ណាគេចង់ថតរូប បែបមុខ Sad Sad មើលតាមSunny ទៅ!!

//s9.kh1.co/73/73cb8437b5c503544ad585fb6a073f872505066e.jpg
តារា & កម្សាន្ដ

 ២៧-កញ្ញា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ថារាល់ដងទៅ ផុសរូបមិនសូវញញឹម ដល់ពេលលើកនេះ Sunny បង្ហោះដើរលេងម្នាក់ឯងបែបអ្នកគ្មានសង្សារ មើលទៅលោក លេងស្ទាយ៍ទឹកមុខស្មើៗ មិនសូវញញឹម ឃើញហើយគួរឲ្យកម្សត់ណាស់។

ថៃ៖  នាពេលកន្លងមក តារាសម្ដែងប្រុសកូនកាត់បីសាសន៍ Sunny Suwanmethanon ដែលហ្វេនៗតារាថៃ ភាគច្រើនតែងតែបានស្គាល់លោក តាមរយៈខ្សែភាពល្បីៗជាច្រើន ពិសេសរូបរាងដ៏សង្ហា និងការលេងទឹកមុខ​សុភាពៗ ស្មើៗ របស់លោកផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះទៀតសោត មិនថានៅក្នុងការសម្ដែងភាពយន្ត និងជីវិតខាងក្រៅនោះទេ យើងសង្កេតឃើញថា តារាប្រុសវ័យ ៣៩ឆ្នាំរូបនេះ មានចរិតស្ញៀមស្ងាត់មិនសូវមាត់ក និងមិនសូវបង្ហាញស្នាមញញឹម ឲ្យហ្វេនៗបានឃើញច្រើននោះឡើយ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ Sunny ក៏ទើបតែបានបង្ហោះរូបភាពថ្មីៗរបស់ខ្លួនជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម ពេលទៅដើរលេងនៅឯសមុទ្រផងដែរ។ ប៉ុន្តែរូបភាពទាំងអស់នោះ Sunny ថតតែម្នាក់ឯងប៉ុណ្ណោះ ជាមួយនិងស្ទាយ៍លេងទឹកមុខស្មើៗ គួរឲ្យស្រណោះ បង្ហាញដល់អ្នកគាំទ្រ ពីភាពស្រងូតស្រងាត់របស់លោក ដោយគ្រប់រូបទាំងអស់ មើលទៅពិតជាគួរឲ្យកម្សត់ខ្លាំងមែនទែន។

យ៉ាងណាមិញ តាមរយៈរូបភាពទាំងអស់នោះ ពិតជាទាក់ទាញចិត្ត អ្នកដែលនៅ Single យូរដូចលោកឲ្យមានការចែករំលែកជាហូរហែរ ហើយក្នុងនោះក៏មានហ្វេនៗជាច្រើន បានចូលមកជជែកកម្សាន្ត រួមនឹងពាក្យបង្អាប់បែបលេងសើចតាមរយៈខមិនទៅតារារូបនេះដែរ ពិសេសគេក៏នាំគ្នាលើកទឹកចិត្ត និងចង់ឃើញ Sunny មានស្នាមញញឹមឲ្យបានច្រើនជាងនេះជូនដល់ហ្វេនៗផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

Sunny
Sunny
រូបថត Sunny ទើបតែបង្ហោះ
រូបថត Sunny ទើបតែបង្ហោះ
រូបថត Sunny ទើបតែបង្ហោះ
រូបថត Sunny ទើបតែបង្ហោះ
រូបថត Sunny ទើបតែបង្ហោះ
រូបថត Sunny ទើបតែបង្ហោះ
រូបថត Sunny ទើបតែបង្ហោះ
រូបថត Sunny ទើបតែបង្ហោះ
រូបថត Sunny ទើបតែបង្ហោះ
រូបថត Sunny ទើបតែបង្ហោះ
រូបថត Sunny ទើបតែបង្ហោះ
រូបថត Sunny ទើបតែបង្ហោះ
រូបថត Sunny ទើបតែបង្ហោះ
រូបថត Sunny ទើបតែបង្ហោះ
រូបថត Sunny ទើបតែបង្ហោះ
រូបថត Sunny ទើបតែបង្ហោះ
រូបថត Sunny ទើបតែបង្ហោះ
រូបថត Sunny ទើបតែបង្ហោះ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T