គេនាំគ្នាយក ខេក ដើម្បីSurprise បែរ ស្រីនាថ យកលុយដាក់តម្រៀបលើចាន Surprise ប្អូនវិញ (មានវីដេអូ)

//s9.kh1.co/80/8051689d32d915354acac819fd515cbf57fc2ee8.jpg
តារា & កម្សាន្ដ

 ២៩-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប៉ុន្មានម៉ោងមុននេះ តារាស្រី ចាន់ ស្រីនាថ បានបង្ហោះវីដេអូ Suprise ខួបវកំណើតប្អូនស្រី ដោយយកលុយសុល្លារទាំងបាច់ធ្វើជានំខេក។

ភ្នំពេញ៖ តារាសម្ដែង និងតារាចម្រៀងកញ្ញា ចាន់ ស្រីនាថ បច្ចុប្បន្ន តារាស្រីរូបនេះ កាន់តែមានប្រជាប្រិយភាពលើវិស័យសិល្បៈ ដោយពេលនេះ នាងក៏កាន់តែមានភាពមមាញឹកជាមួយការងារជាងមុនផងដែរ។ ម្យ៉ាងវិញទៀត តារាស្រីរូបនេះ តែងតែធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍លើសមត្ថភាព និងរូបសម្ផស្សស្រស់ស្អាតនាងគ្រប់គ្នាតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីនាងដែលជាសិល្បការិនីមួយរូបដ៏ល្បីនោះ តារាស្រីរូបនេះ ក៏នៅមានប្អូនស្រីបង្កើតម្នាក់ទៀត ដែលជាតារាចម្រៀងស្រីវ័យក្មេង ដោយប្អូនស្រីតារារូបនេះមានឈ្មោះ ចាន់ ស្រីខួច ជាអតីតបេក្ខភាពចូលរួមប្រកួតក្នុងកម្មវិធី The Voice Kids Cambodia នារដូវកាលទី១។ បើក្រឡេកមកមើល កញ្ញា ចាន់ ស្រីនាថ និងប្អូនស្រីពេលនេះវិញ អ្នកទាំងពីរក៏បានចាប់ដៃគូ និងច្រៀងរួមគ្នាក្នុងកម្មវិធីធំៗជាញឹកញាប់ ក្រោយប្អូនស្រីធំធាត់ពេញក្រមុំផងនោះ។

ជាក់ស្ដែងឃើញថា កញ្ញា ចាន់ ស្រីនាថ និងប្អូនស្រីពិតជាមានភាពស្និទ្ធិស្នាលជាមួយគ្នាខ្លាំងតែម្ដង ក្នុងនោះដែរ ប៉ុន្មានម៉ោងមុននេះ តារារូបនេះ បានបង្ហោះវីដេអូក្នុងថ្ងៃកំណើតប្អូនស្រី ដោយនាងបានយកលុយជាច្រើន ដាក់ជំនួសនំខេក ដាក់តម្រៀបលើចាន ប្រហែលពាន់ដុល្លារ Supriseប្អូនស្រី  ដែលមើលទៅពិតជាប្លែកតែម្តង ស្របពេលដែលធម្មតា ឃើញគេនាំគ្នាSurprise ជាមួយនំខេកប៉ុណ្ណោះ។

ហើយក្នុងវីដេអូនោះ ចាន់ ស្រីខួច បានបង្ហាញអារម្មណ៍រំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈឃើញបងស្រីជូនលុយដុល្លារជាច្រើនដល់ខ្លួនយ៉ាងដូច្នេះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖​

  កញ្ញា ចាន់ ស្រីនាថ 
  កញ្ញា ចាន់ ស្រីនាថ 
ចាន់ ស្រីខួច
ចាន់ ស្រីខួច
 កញ្ញា ចាន់ ស្រីនាថ និង ចាន់ ស្រីខួច
 កញ្ញា ចាន់ ស្រីនាថ និង ចាន់ ស្រីខួច
 កញ្ញា ចាន់ ស្រីនាថ និង ចាន់ ស្រីខួច
 កញ្ញា ចាន់ ស្រីនាថ និង ចាន់ ស្រីខួច
 កញ្ញា ចាន់ ស្រីនាថ និង ចាន់ ស្រីខួច
 កញ្ញា ចាន់ ស្រីនាថ និង ចាន់ ស្រីខួច
 កញ្ញា ចាន់ ស្រីនាថ និង ចាន់ ស្រីខួច
 កញ្ញា ចាន់ ស្រីនាថ និង ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T