Sevilla បានត្រឹមទឹកភ្នែក! យប់មិញនេះ Bayern ប្រើពេល១២០នាទីឯណោះទើបអាចលើកពាន Super Cup បាន (មានវីដេអូ)

//s9.kh1.co/0e/0e861fcf7b78fa4c2291ad15c6ec886f42f0d9df.jpg
កីទ្បា

 ២៥-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Bayern Munich បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Super Cup ក្រោយយកឈ្នះ Sevilla ២-១ កាលពីយប់មិញ

អឺរ៉ុប៖ សម្រាប់ការប្រកួតពានរង្វាន់ UEFA Super Cup ក្នុងកីឡាដ្ឋាន Puskás Aréna របស់ប្រទេសហុងហ្គារីយប់មិញនេះ ក្រុមយក្សអាល្លឺម៉ង់ Bayern Munich បានយកឈ្នះក្រុម Sevilla ដោយលទ្ធផល២ទល់នឹង១ នៅមុខអ្នកគាំទ្រចំនួន ១៥,១៨០នាក់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពនៃការលើកពាន UEFA Super Cup របស់ Bayern Munich យប់មិញនេះ
សកម្មភាពនៃការលើកពាន UEFA Super Cup របស់ Bayern Munich យប់មិញនេះ

សម្រាប់ការប្រកួតយប់មិញនេះត្រូវអូសបន្លាយរហូតដល់ទៅ១២០នាទីឯណោះ ដោយសារក្រុមទាំងពីរបញ្ចប់៩០នាទីដោយលទ្ធផល១ស្មើ។ ក្នុងនោះដែរ Sevilla រកបានមួយគ្រាប់នាំមុខមុន ដោយការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ  Lucas Ocampos បន្ទាប់ពី David Alaba ធ្វើឲ្យ Ivan Rakitic ដួលក្នុងតំបន់គ្រោះថ្នាក់នៅនាទីទី១៣។ 

  កីឡាករ  Lucas Ocampos
  កីឡាករ  Lucas Ocampos

ឈានដល់នាទីទី ៣៤ ក្លិប Bayern Munich ក៏មានឱកាសតាមបានស្មើមកវិញដោយការស៊ុតរបស់កីឡាករ Leon Goretzka ។ ចូលដល់ម៉ោងបន្ថែម១៥នាទី២ដង ពោលគឺនៅនាទីទី១០៤ កីឡាករ Javi Martinez តែតមួយក្បាល រកបានគ្រាប់ជ័យជម្នះឲ្យ Bayern Munich ។

គួររម្លឹកដែរថា នេះជាលើកទី២ហើយដែល Bayern ឈ្នះពាន UEFA Super Cup នេះ ដោយធ្លាប់ឈ្នះម្ដងកាលឆ្នាំ២០១៣  ក្រោយឈ្នះ Chelsea នៅវគ្គទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ៕

  កីឡាករ Leon Goretzka
  កីឡាករ Leon Goretzka
   កីឡាករ Javi Martinez
   កីឡាករ Javi Martinez
ការប្រកួតរវាងក្លិប Bayern Munich និង Sevilla 

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T