ទឹកចិត្តកូន! ទោះជារបស់តូច តែមានតម្លៃខ្លាំងសម្រាប់ រ៉ូលីន ព្រោះតែ....

//s9.kh1.co/e9/e99178011e44aa265ce481cf002dbb45dce3b1d4.jpg
តារា & កម្សាន្ដ

 ២៦-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សុខៗ​លោក រ៉ូលីន បង្ហោះរូបក្រវិលពេជ្រសាមញ្ញ និងអត្ថន័យនៅពីក្រោយ អនុស្សាវរិ៍យ ជាមួយម្តាយរបស់តារាចម្រៀងរូបនេះ

ភ្នំពេញ៖ បើនិយាយដល់ រ៉ូលីន ឈ្មោះពិត លោក ជួប ចាន់ កក្កដា ជាសិល្បៈករម្នាក់ ដែលទទួលបានការកោតសរសើរ ពីទេពកោសល្យ ក្នុងសិល្បៈពី ពហុជំនាញរបស់លោក បានជម្រុញឲ្យ តារាប្រុសរូបនេះ កាន់តែមានភាពល្បីល្បាញ ក្នុងស្រទាប់ជាន់ថ្នាក់របស់មហាជន​ទាំងពួង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តាមរយៈគណនីហ្វេសប៊ុករបស់ រ៉ូលីន បានបង្ហោះនូវសារក្តុលក្តួល អាណិតអាសូរ ជាពន់ពេក ដែលបានបង្ហាញទឹកចិត្ត អនុស្សាវរិយ៍ ដែលមានទៅលើម្តាយខ្លួន ដែលបានចែកឋានទៅ អស់រយៈពេលជាង៣ឆ្នាំមកនេះ។

ក្នុងនោះផងដែរ យោងតាមរូបភាព ដែលបានចែករំលែក បង្ហាញ ក្រវិលពេជ្រដ៏សាមញ្ញមួយ ដែលតារាប្រុសរូបនេះ​វង្វេងបាត់ រកមិនឃើញ តែអ្វីដែលពិសេសនោះ អត្ថន័យនៅពីក្រោយក្រវិលពេជ្រមួយនេះ គឺមានតម្លៃសម្រាប់រូបលោក ជាខ្លាំង ដោយអមជាមួយខ្លឹមសារថា៖

វង្វេងដៃរកទំរាំតែឃេីញភ័យផងអីផង​ ក្រវិលពេជ្រខ្ញុំធ្វេីជូនអ្នកម៉ែដំបូងបង្អស់ដែលខ្ញុំបានលុយពីការចាប់ផ្តេីមអាជីពជាអ្នកចម្រៀងរបស់ខ្ញុំ​️️​
គ្រាប់តូចមែនតែវាមានតម្លៃមិនអាចកាត់ថ្លៃបាន️ជាការតបគុណ​ដឹងគុណ និងការគោរព​របស់ខ្ញុំទៅកាន់អ្នកមានគុណ កូននឹកម៉ែណាស់។

Rolin Miss PhotoCity

យ៉ាងណាមិញ ទោះបីជាម្តាយរបស់ តារាចម្រៀងពហុជំនាញរូបនេះ បានស្លាប់ច្រើនឆ្នាំក្តី ក៏លោក​នៅតែនឹករម្លឹក មិនដែលភ្លេច ដល់អ្នកមានគុណជានិច្ច ដែលបង្ហាញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ខ្លួនពីអតីតកាល រវាងកូនប្រុសដែលកត្តញូទៅដល់អ្នកម្តាយ៕

សូមទស្សនារូបខាងក្រោម៖

 រ៉ូលីន
 រ៉ូលីន
 រ៉ូលីន
 រ៉ូលីន
 រ៉ូលីន
 រ៉ូលីន
 រ៉ូលីន
 រ៉ូលីន
 រ៉ូលីន
 រ៉ូលីន
 រ៉ូលីន
 រ៉ូលីន
ក្រវិលដែលលោកទិញជូនម្តាយលើកដំបូង
ក្រវិលដែលលោកទិញជូនម្តាយលើកដំបូង
រ៉ូលីន
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T