ស៊ូណាមិស្រាក្រហម! ស្រាក្រហមរាប់ពាន់លីត្រ ធ្លាយចេញពីធុងដែកទៅលើដី ទាំងដែលកម្មករបានត្រឹមឈរមើល (មានវីដេអូ)

//s9.kh1.co/3c/3c41aa3bf67bd7f628601032e100b9c5b5019def.jpg
សង្គម

 ២៧-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ស្រាក្រហមចំនួនប្រមាណ៥០,០០០លីត្រ បានផ្ទុះធ្លាយចេញពីធុងដែកទៅលើដី ដែលត្រូវបានគេផ្ដិតយកទិដ្ឋភាពទាំងស្រុង និងបង្ហោះចែកចាយទៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៥ ខែកញ្ញាកន្លងទៅនេះ

អេស៉្បាញ៖ ស្រាក្រហមចំនួនប្រមាណ៥០,០០០លីត្រ បានផ្ទុះធ្លាយចេញពីធុងដែកទៅលើដី ដែលត្រូវបានគេផ្ដិតយកទិដ្ឋភាពទាំងស្រុង និងបង្ហោះចែកចាយទៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៥ ខែកញ្ញាកន្លងទៅនេះ។ ហេតុការណ៍នេះ បានកើតឡើងនៅក្រុមហ៊ុនផលិតស្រា Bedegas Vitivinos ក្នុងទីក្រុង Villamalea ប្រទេសអេស៉្បាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កម្មករដែលនៅក្នុងហេតុការណ៍ មិនអាចដោះស្រាយអ្វីបានឡើយ គឺបានត្រឹមតែឈរមើលស្រាក្រហមហូរគ្របដណ្ដប់លើដី ទាំងអស់សង្ឃឹមប៉ុណ្ណោះ។ ហើយបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ធុងដែកអាចនឹងបែកត្រង់ចំណុចណាមួយ ដែលបណ្ដាលឲ្យស្រាធ្លាយចេញបែបនេះ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុនផលិតស្រាខាងលើនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៩ ដោយបានផលិតស្រាទំពាំងបាយជូរជាង៦លានគីឡូក្រាមឯណោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T