ក្រោយលែងប្រពន្ធ Sornram នឹងត្រូវដើរតួជាឪពុកផង ម្ដាយផង រ៉ាប់រងគ្រប់យ៉ាងសម្រាប់កូនស្រី

//s9.kh1.co/87/87029df66ddad26ff01ebea360687b5c07175bfe.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីលែងលះប្រពន្ធដាច់ស្រេចហើយ តារាសម្ដែងប្រុស លោក Sornram ថែមទាំងបានអះអាងថា រូបលោក គឺជាឪពុកនិងជាម្ដាយតែម្នាក់គត់ សម្រាប់កូនស្រីខ្លួន

ថៃ៖ នៅតែជារឿងរ៉ាវដែល ហ្វេនៗជាច្រើន កំពុងតែតាមដាន បន្ទាប់ពីតារាសម្ដែងប្រុសដ៏ល្បី លោក Sornram បានប្រកាសលែងលះ ប្រពន្ធរបស់ខ្លួន​ ដោយសារតែប្រពន្ធរបស់លោក ជាប់បំណុលច្រើន ហើយលោកក៏មិនអាចទ្រាំទ្រនឹងការបង់ថ្លៃបំណុលសម្រាប់នាងទៀតនោះទេ ប៉ុន្តែខណៈពេលនេះ ទំនាក់ទំនងប្ដីប្រពន្ធរបស់អ្នកទាំងពីរ ក៏កំពុងតែបញ្ចប់បានយ៉ាងល្អផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ លោក Sornram ក៏បានចែលរំលែកវីដេអូមួយនៅលើបណ្ដាញសង្គម ដែលបង្ហាញពីភាពគួរឱ្យស្រលាញ់របស់កូនស្រីខ្លួនដែលមានឈ្មោះថា Veeji ក្នុងពេលជួយឪពុកបោសសម្អាតផ្ទះថែមទៀតផង តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ​គឺ តារាប្រុសរូបនេះ ក៏បានបំភ្លឺរាល់ការសង្ស័យ ដោយបានអះអាងថា លោកគឺជា ឪពុកនិងម្តាយតែម្នាក់គត់របស់កូនស្រីខ្លួន។

នៅក្នុងនោះដែរ លោកបានសរសរថា៖  

សូមជម្រាបជូន ប្រិយមិត្តទាំងអស់គ្នាឲ្យបានជ្រាបថា ខ្ញុំគឺជាឪពុកនិងម្តាយតែមួយគត់របស់ Veeji។ អ្វីគ្រប់យ៉ាងទាំងអស់ ទាំងការចំណាយ ការមើលថែ ថ្លៃសិក្សា ក្នុងជីវិតរបស់ Veeji គឺស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្ញុំតែម្នាក់គត់ មិនមានការទាក់ទងអ្វីជាមួយនឹងអ្នកផ្សេងឡើយ។ 

Sornram 

យ៉ាងណាមិញ បើយយោងតាមសម្ដីរបស់​ Sornram បែបនេះ ក៏អាចបញ្ជាក់ម្ដងទៀតបាន ពីទំនាក់ទំនងយ៉ាងដាច់ស្រេចជាមួយនឹង អតីតភរិយា បន្ទាប់ពីលែងលះគ្នា ហើយលោកក៏បានត្រៀមខ្លួនរួចហើយ ដើម្បីនឹងមើលថែក្នុងនាមជា ឪពុកនិងជាម្ដាយដ៏ល្អ សម្រាប់កូនស្រីរបស់ខ្លួន ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Sornram
Sornram
Sornram 
Sornram 
Sornram និង កូនស្រី
Sornram និង កូនស្រី
Sornram និង កូនស្រី
Sornram និង កូនស្រី
Sornram និង កូនស្រី
Sornram និង កូនស្រី
Sornram និង កូនស្រី
Sornram និង កូនស្រី
សារបង្ហោះពី Sornram 
សារបង្ហោះពី Sornram 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T