មើលឃើញយ៉ាងរលូន។

ស្មាតហ្វូន realme 7 Pro និង realme 7 
ស្មាតហ្វូន realme 7 Pro និង realme 7 

សម្រាប់រចនាបទខាងក្រៅ realme មានការរចនារូបរាងស្អាត ហើយការបំផុសគំនិតនេះ គឺទទួលបានមកពីកញ្ចក់ ម៉ូឌែលនីមួយៗ សុទ្ធតែមានពីរពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ប្រាក់ (Mirror Silver) និង ពណ៌ខៀវ (Mirror Blue)។ 

ស្មាតហ្វូន realme 7 Pro និង realme 7 
ស្មាតហ្វូន realme 7 Pro និង realme 7 

ក្នុងនាម realme ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានស្មារតីហ៊ានឆ្ពោះទៅមុខ ដូច្នេះ realme 7 series បានបំពាក់បច្ចេកវិទ្យាលំដាប់ Flagship ជាច្រើននៅលើវា និងជាជម្រើសស្មាតហ្វូនល្អបំផុតក្នុងជួរតម្លៃនេះ​។ ចាប់ពីថ្ងៃនេះ រាល់ការកុម៉្មង realme 7 series នៅតាមបណ្តាហាងទាំងអស់ មិនត្រឹមតែអាចទទួលបានកាដូបន្ថែមនោះទេ ថែមទាំងទទួលបានកាដូកាបូបកីឡាយួរដៃថែមទៀតផង ហើយនិងដាក់លក់ផ្លូវការនៅថ្ងៃទី០៩ ខែតុលា នេះហើយ៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T