កប់ណាស់! គ្រាន់តែគ្រឿងពេជ្រ ស៊ីវម៉ី ពាក់ម្ដងក្បែរ ១លានដុល្លារ

//s9.kh1.co/48/48e70c36b9be2378bf588f67af5d1f8d59758f84.jpg
តារា & កម្សាន្ដ

 ២៨-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកនាង ស៊ីវម៉ី បច្ចុប្បន្ន កំពុងរស់នៅយ៉ាងមានក្ដីសុខ បន្ទាប់ពីជោគជ័យលើមុខជំនាញ ជាពិសេស មានលុយទិញរបស់ម៉ាកល្បីៗ និងពេជ្រពាក់ជ្រេកខ្លួនតែម្ដង។

ភ្នំពេញ៖ អ្នកជំនួញស្រីដ៏ល្បីឈ្មោះលើបណ្ដាញសង្គម អ្នកនាង ស៊ីវម៉ី ជាអ្នកលក់អនឡាញថែរក្សាសម្រស់មួយរូបកំពុងតែជោគជ័យខ្លាំង  ជាពិសេស បច្ចុប្បន្ននាងកំពុងប្រើជីវិតយ៉ាងស៊ីវិល័យ ព្រមទាំងមានលុយចាយពេញដៃ ហើយនិយមប្រើប្រស់សម្ភារៈមានតម្លៃថ្លៃផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត អ្នកលក់អនឡាញដ៏ជំនាញរូបនេះ ក៏មានផ្ទះរស់នៅយ៉ាងស្កឹមស្កៃច្រើនកន្លែង នៅតាមបណ្ដាខេត្ត និងក្នុងទីក្រុងថែមទៀតផង។ ដោយមួយរយៈចុងក្រោយនេះ យើងឃើញនាងបង្ហាញនៅគ្រឿងពេជ្រពាក់ជ្រែកខ្លួន រាល់ពេលឡាយលក់ផលិតផលតាមអនឡាញម្ដង ដែលគ្រឿងអលង្កាទាំងនោះ សុទ្ធសឹងតែមានការរចនាឡើងយ៉ាងស្រស់ស្អាត និងមានតម្លៃថ្លៃខ្លាំងតែម្ដង។ 

ជាក់ស្ដែង ថ្មីៗនេះ ខាងហាងពេជ្រមួយកន្លែង បានបង្ហើបតម្លៃគ្រឿងពេជ្រ ដែលអ្នកនាង ស៊ីវម៉ី ពាក់លើខ្លួន មានទាំងក្រវិល ចិញ្ជៀន កងដៃ និងខ្សែ.កនោះ ពិតជាមានតម្លៃថ្លៃមិនធម្មតា ដែលសរុបទាំងអស់ជិត ១លានដុល្លារឯណោះ។ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមជាច្រើនបានឃើញនៅតម្លៃនីមួយៗនៃគ្រឿងពេញអ្នកជំនួញរូបនេះរួច ពួកគេបានលាន់មាត់ និងបើកភ្នែកធំៗគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

   អ្នកនាង អ៊ាន ស៊ីវម៉ី 
   អ្នកនាង អ៊ាន ស៊ីវម៉ី 
   អ្នកនាង អ៊ាន ស៊ីវម៉ី 
   អ្នកនាង អ៊ាន ស៊ីវម៉ី 
   អ្នកនាង អ៊ាន ស៊ីវម៉ី 
   អ្នកនាង អ៊ាន ស៊ីវម៉ី 
   អ្នកនាង អ៊ាន ស៊ីវម៉ី 
   អ្នកនាង អ៊ាន ស៊ីវម៉ី 
   អ្នកនាង អ៊ាន ស៊ីវម៉ី 
   អ្នកនាង អ៊ាន ស៊ីវម៉ី 
តម្លៃគ្រឿងពេជ្រ    អ្នកនាង អ៊ាន ស៊ីវម៉ី
តម្លៃគ្រឿងពេជ្រ  អ្នកនាង អ៊ាន ស៊ីវម៉ី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T