អាណិត Gong Yoo ខ្លោចចិត្ត ១៣ឆ្នាំជួបគ្នាម្ដង តួស្រីរឿង Coffee Prince សួរលោកតែរឿងរៀបការ! (មានវីដេអូ)

//s9.kh1.co/8b/8bb9cc1728c1d77c4701f08c95bad8f0d532e36c.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកណាមិនល្បី កម្លោះចាស់សាច់ចាំ Gong Yoo ប្រឡូកក្នុងវិស័យសិល្បៈកូរ៉េ ១៩ឆ្នាំហើយ អាយុក៏ចូលវ័យ ៤១ឆ្នាំដែរ តែនៅមិនទាន់រៀបការ ទើបអ្នកណាៗក៏តែងតែបង្អាប់បែបនេះ ឲ្យរាល់តែលើក។

កូរ៉េខាងត្បូង ៖ តារាសម្ដែងរូបសង្ហា ល្បីថាជាសុភាពបុរសដែលស្រលាញ់ភាពនៅលីវ លោក Gong Yoo ថ្មីៗនេះ បានធ្វើឲ្យហ្វេនៗទប់សំណើចមិនបាន ពេលដែលវីដេអូថ្មីរបស់លោក និងតារាសម្ដែងស្រី Yoon Eun Hye ក្នុងកម្មវិធី ខ្សែភាពយន្តឯកសារបស់ MBC Docuflex ត្រូវបានចេញផ្សាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាការជួបជុំគ្នា ជាលើកដំបូងក្នុងរយៈពេល ១៣ឆ្នាំ បន្ទាប់តារាប្រុស Gong Yoo និងតារាស្រី Yoon Eun Hye សម្ដែងជាតួឯកជាមួយគ្នា ក្នុងរឿងភាគដ៏ល្បី Coffee Prince ដែលធ្លាប់បានចេញផ្សាយ កាលពីកំឡុងឆ្នាំ ២០០៧

Coffee Prince
Coffee Prince

ការជួបគ្នាលើកនេះ កាន់តែពិសេសបំផុត ព្រោះពួកគេបានត្រលប់មក ហាងកាហ្វេដ៏ល្បី ដែលជាកន្លែងថតរឿង Coffee Prince កាលពី ១៣ឆ្នាំមុន។

Yoon Eun Hye និង Gong Yoo
Yoon Eun Hye និង Gong Yoo

ក្នុងអំឡុងពេលនៃការសន្ទនាយ៉ាងជិតស្និទ្ធរបស់ពួកគេ មានឈុតមួយដែលធ្វើឲ្យហ្វេនៗ ទប់សំណើចមិនចង់បាន គឺនៅពេលដែល Yoon Eun Hye បានសួរទៅ Gong Yoo ថាហេតុអ្វីបានជាលោកមិនទាន់រៀបការ?

Gong Yoo
Gong Yoo

គួររម្លឹកផងដែរថា Gong Yoo តារាសម្ដែងប្រុសរូបសង្ហាម្នាក់នេះ មិនមែនវ័យខ្ទង់ ២០ឆ្នាំ ឬខ្ទង់ ៣០ឆ្នាំនោះទេ លោកមានវ័យ ៤១ឆ្នាំហើយ ប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០០១ បើគិតទៅគឺ ១៩ឆ្នាំទៅហើយ ប៉ុន្តែគួរឲ្យសោកស្ដាយ កម្លោះចាស់សាច់ចាំរូបនេះ នៅមិនទាន់រកឃើញនារីដែលធ្វើឲ្យលោក ព្រមលះបង់ភាពនៅលីវនៅឡើយ ទើបលោកត្រូវនេះ Single ដល់ពេលនេះ ទាំងដែលតារាប្រុសស្រីល្បីៗ ក្នុងវ័យនេះ ខ្លះគេរៀបការមានកូន ពីរបីនាក់ទៅហើយ។

តើអ្នកមានគម្រោងរៀបការនៅពេលណា? ​ចាប់​អារ​ម្ម​ណ៏​ពីរឿងនេះដែរទេ?

Yoon Eun Hye
Gong Yoo
Gong Yoo

Gong Yoo បានផ្តល់ចម្លើយ ពីគំនិតស្មោះត្រង់របស់ខ្លួនថា ៖

ខ្ញុំមិនគិតថា ខ្ញុំនឹងមិនរៀបការ ឬមានរឿងដូចនេះទេ។ ប៉ុន្តែខ្ញុំគិតថា ខ្ញុំទើបតែខកខានពេលវេលារបស់ខ្ញុំ។

Gong Yoo

មិនរង់ចាំយូរ Gong Yoo បានសួរត្រលប់ទៅ តារាសម្ដែងស្រីវ័យ ៣៥ឆ្នាំរូបនេះវិញថា ៖

ចុះ​អ្នក​វិញ? ហេតុអ្វីបានជាអ្នកមិនទាន់រៀបការ?

Gong Yoo
Yoon Eun Hye
Yoon Eun Hye

ហើយ Yoon Eun Hye ក៏បានប្រាប់ពីហេតុផលផ្ទាល់ខ្លួនរបស់នាងថា ៖

ខ្ញុំមានបំណងចង់ធ្វើការ ឲ្យអស់ពីសមត្ថភាពដែលខ្ញុំអាចធ្វើបាន នៅក្នុងវិស័យនេះ មុនពេលខ្ញុំរៀបការ។ និយាយទៅ ខ្ញុំចង់ធ្វើការឲ្យបានយូរជាងនេះបន្តិច។

Yoon Eun Hye

ដោយសារតែហេតុនេះហើយ ទើបបានជា Gong Yoo បានឪកាស និយាយចំអន់នាងថា នាងមានមហិច្ឆិតា ដូចជាតួស្រីក្នុងរឿង Coffee Prince

ដូច Eun Chan ដែរទេ? នាងបានបោះបង់ចោលខ្ញុំ ហើយទៅសិក្សានៅបរទេស។ នាងមានមហិច្ឆតា។ Han Gyul បានជួបមនុស្សដ៏ត្រឹមត្រូវហើយ គាត់បានលង់ស្រលាញ់នាង។

Gong Yoo

តើមានអ្នកណាសប្បាយចិត្តខ្លះ ដែលបានឃើញ Eun Chan និង Han Gyul បានជួបជុំគ្នាវិញ?

តោះទស្សនាវីដេអូកម្មវិធីខាងក្រោម ៖

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T