បកត្រឡប់ក្រោយ១០ឆ្នាំមុន មិននឹកស្មានថា អាយដលល្បីៗទាំងនេះ ផ្លាស់ប្ដូរខ្លួនឯងដល់ថ្នាក់នេះសោះ

//s9.kh1.co/9d/9dbd2e530f9a0d98e379a9b2b69be4365597b743.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់ ពេលវេលាកាន់តែដើរទៅមុខ រហូតរំលងមកចាច្រើនឆ្នាំមកនេះ តារាចម្រៀងប៉ែកខាងអឺរ៉ុបប៉ុន្មាននាក់នេះ ពិតជាមានការផ្លាស់ប្ដូរខ្លួនឯងច្រើននឹកស្មានមិនដល់។

បរទេស៖ កាលពីអំឡុងឆ្នាំ ២០១០ មានតារាចម្រៀងប៉ែកខាងអឺរ៉ុបមួយចំនួន ដូចជា Miley Cyrus Rihana Taylor Swift និង Justin Bieber ជាដើម ពិតជាបានក៏សាងប្រជាប្រិយភាពរបស់ខ្លួនបានយ៉ាងច្រើនសន្ធឹកជាមួយស្នាដៃក្នុងវិស័យចម្រៀងដ៏ប៉ិនប្រសប់គួរឲ្យសរសើរ ពិសេសគឺសម្រស់ ដ៏ស្រស់ស្អាតស្រស់សង្ហារបស់ពួកគេផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយជោគជ័យក្នុងសិល្បៈចម្រៀងនេះ និងមានអ្នកគាំទ្រជាច្រើន កន្លងទៅជាង ១០ឆ្នាំមកនេះ បច្ចុប្បន្នយើងនៅតែសង្កេតឃើញថា ពួកគេនៅតែមានសន្ទុះនៃការគាំទ្រច្រើននិងស្ថិតស្ថេរដដែល។

ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ និងស្ទើរតែមិនគួរឲ្យជឿនោះ សព្វថ្ងៃ តារាចម្រៀងប៉ុន្មានរូបនេះ ពិតជាមានការផ្លាស់ប្តូរចំណុចមួយចំនួនរបស់ខ្លួនឯងប្លែកខុសកាលពីជាង១០ឆ្នាំមុនឆ្ងាយណាស់ មិនថាតែសម្រស់ មុខមាត់ និងអត្តចរិតរបស់ខ្លួននោះទេ គឺម្នាក់ៗមានការប្រែប្រួលខ្លាំងមែនទែន។

ពួកគេទាំងនោះ មានការផ្លាស់ប្ដូរដូចខាងក្រោម៖ 

១. Miley Cyrus

តារាចម្រៀងរូបនេះ កាលពីអំឡុងឆ្នាំ ២០១០ នាងត្រូវបានមហាជន មានការកោតសរសើរអំពីទេពកោសល្យច្រៀងដ៏ប៉ិនប្រសប់របស់នាងជាច្រើន ពិសេសគឺការលេងខ្លួនរបស់នាងមិនសូវស្លៀកស៊ិចស៊ីដូចតារាដទៃឡើយ ប៉ុន្តែរយៈពេលកន្លងទៅ ១០ឆ្នាំ ពេលនេះ Miley Cyrus ពិតជាផ្លាស់ប្ដូរការលេងខ្លួនខ្លាំងមែនទែន ដោយមួយរយៈចុងក្រោយនេះ នាងតែងស្លៀកឈុតស៊ិចស៊ី បញ្ចេញសាច់ខ្លាំងៗមិនណយ។

Miley Cyrus ពីមុន
Miley Cyrus ពីមុន
Miley Cyrus បច្ចុប្បន្ន 
Miley Cyrus បច្ចុប្បន្ន 

២.Rihana

តារាចម្រៀង Rinhana កាលពីជាង ១០ឆ្នាំមុន នាងគឺជាតារាចម្រៀងមួយរូប ដែលមានប្រជាប្រិយភាព និងអ្នកគាំទ្រច្រើនរាប់លាននាក់ ពិសេសបទចម្រៀងនីមួយៗរបស់នាងពេលចេញមក គឺមានភាពជោគជ័យខ្លាំងបំផុត។ ប៉ុន្តែសម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ Rinhana ហាក់មិនសូវអើរពើរលើការចេញបទចម្រៀងដូចមុនទៀតឡើយ ដោយនាងគិតតែផ្ដោតលើមុខជំនួញផ្ទាល់ខ្លួនច្រើនជាងទៅវិញ។

Rihana
Rihana
Rihana
Rihana

៣.Taylor Swift

តារាចម្រៀង Taylor Swift កាលពីប្រឡូកក្នុងសិល្បៈចម្រៀងដំបូងៗ នាងត្រូវបានគេដាក់នាមថាតារាចម្រៀង ក្មេងស្រីមានចរិតសុភាពរាបសារនៅក្នុងបទចម្រៀងនីមួយៗ។ ក្រោយមកនាងហាក់មានការអភ័ព្វក្នុងរឿងស្នេហាបន្តិច ដោយមិនប៉ុន្មានឆ្នាំប៉ុណ្ណោះ តារាស្រីរូបនេះ ផ្លាស់ប្ដូរមិត្តប្រុសជាង ១៣ នាក់ឯណោះ។ ក្នុងនោះដែរ នាងបានយកអារម្មណ៍នៃការឈឺចាប់ទាំងឡាយ មកដាក់បញ្ចូលក្នុងចម្រៀងដែលនាងច្រៀង ជាមួយនឹងស្ទាយ៍ច្រៀងថ្មីៗ កាចៗជាងមុនស្ទើរមិនគួរឲ្យជឿ។

Taylor Swift ពីមុន
Taylor Swift ពីមុន
Taylor Swift ពេលបច្ចុប្បន្ន
Taylor Swift ពេលបច្ចុប្បន្ន

៤.Justin Bieber

តារាចម្រៀង Justin Bieber កាលពីឆ្នាំ ២០១០ លោកពិតជាមានឥទ្ធិពលខ្លាំងណាស់ ពិសេសក្រោយពេលចេញចម្រៀងបទ Baby គឺមានអ្នកគាំទ្រច្រើនខ្លាំងមែនទែន។ ក្រោយមកទៀត អ្វីដែលកាន់តែធ្វើឲ្យមហាជនកាន់តែតាមដាន គឺរឿងជីវិតឯកជនរបស់លោកផ្ទាល់តែម្ដង ដោយតារាប្រុសរូបនេះជាប់ឈ្មោះជាប្រុសព្រាននារី មានមិត្តស្រីច្រើនរាប់ភ្លេច ក្នុងនោះក៏បានធ្វើឲ្យតារាស្រី Selena Gomez ឈឺចាប់បេះដូងដោយសារលោកផងដែរ។

ប៉ុន្តែអ្វីៗកន្លងហួសទៅច្រើនឆ្នាំ សព្វថ្ងៃ តារាប្រុសរូបនេះ ហាក់កែខ្លួនមកជាប្រុសត្រឹមត្រូវវិញហើយ ក្រោយសម្រេចចិត្តរៀបការជាមួយ Hailey និងបានរស់នៅជាមួយគ្នាស្វីតៗរាល់ថ្ងៃតែម្ដង។

Justin Bieber
Justin Bieber
Justin Bieber 
Justin Bieber 
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T