ធ្លាប់លេងឱ្យក្លិបច្រើនឆ្នាំ ពេលចាកចេញ Suarez ស្រាប់តែក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង

//s9.kh1.co/cc/ccc1650642cab933bdec75ad59e6de0e572bb3ac.jpg
កីទ្បា

 ២៥-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាលពីម្សិលមិញនេះ ​ខ្សែ​ប្រយុទ្ធ Luis Suarez ​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ ដើម្បី​និយាយលាគ្នាជាមួយក្រុម FC Barcelona ​ ។

កាលពីម្សិលមិញនេះ ​ខ្សែ​ប្រយុទ្ធ Luis Suarez ​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ ដើម្បី​និយាយលាគ្នាជាមួយក្រុម FC Barcelona ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 កីឡាករ Suarez ​នៅ​សល់​កុងត្រា​១​ឆ្នាំ​ទៀត​ជាមួយ​ក្រុម FC Barcelona ​ប៉ុន្តែ​ដោយសារ​ក្លិបលែងត្រូវការ ទើប​ចរចា​ជាមួយ​កីឡាករ​ដើម្បី​បញ្ចប់​កុងត្រា​មុន​កំណត់​តែ​ម្ដង។ ​ក្រោយ​ពី​បញ្ចប់​កុងត្រា​ហើយ ​ក្រុម Atletico Madrid ​ក៏​បាន​ដាក់​តម្លៃ​ទិញ​យក​រូបគេ​តែ​ម្ដង ​ហើយ​ប្រភព​បាន​បញ្ជាក់​ថា ​ក្លិបព្រមព្រៀងហើយ លក់ក្នុងតម្លៃខ្លួន៦លាន​អឺរ៉ូ។ ​

  ​ខ្សែ​ប្រយុទ្ធ Luis Suarez
  ​ខ្សែ​ប្រយុទ្ធ Luis Suarez

ក្នុង​ឱកាស​និយាយ​លា​មិត្ដ​រួម​ក្រុម​នៅ​ម្សិលមិញ​នេះ Suarez ​អួល​ដើម​ក​និយាយ​មិន​ចង់​ចេញ​នោះ​ទេ។ ​អតីត​កីឡាករ Liverpool ​បាន​និយាយ​ថា​ ក្រុម Barcelona ​ជា​ក្រុម​ដែល​ខ្លួន​ស្រលាញ់​ខ្លាំង​ណាស់ ​ហើយ​បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ក្លិបនេះ។ ​វា​ជា​ក្ដី​ស្រមៃ​មួយ​របស់​គេ ហើយបានក្លាយជាការពិត ​ក្នុង​ការ​ចំណាយ​ពេល​៦​ឆ្នាំ​នៅ FC Barcelona ​។​

  ​ខ្សែ​ប្រយុទ្ធ Luis Suarez និង messi
  ​ខ្សែ​ប្រយុទ្ធ Luis Suarez និង messi

គួរឱ្យដឹងផងដែរថា Suarez ​ចូល​រួម​ជាមួយ​ក្រុម Barcelona ​តាំង​ពី​ឆ្នាំ​២០១៤ មក ​គ្រា​ដែល​រូបគេ​ផ្ទេរ​ពី Liverpool ​។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​លេង​បាន​២៨៣​ប្រកួត ​និង​រក​បាន​១៩៨​គ្រាប់​ឯ​ណោះ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ ​និង​ជួយ​ក្រុម​នេះ​ឈ្នះ​ពាន La Liga ​៤​ដង ​ឈ្នះពាន Copa del Rey ​៤​ដង​​ និង ឈ្នះពាន Champions League ​ម្តងផងដែរ៕

ប្រភពBBC Sports

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T