ហ្វេនស្រីៗមើលឲ្យហើយទៅ តារាប្រុសទាំងនេះ សុទ្ធតែ Single អាចដាក់ពាក្យបាន

//s9.kh1.co/83/83f980f059a21ed4c22c06b5bfdc1473380a6993.png
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងថៃប្រុសល្បីឈ្មោះទាំងនេះ បានបង្ហើប ពីប្រភេទ ពីចំណង់ចំណូលចិត្ត ក៏ដូចជា នារីក្នុងក្តីសុបិន្តរបស់ពួកគេជាមួយអ្នកយកព័ត៌មាន!

ថៃ៖ បើនិយាយពី មនុស្សគ្រប់រូប ពួកគេ តែងតែមានចំណង់ចំណូលចិត្តខុសៗគ្នា​ មិនថាអី្វដែលគេចូលចិត្ត​​ មិនចូលចិត្ត អាចនិយាយបានថា វាស្ទើរតែខុសគ្នាទៅហើយ តែក៏មានមនុស្សមួយចំនួន ក៏មានចំណង់ចំណូលដូចគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង  បើនិយាយពីរឿងស្នេហាវិញ មិនថាតែនារីៗនោះទេ សូម្បីតែបុរសក៏ចង់បាន ក៏មាននូវចំណុចមួយចំនួនផងដែរ  ដែលពួកគេ ប្រាថ្នាមនុស្សដែលខ្លួនឯងស្រឡាញ់  ពោលគឺថា សម្រស់ រូបរាង ឬ អត្តចរិត​ ក៏ដូចជាការគិត ជាដើម។

ជាក់ស្តែង នាពេលបច្ចុប្បន្ននេះ មានកម្លោះ តារាសម្តែងប្រុសល្បីឈ្មោះ នៅប្រទេសថៃ ៣ដួងនេះ ដែលបានបង្ហើប អំពី គំនិតផ្ទាល់ខ្លួន ដែលប្រាថ្នា នារីដែលខ្លួនស្រលាញ់ក្នុងសុបិន្ត ជាគូគ្រងអនាគតរបស់ពួកគេ ក្នុងកិច្ចសម្ភាសន៍ចុងក្រោយផងដែរ។

ដោយឡែក ប្រាកដជាមានប្រិយមិត្តអ្នកអានមួយចំនួន ជាពិសេសនោះ ហ្វេនៗរបស់តារាប្រុសទាំងនេះ តែងតែឆ្ងល់ថា នារីក្នុងសុបិន្តរបស់ពួកគេ មានអ្វីខ្លះទៅ? 

សូមតាមដានជាមួយទាំងអស់គ្នា!

១. Nine Naphat 

 តារាសម្ដែងប្រុសក្មេង ដ៏មានប្រជាប្រិយភាព Nine Naphat ក៏បង្ហើបប្រាប់ថា រូបលោក ចូលចិត្តនារីដែលមានមន្តស្នេហ៍ជាមួយនឹងអត្តចរិកល្អ​ បូករួមជាមួយ ការគិតចាស់ផងដែរ។ គាត់បន្ថែមទៀតថា បើពូកែច្រៀង និងចម្អិនម្ហូបកាន់តែល្អ។

Nine Naphat
Nine Naphat

២. Non Chanon

ចំណែកឯ តារាសម្តែងប្រុសលោក Non Chanonនេះវិញ នៅពេលដែលលោកចូលរួមក្នុងកម្មវិធីទូរទស្សន៍នោះតារាសម្តែងរូបនេះបានសារភាពនារីក្នុងក្តីសុបិន្តរបស់គាត់គឺ Yoona សមាជិកក្រុម Girls 'Generation តែម្តង។

Non Chanon
Non Chanon

៣. Pope Thanawat

ជាចុងក្រោយនេះ តារាសម្តែងចាស់វស្សានេះវិញ លោក Pope Thanawat បានបង្ហើប ថាគាត់ចូលចិត្តនារីដែលមានស្នាមញញឹមស្អាតនិងស្បែកស្អាត បើយោងទៅតាមបទសម្ភាសន៍របស់គាត់។

Pope Thanawat
Pope Thanawat
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T