អេស៉្បាញ៖ ស្រាក្រហមចំនួនប្រមាណ៥០,០០០លីត្រ បានផ្ទុះធ្លាយចេញពីធុងដែកទៅលើដី ដែលត្រូវបានគេផ្ដិតយកទិដ្ឋភាពទាំងស្រុង និងបង្ហោះចែកចាយទៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៥ ខែកញ្ញាកន្លងទៅនេះ។ ហេតុការណ៍នេះ បានកើតឡើងនៅក្រុមហ៊ុនផលិតស្រា Bedegas Vitivinos ក្នុងទីក្រុង Villamalea ប្រទេសអេស៉្បាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កម្មករដែលនៅក្នុងហេតុការណ៍ មិនអាចដោះស្រាយអ្វីបានឡើយ គឺបានត្រឹមតែឈរមើលស្រាក្រហមហូរគ្របដណ្ដប់លើដី ទាំងអស់សង្ឃឹមប៉ុណ្ណោះ។ ហើយបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ធុងដែកអាចនឹងបែកត្រង់ចំណុចណាមួយ ដែលបណ្ដាលឲ្យស្រាធ្លាយចេញបែបនេះ។
គួរឲ្យដឹងដែរថា ក្រុមហ៊ុនផលិតស្រាខាងលើនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៩ ដោយបានផលិតស្រាទំពាំងបាយជូរជាង៦លានគីឡូក្រាមឯណោះ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