ត្រៀមចិត្តទៅ! សញ្ញា​ទាំង៥​ សន្និដ្ឋាន​ថា​មិត្ត​ប្រុស​អ្នក​ អស់​ចិត្ត​ស្រលាញ់​អ្នក​ទៀតហើយ

//s9.kh1.co/b1/b1ec718e8e9e10b10ab66f3314c51043bfb7dddc.jpg
ប្រលោមលោក & អប់រំ

 ៣០-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គ្មាន​អ្នកណា​ដែលនៅសុខៗចង់​បែកពីមនុស្សដែល​ខ្លួនកំពុងតែស្រលាញ់នោះទេ តែ​ពេល​ខ្លះ​អ្នកក៏គួរតែ​បង្ខំចិត្តដែរ​ចេញ​ ព្រោះ​បើ​នៅ​បន្ត​មាន​តែ​កាន់តែឈឺចាប់​តែប៉ុណ្ណោះ​។

ស្នេហា៖ អ្នក​ប្រាកដ​ជា ​ឈឺចាប់​ខ្លាំង​ណាស់​ហើយ ​នៅពេល​ដែល​​​បាន​ដឹង​ថា ​ខ្លួន​ឯងកំពុងតែ​មាន ​ទំនាក់​ទំនង​ជាមួយ ​មនុស្ស​ប្រុស​ម្នាក់​ ដែល​មិន​មាន ​នៅក្តីស្រលាញ់សេសសល់​ ​ឲ្យ​អ្នកតទៅទៀតនោះ ​តែ​យ៉ាងណាក៏អ្នក ត្រូវ​តែ​រៀន​ប្រឈមមុខ​នឹង​ការ​ពិត ​បើ​ទោះបីជានៅមានចិត្ត​ស្រលាញ់ ​គេខ្លាំងយ៉ាងណាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុំនៅអាលោះ​អាល័យ​យូរពេក​ នាំ​តែ​ធ្វើ​ឲ្យខ្លួន​ឯង កាន់តែ​ឈឺចាប់ និង​អស់​តម្លៃតែប៉ុណ្ណោះ​។ ប្រសិនបើ​អ្នក ​បាន​ឃើញ​ដៃគូរ​របស់​អ្នក ​បង្ហាញ​នៅ​កាយ​វិការប្លែក​ៗ និង​សោះ​កក្រោះ ​ខុស​កាលពីមុនហើយ ត្រូវ​រៀន​ស្វែងយល់​ពី ​កាយវិការ​ទាំងនោះ​ ​​​មុន​ពេល​ដែល​គេ មក​និយាយ​ប្រាប់​អ្នក​ដោយ​ត្រង់​ថា ​គេឈប់​ស្រលាញ់​អ្នក​ តទៅទៀត​ហើយ។

អ្នក​ត្រូវ​យល់​ថា ការ​បាត់​បង់​ស្នេហា មិនមែន​ជា​កំហុស​នោះទេ ព្រោះ​មាន​មនុស្ស​ បាត់​បង់ស្នេហា ​ស្ទើរតែគ្រប់​ពេល​ វាតែង​កើត​ឡើង ​ជា​ញឹក​ញាប់។ រីឯការអស់​ចិត្ត​ស្រលាញ់ ​វា​សុទ្ធតែ​អាច​កើត​មាន​ឡើង​ ដោយសារកត្តា​ផ្សេងៗ​ជា​ច្រើន ​ហើយ​​វា​ក៏មិន​អាស្រ័យ ​លើ​រយៈពេល​ដែល ​អ្នក​ទាំងពីរ​ បាន​ទាក់ទង​គ្នា​នោះដែរ​។

​ទាំងនេះគឺជាសញ្ញាមួយចំនួនដែលបញ្ជាក់​ថា​មិត្ត​ប្រុស​អ្នក​គ្មាន​ចិត្ត​ស្រឡាញ់អ្នកទៀតទេ៖

