គ្រាន់តែរាប់ត្រួសៗ កាបូបប្រើរបស់ LISA អាចទិញផ្ទះបានមួយជុង!

//s9.kh1.co/38/38d22120c16b2d52ae9671e55a2f03ac4c59b8d4.jpg
តារា & កម្សាន្ដ

 ២៨-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រាយតម្លៃកាបូបម៉ាកប្រ៊េនៗ ដែលមានតម្លៃថ្លៃកប់ពពក របស់សមាជិក Lisa នៃក្រុមចម្រៀងស្រី BLACKPINK មានគ្រប់ម៉ូតតែម្ដង។

កូរ៉េខាងត្បូង៖ គ្រាន់តែនឹកដល់ សមាជិកកូនពៅ នៃក្រុមចម្រៀងស្រី BLACKPINK យើងអាចដឹង ថាតារា K-pop សញ្ជាតិថៃរូបនេះ ទទួលការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អ្នកគាំទ្រ លើជុំវិញពិភពលោក យ៉ាងកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ការបង្ហាញខ្លួនរបស់ LISA ម្តងៗ តែងតែទទួលបានការចាប់អារម្មណ៍ជាពន់ពេក ជាពិសេសនោះ ក្រុមអ្នកសារព័ត៌មាន ក៏ដូចជាអ្នកគាំទ្រទាំងពួង ជាមួយនឹងស្ទាយ៏តុបតែងខ្លួនយ៉ាងកាលីប និងពេញនិយមរបស់តារាស្រីរូបនេះ បានជម្រុញឲ្យរូបនាង ទាក់ទាញថែមមួយកម្រិតទៀត។

អ្វីដែលចាប់អារម្មណ៍នោះ​​ គឺកាបូបប្រើប្រាស់របស់​តារាស្រីកើតឆ្នាំ ១៩៩៧ នេះតែម្តង ព្រោះគេបានសង្កេតឲ្យឃើញ តារារូបនេះ ប្រើប្រាស់តែសម្ភារៈថ្លៃៗ ម៉ាកល្បីបែបនេះជាប្រចាំ ក៏ដូចជា ខាងក្រុមហ៊ុនប្រ៊េនល្បីៗ បានឧបត្ថម្ភកាបូបឲ្យប្រើប្រាស់ផងដែរ។

លើសពីនេះទៅទៀត សឹងតែធ្វើឲ្យហ្វេនៗ ចង់ដាច់ផ្ងារ ចំហមាត់ បន្ទាប់ពីបានដឹង តម្លៃកាបូប ដែលតារារូបនេះ តែងប្រើប្រាស់ជាប្រចាំ ដែលមានតម្លៃថ្លៃបំផុតរហូតដល់ក្បែរ ២ម៉ឺនដុល្លារឯណោះ​។

កុំឲ្យខាតពេល ក្រឡេកទៅមើលតម្លៃត្រួសៗ កាបូបរបស់តារាស្រីរូបនេះថា ថ្លៃៗដល់កម្រិតណា!

សូមទស្សនារូបខាងក្រោម ៖

Lisa
Lisa
កាបូបរបស់ Lisa ដែលប្រើកន្លងមក
កាបូបរបស់ Lisa ដែលប្រើកន្លងមក
កាបូបរបស់ Lisa ដែលប្រើកន្លងមក
កាបូបរបស់ Lisa ដែលប្រើកន្លងមក
កាបូបរបស់ Lisa ដែលប្រើកន្លងមក
កាបូបរបស់ Lisa ដែលប្រើកន្លងមក
កាបូបរបស់ Lisa ដែលប្រើកន្លងមក
កាបូបរបស់ Lisa ដែលប្រើកន្លងមក
កាបូបរបស់ Lisa ដែលប្រើកន្លងមក
កាបូបរបស់ Lisa ដែលប្រើកន្លងមក
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T