កាលពីម្សិលមិញនេះ ខ្សែប្រយុទ្ធ Luis Suarez បានធ្វើសន្និសីទកាសែតមួយ ដើម្បីនិយាយលាគ្នាជាមួយក្រុម FC Barcelona ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករ Suarez នៅសល់កុងត្រា១ឆ្នាំទៀតជាមួយក្រុម FC Barcelona ប៉ុន្តែដោយសារក្លិបលែងត្រូវការ ទើបចរចាជាមួយកីឡាករដើម្បីបញ្ចប់កុងត្រាមុនកំណត់តែម្ដង។ ក្រោយពីបញ្ចប់កុងត្រាហើយ ក្រុម Atletico Madrid ក៏បានដាក់តម្លៃទិញយករូបគេតែម្ដង ហើយប្រភពបានបញ្ជាក់ថា ក្លិបព្រមព្រៀងហើយ លក់ក្នុងតម្លៃខ្លួន៦លានអឺរ៉ូ។
ក្នុងឱកាសនិយាយលាមិត្ដរួមក្រុមនៅម្សិលមិញនេះ Suarez អួលដើមកនិយាយមិនចង់ចេញនោះទេ។ អតីតកីឡាករ Liverpool បាននិយាយថា ក្រុម Barcelona ជាក្រុមដែលខ្លួនស្រលាញ់ខ្លាំងណាស់ ហើយបានធ្វើគ្រប់យ៉ាងដើម្បីក្លិបនេះ។ វាជាក្ដីស្រមៃមួយរបស់គេ ហើយបានក្លាយជាការពិត ក្នុងការចំណាយពេល៦ឆ្នាំនៅ FC Barcelona ។
គួរឱ្យដឹងផងដែរថា Suarez ចូលរួមជាមួយក្រុម Barcelona តាំងពីឆ្នាំ២០១៤ មក គ្រាដែលរូបគេផ្ទេរពី Liverpool ។ ខ្សែប្រយុទ្ធរូបនេះលេងបាន២៨៣ប្រកួត និងរកបាន១៩៨គ្រាប់ឯណោះឱ្យក្រុមអ្នកមានបុណ្យ និងជួយក្រុមនេះឈ្នះពាន La Liga ៤ដង ឈ្នះពាន Copa del Rey ៤ដង និង ឈ្នះពាន Champions League ម្តងផងដែរ៕
ប្រភព៖ BBC Sports