១. គាត់​ឈប់​ព្យាយាម​និយាយ​ជាមួយ​អ្នក

រូបតំណាង
រូបតំណាង

កា​រប្រាស្រ័យទាក់ទង​គឺ តែងតែជា​ចំណុច ​ដ៏​សំខាន់​បំផុត​មួយ ​ក្នុងទំនាក់ទំនង​ ហើយ​ប្រសិន​បើ​អ្នក ​កត់​សម្គាល់​ឃើញ​ថា ​ដៃគូរអ្នកលែង​មាន ​ការទាក់ទងអ្នក ​ច្រើនដូចមុន  នោះ​ហើយ​គឺ​ជា​បញ្ហា។ ច្បាស់​ថា ​ក្នុងទំនាក់​ទំនង​ប្រាកដ​ជា ​តែង​តែ​មាន ​នៅការអាក់អន់​ចិត្ត​នឹង​គ្នា ​ហើយក៏​កើត​មាន​នៅ​ការ​ មិន​សូវ​និយាយ​គ្នាជាដើម​។ ​តែ​ប្រសិនបើក្នុងករណី ​អ្នក​គ្មាន​បញ្ហានឹង​គ្នា​សោះ​ សុខៗគេក៏ស្រាប់​តែ​លេចឡើង ​នៅ​អាការៈបែបនេះ ​នោះហើយគឺជា​បញ្ហា។ ​

២. គាត់មិនមាន​ភាពស្និទ្ធស្នាលដូចមុន

រូបតំណាង
រូបតំណាង

ភាពស្និទ្ធស្នាល​គឺ ​ជា​រឿង​មួយដែលអាច ​បំបែក​ស្នេហា ​និង​មិត្តភាពបាន​។ ដូច្នេះ​ប្រសិនបើ​គេឈប់ ​បង្ហាញនូវភាពសិ្នទ្ធស្នាល ​ជាមួយ​អ្នក ហើយ​លេច​ឡើង នៅ​កាយ​វិការ​សោះ​កក្រោះ​ នោះគឺគេហាក់​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​គេបាន​ឈប់​ស្រលាញ់ ​អ្នក​រួច​បាត់​ទៅ​ហើយ​។ ​ដូច្នេះ​ប្រសិន​បើ ​មិន​ចង់​ឲ្យ​ខ្លួន​ឯងកាន់តែ​ឈឺចាប់ គួរតែ​ត្រៀម​ចិត្ត​បញ្ចប់​ ទំនាក់ទំនង​នោះ​តែម្តង ឬអាច​សាកសួរទៅកាន់ដៃគូរ​ ឲ្យបាន​យល់​ច្បាស់​ពីមូលហេតុ។ 

៣. គាត់​ចំណាយពេលច្រើន​នៅឆ្ងាយពីអ្នក

រូបតំណាង
រូបតំណាង

ពេល​វេលា​គឺ​ជា ​កាដូដ៏ល្អ​មួយ​ដែល​ មនុស្ស​គ្រប់​គ្នា​តែង​តែង​ ផ្តល់​ទៅ​ឲ្យមនុស្ស​ ដែល​គេ​ស្រលាញ់​​បំផុត ​ដែលមាននៅក្នុង​ចិត្ត​។ ដូច្នេះ​ប្រសិនបើ ​គាត់​មិន​ផ្តល់​ពេលវេលា​ភាគច្រើន ​នៅជាមួយ​អ្នក​ទេ វា​អាចទៅ​រួច​ ដែល​មាន​ន័យថា ​គាត់​មិន​មានក្តី​ស្រលាញ់​ឲ្យ ​អ្នក​ទៀត​ទេ។ វា​ជាការពិត​មួយ​ នៅពេល​ដែលគាត់​ ចាប់​ផ្តើម​ជ្រើស​រើស ចំណាយពេល​របស់​គាត់ ​ជាមួយមិត្ត​ភក្តិ​និង ​មិត្ត​រួម​ការងារជំនួស​ឲ្យ ការ​នៅជាមួយ​អ្នក។

៤. គាត់​ឈប់និយាយពីរឿង​អនាគត​ជាមួយអ្នក

រូបតំណាង
រូបតំណាង

គាត់​ចាប់​ផ្តើម ​មាន​កា​រកែប្រែនៅទម្លាប់​ ឬឈប់​ចំណាយ​ពេល​ និង​ចិត្ត​គំនិត ចែក​រំលែកពី រឿង​អនាគត​ជាមួយ​អ្នក​ដូច​មុន​។ បើ​ទោះបីជាពេល​ដែល​អ្នក ​សួរនាំ​គាត់​អំពី​គម្រោង​ នៅអនាគត​ផ្សេងៗ ភ្លាម​នោះគាត់​និង ព្យាយាម​​ផ្លាស់​ប្តូរ ​ឬនិយាយ​ចាក​ប្រធាន​បទ​ មិន​ផ្តល់​ចម្លើយ​ទៅ​តាម​អ្វី ​ដែល​អ្នក​បាន​សួរនោះទេ​។

៥. គាត់​ចាប់ផ្តើម​បង្កើតជម្លោះ​ជាញឹកញាប់​

រូបតំណាង
រូបតំណាង

ក្នុង​ចំណុច​នេះ គាត់​នឹង​ព្យាយាម ​ធ្វើ​ឲ្យអ្នក​ស្អប់​ ​កាន់តែខ្លាំង​។ គាត់​ព្យាយាម​ចាប់​ផ្តើម បង្កើត​​ជម្លោះ ​ជាមួយអ្នកជាហូរហែរ ព្រោះ​​ចង់​ឲ្យ ​អ្នក​ចាប់ផ្តើមមាន ការ​ធុនទ្រាំ។ ហើយនៅពេលដែល​គាត់ ​ធ្វើ​បែបនោះហើយ​ ​ក៏បញ្ជាក់​ឲ្យឃើញ​ថា​គេគ្មាន​ ​នៅចិត្ត​សេសសល់​​ ​ស្រលាញ់អ្នក​ទៀត​នោះដែរ​។ ប៉ុន្តែ​ជំនួស​ឲ្យ​ការ​ដែល ​និយាយ​ពាក្យ​បែក​ ទៅកាន់អ្នក​ចំៗ គាត់​ព្យាយាម​អូស​អ្នក ​ឲ្យ​ធ្លាក់​ទៅអារម្មណ៍​ធុនទ្រាំ និង​មាន​ចិត្ត​ឈប់ស្រលាញ់ ​ដោយខ្លួនឯង។ ហើយ​វិធីនេះ ក៏​ក្លាយទៅ​ជា​សម្ពាធ​ ដែល​ធ្លាក់​មកលើ​អ្នក​ ដើម្បី​បែក​ពីគាត់​ទៅ​វិញ​។

ដូច្នេះ​ប្រសិនបើ ​អ្នក​កត់សម្គាល់ឃើញថា ​​មិត្ត​ប្រុ​សអ្នកឈប់​ស្រលាញ់ ​អ្នក​ទៀត​ហើយ​នោះ​ អ្នក​គួរតែ​ធ្វើ​ការ​សម្រេច​ចិត្ត ​ដ៏លំបាក​មួយ ថា​អ្នកគួរតែ​បន្ត​នៅ ​ហើយ​ព្យាយាម​ខំ​លើស​ដើម ​ដើម្បី​ឲ្យគេ​ត្រឡប់ ឬក៏​បើកផ្លូវ​ឲ្យគេ​ទៅ​។ តែ​ចាំបាច់​ដែរទេ​ដែល ​យើ​ងត្រូវ​ទៅ​ព្យាយាម ​ឃាត់មនុស្ស​ដែលគេ អស់​ចិត្ត​ស្រលាញ់យើងហើយនោះ​? ឃាត់​បាន​តែរូប​កាយ តែ​ចិត្តនិងគំនិត គេមិននៅជាមួយ​យើង​ផងនោះ​។ ចុងក្រោយ ​បាន​ត្រឹម​តែ​នាំនៅ​ភាព​ឈឺចាប់ ​ឲ្យខ្លួន​ឯងកាន់តែច្រើនប៉ុណ្ណោះ​។ រៀន​បើកចិត្ត ​ទទួល​យក​ការពិត​ ហើយ​បញ្ជាក់​ឲ្យគេឃើញ​ថា​ ទោះគ្មាន​គេ​ក៏​អ្នក​នៅតែ ​អាចរស់នៅបាន​ ហើយ​បាន​យ៉ាងល្អ​ លើ​សមុន​ថែម​ទៀតផង​៕ ​

ប្រភព៖ relrules

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T